ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីឌីអូ! បទល្មើសឈើកំពុងល្បីកក្រើកនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ទៀតហើយ តែលោក ភោគ វីរៈ លោក ហុង ដា នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និង ជីក្រែង មិនបង្ក្រាប សង្ស័យត្រូវថ្នាំសណ្តំពីក្រុមឈ្មួញអស់ហើយ.!!!
Tue,16 November 2021 (Time 06:38 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 812នាក់)


ខេត្តសៀមរាប៖ បទល្មើសព្រៃឈើកំពុងល្បីកក្រើកនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ទៀតហើយ ដែលសព្វថ្ងៃនេះ គេសង្កេតឃើញថា៖ មានក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើ តាមមធ្យោបាយ គោយន្តកន្ត្រៃ និង រថយន្តធុនតូចធំជាច្រើនគ្រឿង កំពុងសប្បាយដឹកឈើចេញពេញពីតំបន់អភិរក្សព្រៃឈើបឹងពែរ ដែលជាដែនជម្រកសត្វព្រៃគ្រប់ប្រភេទ យកទៅលក់អោយតាមដេប៉ូឈើ និងរោងសិប្បកម្មឈើនានា ក្នុងភូមិខ្លាឃ្មុំ ឃុំកំពង់ក្តី ស្រុកជីក្រែង និងយកទៅលក់នៅខេត្តខេត្តសៀមរាប។ ជាក់ស្តែង "ការដឹកជញ្ជូនឈើគ្រប់មធ្យោបាយ របៀបសត្វកណ្ដៀរ នេះ ក្រុមសារព៌តមានយើងខ្ញុំបានសង្គេតឃើញអស់រយៈពេល៤ថ្ងៃ៤យប់" គឺនៅតែឃើញមានក្រុមឈ្មួញដឹកឈើខុសច្បាប់យកទៅលក់ទាំងថ្ងៃទាំងយប់យ៉ាងមមាញឹកបានដោយរលូនដដែល។ ហើយក្រុមមេឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់ទាំងនោះ បានរត់ការផ្លូវអស់ហើយ ទើបបានជាលោក ទី ប៊ុនចម មេតំបន់រិស្ថានដែនជម្រកសត្វព្រៃបឹងពែរ និងលោក ភោគ វីរ: នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ.លោក ហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង រួមនិងកូនចៅក្រោមឱវាទ មិនបង្ក្រាប ព្រោះខ្លាចបាត់ប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីការបាត់បង់ផលអនុផលព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិ និងជាជម្រកសត្វព្រៃ ទើបនាំគ្នាប្រព្រឹត្តល្មើសនិងច្បាប់ និងហ៊ានផ្គើនទៅនិងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពេញបន្ទុក គិតតែនាំគ្នាអង្គុយចាំនៅមុខស្នាក់ការរាងខ្លួន រាប់ក្បាលគោយន្តកន្ត្រៃដឹកឈើ និង រថយន្ត ដឹកឈើ ដឹកធ្យូង ក៏ព្រោះកំពុងតែឈ្លក់វង្វេងនិងទឹកប្រាក់ យកផ្គាប់ចិត្តស្រីក្មេង និង ចែកគ្នាធ្វើមានបានយ៉ាងសុខស្រួល,,, នេះបើយោងតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋមួយចំនួន ដែលមិនពេញចិត្តពួកក្រុមឈ្មួញ ទាំងនោះ ដែលកំពុងនាំគ្នាចូលទៅកាប់ឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ទើរតែរលាយទាំងឈើតូចឈើធំជិតអស់ហើយនាសព្វថ្ងៃនេះ។ ជុំវិញការដឹកជញ្ជូនបទល្មើសឈើមូលស្រស់ ឈើអារកាត់ជ្រៀកប្រភេទ: ធ្នង់.ផ្ចឹក.ឈ្លីកខាងលើ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអូរឃុំខ្វាវ ស្រុកជីក្រែង នាំគ្នារអ៊ូរទាំ និង មានការងឿងឆ្ងល់ជាខ្លាំង និងចោទជាសំនួរសួរថា៖ តើលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ រួមនឹង លោក ស៊ុន គង់ ប្រធានបរិស្ថានខេត្តសៀមរាប មានបានដឹងព័ត៌មានពីក្រុមឈ្មួញដឹកឈើទាំងថ្ងៃទាំងយប់ដែរឬនៅ? ឬមួយក៏អស់លោកបានដឹងហើយ ធ្វើជាមិនដឹង? អាស្រ័យហេតុនេះ ប្រជាពលរដ្ឋសូមសំណូមពរអស់លោកដែលជាមេមេ សូមកុំបណ្តែតបណ្តោយអោយមន្ត្រីជំនាញក្រោមឱវាទអល់លោក នាំគ្នាជិះសេះលេងដៃបានយ៉ាងរំភើយ តទៅទៀតអី។ ពាក់ព័ន្ធករណីនេះដែរ សារព័ត៌មាន ជាច្រើនអង្គភាព រួមនិង អង្គភាព {គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍} បានខលទៅលោក ភោគ វីរ: នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងលោក ហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ចូលជាច្រើនដងតែគ្មានអ្នកទទួល។ ហើយក្រុមសារព័ត៌មានយើងខ្ញុំបានធ្វើការខលចូលទៅលោក ខៀវ មេត កូនចៅលោក ភោគ វីរ: ដើម្បីសុំសហការចុះបង្ក្រាប ក្រុមឈ្មួញដែលដឹកឈើ តាមគោយន្តកន្ត្រៃជាច្រើនគ្រឿង ដែលយកឈើមកលាក់ទុកក្បែរខ្លោងទ្វារវត្ត នៅជាប់និង(អាងទំនប់ម្កាក់) កាលពីវេលាម៉ោង០៩និង១៣នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បែជាលោកឆ្លើយប្រាប់ថា៖ ទាល់តែមានបញ្ជាពីមេ ទើបអាចចុះប្រតិបត្តិការបាន រួចក៏បិទទូរស័ព្ទទៅ។ចំណែកលោក ដាំ សាមី ខលចូលដែរ តែលោកឆ្លើយដោះសារថា ខ្ញុំកំពុងជាប់រវល់នៅឆ្ងាយ សូមខលទៅលោក វណ្ណ សាវុទ្ធ ទៅ។ បន្ទាប់មក ក្រុមសារព័ត៌មានយើងខ្ញុំ បានខលទៅលោក វណ្ណ សាវុទ្ធ ជាច្រើនដង តែទូរស័ព្ទលោកអ្នក មិនអាចទំនាក់ទំនងបានទេ។ ជុំវិញនៃការចុះផ្សាយ ពាក់ព័ន្ធការដឹកជញ្ជូនបទល្មើសព្រៃឈើខុសច្បាប់ខាងលើ បើសាម៉ីខ្លួនគិតថា ការចុះផ្សាយមួយនេះ មិនមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំរង់ចាំ ធ្វើការបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ ឬ លេខទូរស័ព្ទទំនាក់ទំនងTell.092190098/0886606773៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetposnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2046 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6954 នាក់
ខែនេះ :
20175 នាក់
3 ខែនេះ :
72073 នាក់
សរុប :
1560242 នាក់