ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម្ដេចក្រឡាហោម ស ខេង បើកពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី...
Tue,19 January 2021 (Time 03:31 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 630នាក់)


នៅព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណ:អធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍ថា ផែនការសកម្មភាពជាតិនេះ គឺជាផែនទីតម្រង់ទិសសម្រាប់ក្រសួង ស្ថាប័ន ប្រតិបត្តិករ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តការងារបង្ការទប់ស្កាត់ ឆ្លើយតប និងដោះស្រាយអំពើហិង្សាលើស្ត្រី និងក្មេងស្រី អោយកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ លោកជំទាវបន្តថា៖ យុទ្ធសាស្រ្តនៃផែនការសកម្មភាពជាតិនេះ ផ្តល់អភិក្រម និងមូលដ្ឋានច្បាស់លាស់ដើម្បីលើកកម្ពស់ការបង្កើនកិច្ចអន្តរាគមន៍បង្ការទប់ស្កាត់ ការបង្កើនការឆ្លើយតប ការបង្កើនការទទួលបានសេវាប្រកបដោយគុណភាព ដោយបានដាក់ចេញយុទ្ធសាស្រ្ត៤រួមមាន៖ ការបង្ការទប់ស្កាត់, កិច្ចការពារផ្លូវច្បាប់ និងសេវាពហុវិស័យ, ការបង្កើតនិងការអនុវត្តច្បាប់ និងគោលនយោបាយ, ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃ។ ក្នុងការអញ្ជើញថ្លែងសុន្ទរកថានាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលនៃការទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើស្រ្តី ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រតិបត្តិករទាំងអស់ ដែលជាការរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់សិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់តាមគោលការណ៍នីតិរដ្ឋ។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា៖ បញ្ហាអំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រីនិងកុមារ បញ្ហាគ្រឿងញៀន នៅតែជាកង្វល់ដែលទាមទារការចិត្តទុកដាក់ប្រឹងប្រែងពុះពារជំនះ និងដោះស្រាយប្រកបដោយយុត្តិធម៌ និងកាន់តែមានប្រសិទ្ធភាព ដើម្បីអោយប្រជាជន ពិសេសស្ត្រីដែលមានរហូតដល់៥២ភាគរយ អាចរស់នៅប្រកបដោយការគោរពសិទិ្ធ សេចក្តីសុខ និងសុវត្ថិភាពក្នុងជីវិត និងភាពសុខដុមរមនាក្នុងសង្គម។ នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីដំណើរការរៀបចំគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលក្រសួងមហាផ្ទៃកំពុងសហការជាមួយគ្រប់ក្រសួងស្ថាប័ន ក្នុងនាមជារាជរដ្ឋាភិបាលតែម្ដង ហើយដែលក្នុងនោះលក្ខណៈសម្បតិ្តទី៣នៃគោលនយោបាយដែលមានលក្ខណៈសម្បត្តិ៨ចំណុច ក៏បានចែងថា គ្មានអំពើអនាចារ ការជួញដូរស្រ្តីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ សម្ដេចបានអំពាវនាវប្រតិបត្តិករទាំងអស់ សូមបន្តគាំទ្រនិងរួមចំណែកអោយបានខ្លាំងក្លាក្នុងការប្រែក្លាយឯកសារផែនការសកម្មភាពជាតិអោយទៅជាសកម្មភាពជាក់ស្តែង និងអនុវត្តប្រកបដោយភាពជោគជ័យ សំដៅលុបបំបាត់អំពើហិង្សាលើស្រ្តី លើកកម្ពស់សមធម៌ បរិយាប័ន្ន និងភាពសុខដុមរមនាក្នុងសង្គម ដែលប្រការនេះនឹងផ្តល់តម្លៃបន្ថែមនូវកាលានុវត្តភាពដល់ស្រ្តី និងក្មេងស្រី ហើយពួកគេអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនជាអតិបរមា ដើម្បីរួមគ្នាពន្លឿនកិច្ចអភិវឌ្ឍជាតិ។ ពីវេទិការអធិបតីនេះ សម្ដេចបានផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួង ស្ថាប័នជាតិ ផ្នែកឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូប ក្នុងនោះក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ចូលសកម្មភាពដែលពាក់ព័ន្ធនឹងការងារបង្ការទប់ស្កាត់ និងឆ្លើយតបនឹងអំពើហិង្សាលើស្រ្តីទៅក្នុងផែនការសកម្មភាពរបស់ក្រសួង ស្ថាប័នសាមី ដើម្បីលើកគម្រោងចំណាយ និងការពារថវិកាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ដើម្បីជំរុញការបង្កើតក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅគ្រប់រាជធានីខេត្តសំដៅពង្រឹងការផ្តល់សេវាឆ្លើយតបនឹងអំពើហិង្សាលើស្រ្តី និងក្មេងស្រីប្រកបដោយគុណភាព មានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការធ្វើកិច្ចសហការគ្នានៃអ្នកផ្តល់សេវា និងអ្នកពាក់ព័ន្ធទាំងអស់។ សម្ដេចបានណែនាំឱ្យបន្តពង្រឹងកិច្ចសហការ និងការទទួលខុសត្រូវខ្ពស់របស់អ្នកផ្តល់សេវា ក៏ដូចជាកិច្ចសហការល្អ និងជិតស្និទ្ធរវាងនគរបាលជាតិ កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាមួយមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌របស់ក្រសួងកិច្ចការនារីប្រតិបត្តិករពាក់ព័ន្ធទាំងអស់ដែលធ្វើកិច្ចអន្តរាគមន៍ ការផ្តល់កិច្ចការពារនិងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ៕ ដោយ: លោក សុខ បូរី និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1869 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7181 នាក់
ខែនេះ :
23019 នាក់
3 ខែនេះ :
77638 នាក់
សរុប :
1661565 នាក់