ខេត្តសៀមរាប៖ បើយោងប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា៖ រណ្តៅដីដ៏ធំមួយកន្លែង កំពុងធ្វើអាជីវកម្មកាយយកអាចម៌ដីទៅលក់ចែកចាយក្នុងភូមិសាស្ត្រក្រុងសៀមរាប រៀងរាល់ថ្ងៃនេះ គឺបោះ ចែ ហ្គិច ហើយបើយើងសង្កេតមើលស្ថានភាពជាក់ស្តែង គឺលើសច្បាប់កំណត់ហើយ។ ប្រភពបន្តថា៖ តាមពិតទៅ ច្បាប់មន្ទីរ រ៉ែ និង ថាមពល ខេត្តសៀមរាប បានអនុញាតអោយក្រុមឈ្មួញ អាចបើកជីវកម្ម ជីកយកអាចម៌ ដី ទៅលក់ បានជំរៅត្រឹមតែ ៥ ម៉ែត្រ ប៉ុណ្ណោះ! តែបើឈ្មួញណាជីកដីលើសជម្រៅពី ៥ម៉ែត្រ គឺល្មើសនិងច្បាប់អនុញ្ញាតហើយ។ ប្រភពបានបញ្ជាក់អោយដឹងផងដែរថា៖ ទីតាំងរណ្តៅដី ចែ ហ្កិច ដ៏ធំមួយនេះ ឋិតនៅព្រៃលិចទឹកមួយកន្លែង ក្នុងភូមិតាចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ពាក់ព័ន្ធករណី ចែ ហ្គិច កាយយកអាចម៌ដីទៅលក់ខាងលើ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សារព័ត៌មាន {គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍} បានខលទៅលោក មាស ជូរ៉ានី ប្រធានមន្ទីរ រ៉ែ និង ថាមពល ខេត្តសៀមរាប តាមរយៈលេខទូរស័ព្ទTell.012838342 ដើម្បីរាយការណ៍ជូនលោក លោកក៏បានប្រាប់ផងដែរថា៖ ខ្ញុំកំពុងជាប់ប្រជុំ ចាំទំនេចាំខ្ញុំខលទាក់ទងទៅ។លុះរសៀលម៉ោង០៣ជាង សារព័ត៌មានយើងខ្ញុំបានព្យាយាមខលទៅលោកប្រធានមន្ទីរជាច្រើនដងដែរ តែគួរអោយសោកស្តាយ ទូរស័ព្ទលោកអ្នកហៅ មិនអាចទាក់ទងបានទេ សូមព្យាយាមម្ដងទៀតនៅពេលក្រោយ។ ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ទៀ សីហា អភិបាន នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមឯកឧត្តម ចាត់កម្លាំងសហការ ចុុះត្រួតពិនិត្យស្ថាភាពជាក់ស្តែង រណ្ដៅដីដ៏ធំ របស់ ចែ ហ្គិច ដែលមានជម្រៅជ្រៅលើសពី ៥ ម៉ែត្រ ជិតដល់ភពប្រែតហើយ ដែលបច្ចុប្បន្ននេះ ចែ ហ្គិច ហ៊ានល្មើសនិងច្បាប់អនុញ្ញាត ពីមន្ទីរ រ៉ែ និង ថាមពលខេត្ត។ ជុំវិញនៃការចុះផ្សាយ ពាក់ព័ន្ធ និង រណ្តៅដីដ៏ធំ របស់ ចែ ហ្គិច ខាងលើ បើសាម៉ីខ្លួនគិតថា ការចុះផ្សាយមួយនេះ មិនមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងខ្ញុំរង់ចាំ ធ្វើការបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ ឬតាមរយៈលេខទូរស័ព្ទទំនាក់ទំនងចំនួនពីរខ្សែ៖Tell.092190098/0886606773៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetposnews.com
ព័ត៌មានគួរចាប់អារម្មណ៍
តើពិតដែលឬទេ? ថាក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតចេញលិខិតអោយក្រុមហ៊ុន(សាមនខេមរៈអភិវឌ្ឍន៍) ចរាចរណ៍រំសែវជាតិផ្ទុះកាំជ្រួចបាញ់ចាក់ភ្នាល់ដាក់លុយកក្រើកខេត្តឧត្តរមានជ័យ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ដាំទឹកក្ដៅស្រោចលើខ្លួនទៀតហើយ! ធ្លាយឯកសារ ទារកអាយុ ២ឆ្នាំ និងកុមារអាយុ ១១ឆ្នាំ កាន់កាប់ដីជាច្រើនហិកតា សម្រាប់លក់ឲ្យជំទាវ លី អ៊ុំអេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កាំជ្រូចមីស៊ីលចិននិងតៃវ៉ាន់បាញ់ហោះពេញមេឃចំណែកខ្មែរវិញក៏មិនអន់ដែរ.!កំពុងបើកយុទ្ធនាការបាញ់កាំជ្រូចសាជាថ្មីលើដឹកដីស្រុកអន្លង់វែងទិញពីប្រទេសថៃបាញ់ចាក់ភ្នាល់ដាក់លុយផ្អើលខេត្តសម្ថតកិច្ចជំនាញពាក់ពន្ធ័មិនហ៊ានប៉ះ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបូជាគ្រឿងសក្ការៈចេតីយ៍តម្កល់សពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ម្ចាស់ដី៖ ជំទាវ លី អ៊ុំអេង កំពុងឆ្គួតរង្វេងស្មារតីដើរបង្កជម្លោះជាមួយពលរដ្ខរហូតដល់អាជ្ញាធរ ហើយយំសម្តែងបង្ហាញភ្នែកមហាជន.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា