ខេត្តបន្ទាយមានជ័យ៖ យុវជនជាជនសង្ស័យមានចំនួន៧នាក់ ក្នុងនោះមានអ្នកលក់ និងអ្នកជក់គ្រឿងញៀន មានទាំងកាំបិតពិឃាត និងថ្នាំញៀនត្រូវនគរបាលស្រុកមង្គលបូរីឃាត់ខ្លួននៅរសៀលថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២១ នេះដើម្បីចាត់ការតាមនិតិវិធី ការឃាត់ខ្លួន យុវជនជាជនសង្ស័យមានចំនួន ៧នាក់ មានអ្នកលក់ និងអ្នកជក់គ្រឿងញៀននេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ព្រឹក ថ្ងៃទី១៥នោះលោកបានដឹក កម្លាំងនគរបាលស្រុកមង្គលបូរី បានល្បាតស្ទាក់តាមចាប់យុវជនជាជនសង្ស័យចំនួន៥នាក់ក្នុងនោះមានអ្នកលក់ថ្នាំញៀន ១នាក់ឈ្មោះទុំ សុភក្រ្ត ភេទ ប្រុសអាយុ ៣៥ឆ្នាំ នៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី និងដកហូតបានវត្ថុតាងម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន៤ថង់តូច,កាំបិត៧,ទូរស័ព្ទដៃចំនួន៣គ្រឿង ចំណែក៤នាក់ទៀតជាអ្នកជក់។ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ បន្ទាប់ធ្វើការសួរនាំឈ្មោះទុំ សុភក្រ្តរួចមក កម្លាំងនគរបាលស្រុកបានបន្តឃាត់ខ្លួនអ្នកលក់ថ្នាំញៀនបានចំនួន២នាក់ទៀតបន្ថែមទៀតរួមមានឈ្មោះ៖ ១/-ឈ្មោះ ទួន ចាន់ទីន ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ២/ឈ្មោះពៅ សីហា ហៅ គីរី ភេទប្រុសអាយុ ២៤ឆ្នាំ នៅភូមិភ្នំធំជើង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក្នុងនោះដកហូតបានវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន១២កូនថង់,ថ្នាំគ្រាប់ពណ៌ក្រហម មានអក្សរ WY លើគ្រាប់ថ្នាំម្ខាងចំនួន៤៨គ្រាប់,កូនថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀនមួយចំនួន,ឧបករណ៍សម្រាប់ច្រកថ្នាំញៀន០១,ទូរស័ព្ទដៃចំនួន២គ្រឿង ក្នុងនោះសរុបមានកាំបិតចម្រុះសំរាប់ធ្វើឃាតមនុស្សមានចំនួន៨ដើម។ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់បានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីធ្វើកំណត់ហេតុហើយកំលាំងនគរបាលជំនាញគ្រឿងញៀនបានបញ្ជូនយុវជនជាជនសង្ស័យមានចំនួន៧នាក់ទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា