ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ប្រថុយម្ល៉េះ! លោកស្រី ម៉ែន ណារិន ហ៊ានសង់អាគារ ៤ល្វែង កំពស់ ៧ជាន់ អស់រាប់ម៉ឺនដុល្លារ បែជាអត់ច្បាប់ ចុះរលំបាក់សង្គាត់មនុស្សស្លាប់ ចែទទួលខុសត្រូវទេ.?
Wed,24 November 2021 (Time 08:23 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 739នាក់)


ក្រុងប៉ោយប៉ែត៖ បើយោងប្រភពពីមហាជនគ្រប់មជ្ឈដ្ឋាន នៅក្រុងប៉ោយប៉ែត កំពុងមានការងឿងឆ្ងល់ជាខ្លាំង ខណៈម្ចាស់ផ្ទះឈ្មោះ ម៉ែន ណារិន ភេទស្រី បានសាងសង់អាគារចំនួន៤ល្វែង កំពស់ ៧ ជាន់ អស់រាប់ម៉ឺនដុល្លារ តែធាតុពិត បែរជាអត់ច្បាប់សាងសង់ទៅវិញ.? ចុះបើអាគារនេះធ្វើគ្មានស្តង់ដារទៀត កើតមាន ឧបទ្ទវហេតុ រលំបាក់ស្រុតសង្គាត់ស្លាប់ប្រជាពលរដ្ឋរាប់រយនាក់ ដូចនៅខេត្តព្រះសីហនុ កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ អ្នកណាជាអ្នកទទួលខុសត្រូវ.?។ ប្រភពមហាជនគ្រប់មជ្ឈដ្ឋានបាននាំគ្នារិះគន់យ៉ាងចាស់ដៃថា៖ ចុះអាជ្ញាធរភូមិបានក្រុងប៉ោយប៉ែត និង មន្ទីរដែនដីនគររូបនិយកម្ម សំណង់ និងសូរិយោដី មិនធ្វើការត្រួតពិនិត្យតាំងពីកាលសាងសង់ដំបូង អោយប្រាកដថា សំណងនេះ មានច្បាប់ ឬ គ្មានច្បាប់,,សង្ស័យតែបានទទួលការសូកប៉ាន់ពីម្ចាស់អាគារ៤ល្វែង៧ជាន់ នេះហើយមើលទៅនោះ ទើបបានជាបណ្តែតបណ្តោយអោយ លោកស្រី ម៉ែន ណារិន ធ្វើការសាងសស់អស់រយៈពេលជាច្រើនឆ្នាំបានយ៉ាងរលូន...។ ប្រភពពីសំណាកមហាជនបានបន្តថា៖ ប្រហែលជាថ្នាក់លើដាក់វិធានការរឹតបន្តឹងហើយមើលទៅ ទើបបានជាមកដល់ម៉ោងនេះ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃើញវត្តមាន អាជ្ញាធរមានសមត្ថកិច្ចចម្រុះ នឹង មន្ទីរដែនដីនគររូបនិយកម្ម សំណង់ និង សូរិយោដី ចុះមកត្រួតពិនិត្យសួរនាំ និងធ្វើការសុំឆែកតាមផ្លូវច្បាប់ ទើបដឹងថា អាគារ៧ជាន់ របស់លោកស្រី ម៉ែន ណារិន មិនបានសុំច្បាប់សាងសង់ទេ។ សូមបញ្ជាក់៖ សំណង់អាគារ៤ល្វែង កំពស់៧ជាន់ ជារបស់លោកស្រី ម៉ែន ណារិន ដែលសាងសង់អត់ច្បាប់ ឋិតនៅចំនុចបេនឡានក្រុងប៉ោយប៉ែត ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមទស្សនា វីឌីអូ ដែលមន្រ្តីជំនាញបានធ្វើការពន្យល់ពីផ្លូវច្បាប់ ហើយសូមស្តាប់ ម្ចាស់ផ្ទះបានលើកឡើងប្រាប់មន្ត្រីជំនាញដូចតទៅ......៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2199 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7511 នាក់
ខែនេះ :
23349 នាក់
3 ខែនេះ :
77968 នាក់
សរុប :
1661895 នាក់