ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ល្បីរាប់ឆ្នាំហើយលោក ចន្ថា មេឈ្មួញខាងរកស៊ីបទល្មើសឈើខុសច្បាប់ អាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ប្រាក់ចំណូលរបស់ខ្លួននិងបក្សពួក.!!!
Sun,17 January 2021 (Time 10:46 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 725នាក់)


ខេត្តឧត្ដរមានជ័យ៖ ក្រុមឈ្មួញដុះស្លែរល្បីខាងរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ និងកាប់បំផ្លិចបំផ្លាញ់ផលអនុផលព្រៃឈើ ឈ្មោះ ដូច និងឈ្មោះ ចន្ថា បានដឹកជញ្ជូនឈើស្ទើររាល់យប់ មិនមានឃើញមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ធ្វើការទប់ស្កាត់ បង្ការ និងបង្រ្កាបទាល់តែសោះ ឬមួយក៏ខ្លាចបាត់ផលប្រយោជន៍ នៃការប្រមូលលុយក្រិមតុលើតុ ពីក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់។ ជាក់ស្ដែងវេលាម៉ោង ៥ៈ ០០ នាទីទាបភ្លឺត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានសេចក្ដីរាយការណ៍មកថា ក្រុមមេឈ្មួញឈ្មោះ ដូច បានដឹកឈើតាមរថយន្តសាំយ៉ុង ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែង ឆ្ពោះទៅខេត្តបន្ទាយជ័យនិងបានបង់លុយជូនសម្ថតកិច្ចគ្រប់ស្ថាប័នអស់ហើយ ដើម្បីការពារសុវត្ថិភាពនិងមើលផ្លូវអោយខ្លួន។ រីឯឈ្មោះ ចន្ថា ក៏ជាមេឈ្មួញជើងខ្លាំងមិនចាញ់ឈ្មោះដូច ប៉ុន្មានឡើយ? ព្រោះមេឈ្មួញរូបនេះ អាងខ្លួនជាមន្រ្តីយោធាវរ:៤១៣ និងមានខ្សែ ស្រឡាយធំគួរសមនៅក្នុងខេត្តឧត្ដរមានជ័យ ឋានះនគរបាលផ្កាយ១។ តើលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមានជ័យ ដាក់មន្រ្តីក្រោមឱវាទ មកអោយបង្រ្កាបបទល្មើសធុនធានធម្មជាតិ ផលអនុផលព្រៃឈើ ឬមួយដាក់អោយមកឃុបឃិតនិងយកលុយពីក្រុមឈ្មួញប្រព្រឹត្តបទល្មើសឈើខុសច្បាប់ ឬយ៉ាងណា.? សូមរងចាំភាគបន្ត៕ ដោយៈ សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1846 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7158 នាក់
ខែនេះ :
22996 នាក់
3 ខែនេះ :
77615 នាក់
សរុប :
1661542 នាក់