ខេត្តសៀមរាប៖ មានសេចក្ដីរាយការណ៍ព័ត៌មានបានអោយដឹងថា មានករណីផ្ទុះអាវុធ ១ គ្រាប់ ក្នុងវង់ផឹកស៊ីមួយកន្លែង ស្ថិតនៅក្រោយស្តាតចាស់ ហួសម្លុប់ជ្រៃត្រជាក់៧០ ទល់មុខស្នាដៃម៉ែក្មេក៥ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃ០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច។ បើយោងប្រភពពីសមត្ថកិច្ចបានអោយដឹងនៅព្រឹកថ្ងៃទី៤ វិច្ឆិកានេះថា៖ ពិតជាមានករណីផ្ទុះអាវុធប្រាកដមែន។ប្រភពបានបញ្ជាក់ថែមថា៖ ជនបង្កប្រើប្រាស់កាំភ្លើងប្រភេទ (ឡុក) ករណីនេះ ក្រុមសមត្ថកិច្ចកំពុងតែស្រាវជ្រាវ។ អធិការនគរបាលក្រុងសៀមរាប លោក ដា ចំរើន បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកអោយដឹងដែរថា៖ កំលាំងជំនាញកំពុងចុះពិនិត្យ ជុំវិញករណីផ្ទុះអាវុធនេះ តែនៅពុំទាន់ដឹងអំពីមូលហេតុនៅឡើយទេ ខណៈសមត្ថកិច្ចចម្រុះកំពុងចុះទៅដល់កន្លែងកើតហេតុនៅព្រឹកនេះផងដែរ។ ចំណែកមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា៖ ចំពោះរថយន្តស៊េរីទំនើបពាក់ស្លាកលេខរដ្ឋ ដែលបណ្ដាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថាជាជនបង្កនោះ យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច រថយន្តពាក់ស្លាកលេខរដ្ឋ២៦.២-៩៩៩៨ មិនពាក់ព័ន្ធក្នុងរឿងផ្ទុះអាវុធនោះទេ៕ ដោយ: លោក អាង ស៊ីគង់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា