ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មានវីឌីអូ! លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ នៅតែបន្តបើកដៃអោយក្រុមឈ្មួញរកស៊ីបទល្មើសឈើធ្យូងដដែល.!!!
Wed,17 November 2021 (Time 10:51 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 671នាក់)


ខេត្តឧត្ដរមានជ័យ៖ កាលពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១ ម្សិលមុិញនេះ ក្រុមឈ្មួញដុះស្លែរនាំគ្នាសម្រុកដឹកធ្យូងឆ្លងដែនយកទៅលក់បន្តនៅឯប្រទេសថៃ យ៉ាងអនាធិបតេយ្យក្រោមការបើកភ្លើងខៀវពីសំណាក់លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំនិងមន្រ្តីជំនាញពាក់ពន្ធ័មួយចំនួននៅទីរួមស្រុកអន្លង់វែង។ បើយោងតាមប្រភពពីប្រជាពលរដ្ឋអ្នករកស៊ីដឹកកធ្យូងលក់ក្នុងស្រុកបានបញ្ជាក់ថា៖ ក្រុមឈ្មួញធំៗបានដើរប្រមូលទិញធ្យូងគ្រប់តំបន់ក្នុងខេត្តឧត្ដរមានជ័យ ដើម្បីយកទៅលក់បន្តនៅឯប្រទេសថៃ ក្នុងមួយថ្ងៃរាប់រយការុងដោយមានការត្រូវរ៉ូវ និង បង់លុយជូនសមត្ថកិច្ចមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ដែលមន្រ្តីឈជើងតាមច្រកទ្វារអត្តរជាតិជាំ គ្រប់ស្ថាប័នអស់ទៅហើយ ទើបគ្មានអ្នកបង្រ្កាប។ ប្រភពៈដដែលបានបន្តថា៖ បើក្រុមឈ្មួញចង់រកស៊ី ឫ ដឹកជញ្ជូនធ្យូងឆ្លងដែនតាមច្រកទ្វារមួយនេះ យកទៅលក់នៅឯប្រទេសថៃទាល់តែបង់លុយជាមុនសិន ទើបអាចចរាចរណ៍ដឹកចេញបាន។ បើក្រុមឈ្មួញចង់គេចវេសន៍ មិនព្រមបង់លុយ នឹង ត្រូវចាប់យកទាំងមនុស្ស និង រថយន្ត ទាំងធ្យូងតែម្ដង។ លោក សាប់ យឿប ប្រធានស្នាក់ច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ពិតជាថ្លើមធំមែនហ៊ានបើកច្រកទ្វារអោយក្រុមឈ្មួញឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញផលអនុផលព្រៃឈើ ប្រភេទដឹកធ្យូងឆ្លងដែនទៅលក់នៅឯប្រទេសថៃ ដោយមិនគោពសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឡើយ។ ជុំវិញការដឹកជញ្ជូនធ្យូងឆ្លងដែនទៅប្រទេសថៃខាងលើ តើ ឯកឧត្ដម ប៉ែន កុសល្យអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ នឹង ជាគណះបញ្ជាការឯកភាព សុខចិត្តនៅអង្គុយស្ងៀមសម្លឹងមើលមន្រ្តីរបស់ ឯកឧត្ដមប្រព្រឹត្តអំពើរពុករលួយដល់ពេលណាទៀតទើបព្រមវះកាត់ និង ជាសាច់ស្អុយចេញនោះទាន? ឯណាទៅអភិក្រមទាំង៥ ដែលសម្ដេចតេជោ ដាក់ជូនដល់មន្រ្តីថ្នាក់ក្រោមអោយយកមកអនុវត្ត?។ ប្រជាពលរដ្ឋក៏ដូចជាមហាជនសូមធ្វើការសំណូមពរនឹងស្នើសុំដល់ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ សូមមេត្តាចាត់វិធានការ បង្ការទប់ស្កាត់ និង បង្រ្កាប ក្រុមឈ្មួញប្រព្រឹត្តបទល្មើសខុសច្បាប់ នាំធ្យូងឆ្លងដែនយកទៅលក់នៅឯប្រទសថៃផងទាន! បើពុំដូច្នោះទេព្រៃឈើដែលនៅសេះសល់បន្តិចបន្ទួចក្នុងខេត្តឧត្ដរមានជ័យ និងរលាយសាបសូន្យជាក់ជាមិនខាន ព្រោះមន្រ្តីថ្នាក់ក្រោមរបស់ឯកឧត្ដម មិនមានវិធានការបង្រ្កាបឡើយ៕ ដោយៈ លោក សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2246 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7558 នាក់
ខែនេះ :
23396 នាក់
3 ខែនេះ :
78015 នាក់
សរុប :
1661942 នាក់