ខេត្តបន្ទាយមានជ័យ៖ លោក ព្រីម សាលី ប្រធានពន្ធដាខេត្តបន្ទាយមានជ័យ បានធ្វើការរំលឹកដល់អតិថិជនដែលមានរថយន្តទាំងអស់ អោយបានជ្រាបថា នៅសល់តែជាង២០ថ្ងៃទៀតតែប៉ុណ្ណោះ ការបង់ពន្ធផ្លូវលើរថយន្តគ្រប់ប្រភេទនឹងត្រូវបានបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះហើយ បើសិនជាលោក លោកស្រី ណាមិនទាន់បានបង់ទេ សូមរួសរាន់ទៅបង់ពន្ធអោយបានមុនដាច់ខែវិច្ឆកានេះ ដើម្បីជៀសវាងការផាកពិន័យផ្សេងៗ។ លោកបានបញ្ជាក់អោយដឹងបន្តទៀតថាសាខាពន្ធដារខេត្តបន្ទាយមានជ័យមើលឃើញថា យានយន្តគ្រប់ប្រភេទភាគច្រើនបានចូលមកបង់ពន្ធរថយន្តរបសខ្លួនរួចរាល់អស់ហើយ តែម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានមកបង់ពន្ធនៅឡើយ។ លោកបានបញ្ជាក់អោយដឹងបន្តទៀតថាសាខាពន្ធដាខេត្តបន្ទាយមានជ័យ សូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋនោះមេត្តារួសរាន់មកបង់ពន្ធអោយបានរួសរាន់ នៅសាខាពន្ធដាខេត្តបន្ទាយមានជ័យ និងនៅធនាគារដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីជៀសវាងនូវការកកស្ទះនិងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតបិទកំណត់ដែលអាចនាំអោយកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយ។ លោក ព្រីម សាលី បានបញ្ជាក់អោយដឹងបន្តទៀតថា៖ សាខាពន្ធដារខេត្តបន្ទាយមានជ័យ បញ្ជាក់បន្ថែមថា រថយន្តដែលមានកាតព្វកិច្ចជាប់ពន្ធដូចជារាល់រថយន្តទាំងឡាយដែលទិញហើយនិងត្រូវបានចុះបញ្ជីធ្វើស្លាកលេខ ចាប់ពី ខែមករា ឆ្នាំ២០២១ រហូតដល់ ខែវិច្ឆិកា ២០២១ ត្រូវជាប់ពន្ធទៅតាម ឆ្នាំផលិតនិងទំហំស៊ីឡាំងនៃរថយន្ត។ សម្រាប់រថយន្តដែលទិញហើយនិងចុះបញ្ជីធ្វើស្លាកលេខក្នុង ខែធ្នូ ឆ្នាំ២០២១ គឺត្រូវជាប់ពន្ធផ្លូវ ឆ្នាំ២០២១ ដដែល តែមិនមានការពិន័យអ្វីផ្សេងៗឡើយ ឯកសារភ្ជាប់មកដើម្បីបង់ពន្ធមានដូចជាឈៀករថយន្ត កាតគ្រីរថយន្ត អត្តសញ្ញាណប័ណ្ណជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា