ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ម្ចាស់ កាសុីណូ ចក្រវាលជាយដែន កំពុងបំពាននឹងច្បាប់អនុញ្ញាតពីអគ្គនាយកដ្ឋានល្បែង នឹងពាណិជ្ជកម្មហើយ ព្រោះឃើញតែប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង.!!!
Tue,30 November 2021 (Time 11:31 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 689នាក់)


ខេត្តត្បូងឃ្មុំ៖ បើយោងការចុះផ្សាយពីបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព នៅថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានចុះទៅថតផ្តិតយករូបភាពដល់ទីតាំង(កាសុីណូ ចក្រវាលជាយដែន) ផ្ទាល់ ពិតជាឃើញមានប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ យ៉ាងអនាធិបតេយ្យមានដូចជា: ជល់មាន់ អាប៉ោង បៀរ យូគី។ល។ ដោយមិនឃេីញមានភ្ញៀវបរទេស នឹងភ្ញៀវអន្តោប្រវេសន៍ ចូលទៅលេងនោះទេ ដែលទីតាំងនោះ ឋិតក្នុងភូមិកក់ ឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បើយោងបទបញ្ជាពីអគ្គនាយកដ្ឋានល្បែង នឹងពាណិជ្ជកម្ម ពោលគឺច្បាប់ បានចេញលិខិតអនុញ្ញាត្ត អោយគ្រប់ទីតាំងល្បែងកាសុីណូ ទាំងអស់ទូទាំងប្រទេស អោយបេីកលេងបានតែជាមួយជនបរទេស ឬ ជនអន្តោប្រវេសន៍ តែប៉ុណ្ណោះ! គឺមិនបានអនុញ្ញាតអោយប្រជាជនខ្មែរចូលលេងជាដាច់ខាត,,,ចុះហេតុអ្វី? បានជា ថៅកែ កាសុីណូ មួយនេះ ហ៊ានផ្គើន ល្មេីសនឹងច្បាប់ទៅវិញ? សង្ស័័យម្ចាស់កាស៊ីណូមួយនេះ មានខ្នងបង្អែកដ៏រឹងមាំក្នុងខេត្តត្បូងឃ្មុំ ហើយមើលទៅ។ ប្រជាពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសង និងមន្ត្រីស៊ីវិលមួយចំនួនដែលមិនពេញចិត្ត បាននាំគ្នារិះគន់ ទៅលើអាជ្ញាធរមានសមត្ថកិច្ចមួយចំតូចក្នុងមូលដ្ឋានថា៖ ចុះហេតុអ្វីមិននាំគ្នាទប់ស្កាត់ ឬក៏ផ្អាកទីតាំង(កាស៊ីណូចក្រវាលជាយដែន)មួយនេះទៅ បើម្ចាស់ កាសស៊ីណូខាងលើនោះ នៅតែបើកទ្វារស្វាគមន៍អោយតែប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងដូច្នោះ.! គឺល្មើសនឹងច្បាប់អនុញ្ញាតហើយ សង្ស័យជាឆ្នាំងបាយហើយមើលទៅ ទើបបានជាគ្មានចំណាត់ការបង្ការទប់ស្កាត់និងបង្ក្រាប។ មតិរិះគន់ពីសំណាកមហាជនបានចោទជាសំណួរសួរថា៖ តើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច គ្មានទេល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការកើតមានអំពើចោរកម្ម លួចឆក់ ប្លន់ ហិង្សាក្នុងគ្រួសារ ជួញដូរគ្រឿងញៀនខុសច្បាប់ និង អំពើរត់ពន្ធមនុស្សជាដើម។ល។ ចុះម្តេចក៏អស់លោកមានសមត្ថកិច្ចមួយចំនួនតូច មិនយកមកអនុវត្តតាមប្រសាសន៍ដ៏ខ្ពងខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ឬមួយក៏អស់លោកបានតំណែងនិងតួនាទីហើយ បែរទៅជាឈ្លក់វង្វេងនឹងការសូកប៉ាន់នៃអំពើរពុករលួយ ទើបបានជាអស់លោក ស៊ីប្រាក់ខែរាស្ត្រ មិនបម្រើរាស្ត្រ។ កន្លងមកសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ៗថា ស្អប់ណាស់មន្ត្រីគ្រាប់ល្ពៅ មន្ត្រីវ៉ៃអែបស៊ីអប និងមន្ត្រីលឹម មន្ត្រីជើង១០ មន្ត្រីជើង២០ គួរតែសេះប្រាំបំបែកសាកសពទើបត្រូវ។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ ក្នុងឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក សូមសំណូមពរទៅដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និង លោក មុន មាគា ស្នងការខេត្តត្បូងឃ្មុំ មិនគួរមើលរំលងពីរភាពអសកម្មរបស់ អាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូចក្នុងមូលដ្ឋាននោះទេ សូមឯកឧត្ដមអភិបាលខេត្ត និងលោកស្នងការខេត្ត កំុបណ្ដែតបណ្ដោយ អោយម្ចាស់ (កាស៊ីណូចក្រវាលជាយដែន) មួយនេះ បើកល្បែងស៊ីសងគ្រប់ប្រភេទតទៅទៀតអី គួរតែចាត់វិធានការទៅតាមផ្លូវច្បាប់ ព្រោះថាម្ចាស់កាស៊ីណូខាងលើ ហ៊ានបើកទ្វារទទួលអោយប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងស៊ីសងគ្រប់ប្រភេទមានដូចជា: ជល់មាន់ បៀរ អាប៉ោង យូគី ។ល។ យ៉ាងពពាក់ពពូន ដោយមិនខ្លាចកើតមានអំពើចោរកម្ម លួច ឆក់ ប្លន់ ហិង្សាក្នុងគ្រួសារ ជួញដូរគ្រឿងញៀន និង មិនខ្លាចឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍សារជាថ្មីឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2338 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7650 នាក់
ខែនេះ :
23488 នាក់
3 ខែនេះ :
78107 នាក់
សរុប :
1662034 នាក់