ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
រណ្តៅដីគ្មានច្បាប់របស់ តា ឡន កំពុងជីកដីលក់បានយ៉ាងរលូនដដែល នៅខាងត្បូងភូមិព្រៃឆ្ការ តើប្រធានមន្ត្រី រ៉ែ និងថាមពល ខេត្តសៀមរាប បានជ្រាបហើយឬនៅ.!!!
Mon,29 November 2021 (Time 06:46 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 497នាក់)


ស្រុកជីក្រែង៖ បើយោងប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃឆ្ការ ឃុំពង្រលើ បានអោយដឹងថា៖ មានអាជីវកម្មកាយរណ្តៅដីយកទៅលក់ នៅខាងក្រោយភូមិ ចម្ងាយប្រហែល ២ គីឡូម៉ែត្រ របស់ តា ឡន គឺគ្មានច្បាប់អនុញ្ញាតទេ តែពុំឃើញអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ភូមិឃុំ ស្រុកជីក្រែង ចុុះមកបង្ក្រាបនៅឡើយទេ បែជាបណ្តែតបណ្ដោយអោយ តា ឡន ធ្វើសកម្មភាពជីកកាយដីព្រៃយកទៅលក់ បានយ៉ាងរលូន បណ្តាលអោយផ្លូវក្នុងភូមិព្រៃឆ្ការ រងការខូចខាតជាដំណំ សង្ស័យសមត្ថកិច្ចជំនាញមួយចំនួនតូច បានទទួលលាភសក្ការៈពីតា ឡន ហើយមើលទៅ។ ប្រភពពីប្រជាពលរដ្ឋបន្តថា សព្វថ្ងៃនេះមិនដឹងថា តា ឡន ធ្វើកាលើរងារមន្ត្រីរាជការនៅអង្គភាពណានោះទេ ឃើញតែគាត់ ស្លៀកពាក់ស៊ីវិល ជិះរថយន្តព៌ណត្រីអ៉ី ចង្កូតស្តាំ ផ្លាកលេខ ខេមរៈភូមិន្ទ(2-5278) មកមើលកន្លែងកាយដីជាប្រចាំថ្ងៃផងដែរ ទើបបានជាអ្នកភូមិព្រៃឆ្ការ មិនហ៊ានជាមួយគាត់ បើទោះបីជា ឡានដឹកដី តា ឡន កំពុងបង្កអោយថ្នល់ក្នុងភូមិរងការស្រុតខូចខាតយ៉ាងណាក៏ដោយ ក៏អ្នកភូមិស្លូតត្រង់មិនហ៊ាននាំគ្នាតវាដែរ។ ជាក់ស្តែង សារព័ត៌មាន ៣ អង្គភាព រួមនិង សារព័ត៌មាន {គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍} បានចុះផ្តិតយករូបភាពដល់ទីតាំងកាយដីរបស់ តា ឡន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីនេះ និងបានសួរនាំពាក់ព័ន្ធនៃការកាយដីលក់ តើលោកពូមានបានសុំច្បាប់អនុញ្ញាត ពីប្រធានមន្ទីរ រ៉ែ និង ថាមពល ខេត្តសៀមរាប ដែលឬនៅ ស្រាប់តែប្តីប្រពន្ធ តា ឡន ប្រាប់ថា ខ្ញុំកាយដីនេះដឹងថាខុសច្បាប់ហើយ តែគ្រាន់កាយរកស៊ីដឹកបន្តិចបន្តួចផ្គត់ផ្គង់គ្រួសារ ហើយខ្ញុំកាយដីនេះ ក៏ជាដីរបស់ខ្ញុំដែរ ប្តីប្រពន្ធខ្ញុំបានទិញយូណាស់មកហើយ តែបើអស់លោកអ្នកការសែត ស្នេហាជាតិ រាយការទៅជំនាញអោយមកពិនិត្យមើល សូមលោករាយការណ៍ជូនមន្ត្រីជំនាញផងថា មានកន្លែងកាយរណ្តៅដីយកទៅលក់អត់ច្បាប់ច្រើនណាស់ក្នុងស្រុកជីក្រែង,,, តា ឡន បន្តថា បើគេកាយបាន ខ្ញុំក៏កាយបានដែរ បើចាប់ ចាប់ទាំងអស់ទៅ។ មួយអន្លើក្រោយមក សារព័ត៌មានយើងខ្ញុំ បានខលរាយការណ៍ជូន លោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដើម្បីសុំកំលាំងលោកសហការជាមួយ អោយប្រាកដថា ដីនេះជាដីព្រៃរដ្ឋ ឬជាដី តា ឡន លោកក៏បានអោយលោក ដាំ សាមី ខលមកអង្គភាពយើងខ្ញុំដែរ ហើយលោក ដាំ សាមី ប្រាប់ថាបន្តិចទៀតក្រុមការងារខ្ញុំនិងទៅដល់ហើយ តែមិនដូច្នោះអី! រហូតដល់យប់ ក៏មិនឃើញមកដែរ បន្ទាប់មកលោក ដាំ សាមី បាលខលមកឆ្លើយដោះសារថា ទាក់ទងទៅបង វណ្ណ សាវុទ្ធ ហើយ គាត់ថាមក តែពេលនេះខលអត់ចូលទេ ខ្ញុំព្យាយាមខលច្រើនដងហើយបង។ លុះមកដល់ ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏មានប្រភពពីប្រជាជាពលរដ្ឋដ៏ដែលបានរាយការណ៍មកថា តា ឡន នៅតែបន្តកាយដីលក់ដ៏ដែល តែពុំឃើញមានអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ព័ន្ធស្រុកជីក្រែង ចុះមកហាមឃាត់គ្រឿងចក្រ តា ឡន អោយឈប់តំណើរការនៅឡើយទេ។ ប្រភពបន្តថា តា ឡន ជាអ្នករកស៊ីខាងកាយដីលក់រាប់ឆ្នាំមកហើយ ហើយគាត់ធ្លាប់កាយរណ្តៅដីជាច្រើនកន្លែងផ្សេងទៀតផង អ្នកណាមិនល្បី តា ឡន នៅស្រុកជីក្រែង។ ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក ពៅ ប៊ុនធឿនអភិបាលស្រុកជីក្រែង សូមមេត្តាដាក់កម្លាំងក្រោមឱវាទ ចុះស្រាវជ្រាវដល់ទីតាំងកាយដីរបស់ លោក តា ឡន ខាងលើនេះផងទាន។ ជុំវិញនៃការចុះផ្សាយព័ត៌មានខាងលើ បើសាមីខ្លួនគិតថាព័ត៌មានមួយនេះ មិនមានភាពសុក្រឹត និងយុត្តិធម៌សម្រាប់ខ្លួនទេនោះសារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1390 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6298 នាក់
ខែនេះ :
19519 នាក់
3 ខែនេះ :
71417 នាក់
សរុប :
1559586 នាក់