ខេត្តឧត្តរមានជ័យ៖ នៅយប់ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២២និង២០នាទី មានករណីឃាតកម្មមួយបានកើតឡើងក្នុងវង់ផឹកស៉ីទំនាស់ពាក្យសំដី បណ្តាលអោយបុរសជាទាហានសឹករងម្នាក់បានស្លាប់នៅកន្លែង នៅចំណុចលើភ្នំដងរែក ក្នុងបន្ទាយផ្នែកសឹករង អនុសេនាតូចលេខ១ (ក្បាលអូរស្វាយ) ស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា៖ ជនបង្កមាន ឈ្មោះ ឆៃ សុផៃ អាយុ៥៤ឆ្នាំ ជាទាហានសឹករង មានឋានន្តរស័ក្តិអនុសេនីយ៍ទោ តួនាទីជាមេបញ្ជាការរងកងអនុសេនាធំលេខ១ (រង-គ) ផ្នែកសឹករងស្រុកត្រពាំងប្រាសាទ បានប្រើកាំភ្លើងខ្លីម៉ាក K៥៤ បាញ់ទៅលើជនរងគ្រោះ ឈ្មោះ ជ្រីន ស្រីន ភេទប្រុស អាយុ៣៨ឆ្នាំ ជាទាហានសឹករងដូចគ្នា មានឋានន្តរស័ក្តិអនុសេនីយ៍ទោ តួនាទីជាមេបញ្ជាការកងអនុសេនាតូចលេខ១ (មេ-ខ) ត្រូវរបួសចំក្បាលធ្លាយពីស្តាំទៅឆ្វេង បណ្តាលអោយស្លាប់នៅនឹងកន្លែង។ បច្ចុប្បន្ន: សាកសពជនរងគ្រោះត្រូវបានកម្លាំងអង្គភាពសែងចុះពីលើភ្នំ យកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ ចំណែកជនសង្ស័យ ត្រូវបានអង្គភាពផ្នែកសឹករងស្រុក ចាប់ខ្លួនបញ្ជូនទៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ចាត់ការតាមច្បាប់៕ ដោយ: លោក សួន ចំណាប់ ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា