ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងការអនុវត្តវិន័យ ០០៦ បបជចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ របស់នគរបាលជាតិ
Mon,08 November 2021 (Time 04:40 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 612នាក់)


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងការអនុវត្តវិន័យ ០០៦ បបជចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ របស់នគរបាលជាតិ ហើយកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំរបស់ស្នងការដ្ធាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំនេះដែល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ លោកស្នងការរងទទួលផែននីមួយៗ និង លោកនាយការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវ៖ -គោរពវិន័យ ០០៦ បបជ ចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ របស់នគរបាលជាតិ ។ -អនុវត្តន៍តួនាទី-ភារកិច្ច ឱ្យបានល្អ ហើយម៉ឺងម៉ាត់បំផុត មិនត្រូវផ្ដេកផ្ដួល ។ -រៀបចំការងារកិច្ចការរដ្ធបាលប្រចាំថ្ងៃអោយបានល្អ។ -គ្រប់គ្រងបញ្ជីវត្តមាន និងក្តាប់អំពីកម្លាំងសេរី,អ្នកឈឺ,បេសកម្មអោយបានម៉ឹងម៉ាត់ ។ -រៀបចំរចនាសម្ព័ន្នគ្រប់គ្រង និង រៀបចំបន្ថែមកន្លែងចន្លោះប្រហោង ( ប្រអប់ ) ។ -គោរពពេលម៉ោងធ្វើការ ការស្លៀកពាក់ឯកសណ្ធានអោយបានសមរម្យ ដើម្បីបញ្ជាក់ពីភាព មុឹងម៉ាត់ ភាពស្វាហាប់ និង ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍បន្ថែមទៀតថា៖ កម្លាំងទាំងអស់ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាធ្លុងមួយ ដើម្បីសម្រេចនូវរាល់ភារកិច្ចថ្នាក់លើប្រគល់ជូន។ មុននិងបិទអង្គប្រជុំ: លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និង នាយ នាយរង រួមនិងមន្ត្រីទាំងអស់ដែលបានយកចិត្តទុកដាក់ការអនុវត្តន៍តួនាទី ភារកិច្ច បានល្អកន្លងមក។ហើយ លោកស្នងការ ក៏បានធ្វើការផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវថែទាំសុខភាពអោយបានល្អ ជាពិសេស នគរបាលគ្រប់រូបត្រូវថែរក្សាសុខភាព និង បន្តអនុវត្ត(៣ការពារ.៣កុំផង) តាមគោលការរបស់ក្រសួងសុខាភិបាល និងរៀនតាមបែបគន្លងថ្មី ព្រមទាំងចូលរួមបង្ការ បង្រ្កាប និង សង្គ្រោះ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2180 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7492 នាក់
ខែនេះ :
23330 នាក់
3 ខែនេះ :
77949 នាក់
សរុប :
1661876 នាក់