តើលោក វ៉ាន់ ចេះមន្តអាគមអ្វី? ទើបបើកកន្លែងជល់មាន់ និង អាប៉ោង ភ្នាល់ដាក់ប្រាក់ បានយ៉ាងរលូន មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចស្រុកស្ទឹងត្រង់ បង្ក្រាប.!!!
ខេត្ដកំពង់ចាម៖ បើយោងប្រភពីប្រជាពលរដ្ឋបានរាយការណ៍មកថា៖ មានទីតាំងជល់មាន់ និង អាប៉ោង ដ៏ធំមួយកន្លែង ជារបស់លោក វ៉ាន់ កំពុងលួចបើកលេងក្នុងចម្ការកៅស៊ូ ខាងជើងភូមិអណ្ដូងស្វាយ ហួសខ្ទមអ្នកតាប្រហែល៥០០ម៉ែត្រ គឺដល់ទីតាំងនោះហើយ ព្រោះអីមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ចុះបង្ក្រាបនៅឡើយទេ ព្រោះលឺថាលោក វ៉ាន់ សូកប៉ាន់និងរត់ការអស់ហើយ។
ប្រភពបន្តថា៖ ក្រុមអ្នកលេងមាន់ជល់ទាំងនោះ ភាគច្រើនគឺជាអ្នកមាន ជិះរថយន្តសុទ្ធតែឡានសេរីទំនើបៗ មានរថយន្តខ្លះ ផ្លាកលេខមន្ត្រីរាជការផងដែរ ហើយយកមាន់ខ្នាយដែកមកជល់សុទ្ធតែមាន់ល្អៗលំដាប់ពាន គឺគេ ហ៊ានភ្នាល់ដាក់ដើមផាន់ក្នុងមួយគូរៗរាប់ពាន់ដុល្លារ,$.$,$។
ប្រភពពីប្រជាពលរដ្ជដដែល ក៏បានសំណូមពរ មកអង្គភាព សារព័ត៌មាន {គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍} យើងខ្ញុំ សូមជួយចុះផ្សាយរឿងជល់មាន់ និង អាប៉ោងខាងលើនេះផង ដើម្បីអោយព័ត៌មានមួយនេះ បានដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្ដកំពង់ចាម បានដឹង និង សូមកុំមើលរំលងភាពអសកម្មរបស់ លោក ឯម វឌ្ឍនា ដែលជាអធិការស្រុកស្ទឹងត្រង់ សូមឯកឧត្តមទាំងពី ចាត់វិធានការផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព។
ជុំវិញនៃការចុះផ្សាយករណីខាងលើ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមីខ្លួនពាក់ព័ន្ធខាងលើបានទេ ដោយពុំស្គាល់លេខទូរស័ព្ទ ហើយសារព័ត៌មានយើងខ្ញុំធ្វើការចុះផ្សាយទៅនេះ រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោនឬជាន់ពន្លិចឲ្យបុគ្គលណាម្នាក់រើសអើងឡើយ បើរសាមីខ្លួនគិតថាការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ខ្លួន សារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ ឬតាមរយៈលេខទូរសព្ទចំនួនពីរខ្សែ៖☎️Tell.092190098/0886606773៕