ខេត្តបន្ទាយមានជ័យ៖ ដោយមើលឃើញផ្លូវមួយខ្សែដែលមានប្រវែង ១២ គីឡូម៉ែត្រ រងការខូចខាតស្ទើរទាំងស្រុង ដែលបងប្អូនប្រជាពលរដ្ឋជាច្រើនភូមិ ក្នុងឃុំអូរស្រឡៅ មានទុក្ខលំបាកក្នុងការធ្វើដំណើរដឹកជញ្ជូនឆ្លងកាត់ ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលធ្វើដំណើរទៅបង្រៀន សិស្សានុសិស្ស នៅសាលារៀនបឋមសិក្សាអូរធំ ដែលមានសាលារៀនមួយខ្នង មាន៤បន្ទប់ ស្ថិតក្នុងភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា បុត្រាបុត្រី បានចំណាយថវិកាផ្ទាល់ខ្លួនចំនួន(៣៥០០ ដុល្លារ) រួមនិងថវិកា បានមកពីសប្បុរសជននានា ចំនួន ២ លានរៀន ទើបសម្រេចស្តារផ្លូវមួយខ្សែដែលមានប្រវែង ១២ គីឡូម៉ែត្រ នេះឡើង ទុកជាសម្បត្តិរួម ក្នុងការប្រើប្រាស់ មធ្យោបាយ ធ្វើដំណើរ ដឹកជញ្ជូន ទិន្នផល កសិផល ដែលប្រជាពលរដ្ឋអាស្រ័យផល ធ្វើតែចំការ ដំឡូង និង ចំការដំណាំនានា ជាច្រើនភូមិ ចំណុះក្នុងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកស្រី គឹម ពៅ ជំទប់ទី១ ឃុំអូរស្រឡៅ បានប្រាប់សារព័ត៌មាន ជាច្រើនអង្គភាពអោយដឹងយ៉ាងច្បាស់ថា ក្នុងការស្តារស្ថាបនាផ្លូវមួយខ្សែដែលមានប្រវែង ១២ គីឡូម៉ែត្រ នេះដែរ គឺសម្រេចបានរួចរាល់ប្រវែង ៨ គីឡូម៉ែត្រ តែប៉ុណ្ណោះ ចាប់ពីមុខសាលារៀន អនុវិទ្យាល័យ និង បឋមសិក្សា ហ៊ុន សែន អូរស្រឡៅ រហូតមកដល់ សាលារៀន បឋមសិក្សាអូរធំ ហើយក្នុងនោះផ្លូវដែលមិនទាន់ស្តារួចនៅសល់ប្រវែង ៤ គីឡូម៉ែត ទៀត ព្រោះខ្វះថវិកា ស្តារនិងធ្វើបន្តអោយរួចរាល់។ ឈ្លាតក្នុងឱកាសផ្តល់បទសម្ភាសន៍នារសៀលនេះផងដែរ លោកស្រី គឹម ពៅ ជំទប់ទី១ ឃុំអូរស្រឡៅ តំណាងជួសមុខអោយលោកមេឃុំ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រួមនិងពុកម៉ែបងប្អូនប្រជាពលរដ្ឋជាច្រើនភូមិ ចំណុះអោយឃុំអូរស្រឡៅ សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសុសប្បុរសជននានា ដែលបានចំណាយថវិកាផ្ទាល់ខ្លួន យកកសាងស្ថាបនាស្តារផ្លូវមួយខ្សែនេះបានល្អប្រសើរឡើងវិញផងដែរ។ លោកស្រីបន្តថា កាលពីរដូវវស្សា នាឆ្នាំ២០២០ កន្លងទៅ មានគ្រោះទឹកជំនន់ លិចដាច់ផ្លូវ ធ្វើឲ្យផ្លូវមួយខ្សែនេះខូចខាតស្ទើរទាំងស្រុង និងមានគំហុកជ្រៅត្រឹមក្បាលជង្គង់ឯណោះ! តែមកដល់ខែមករាឆ្នាំ២០២១ នេះ ត្រូវបានលោក ផឹង សុខេន (ហៅភន) និងលោកស្រី មើលឃើញពីទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋ លោកក៏ផ្តួចផ្តើមនិងកៀងគរ សប្បុរសជននានាដែលរស់នៅជាច្រើនភូមិចំណុះឃុំអូស្រឡៅនេះ សហការគ្នាចូលរួមជា ថវិកា ផ្តើមកសាងស្ដារស្ថាបនាផ្លូវមួយខ្សែនេះបានល្អប្រសើរឡើងវិញ ដូចដែលបងប្អូនមិត្តអ្នកសារព័ត៌មានបានឃើញនាថ្ងៃនេះផងដែរ។ ជាចុងក្រោយលោកស្រី គឹម ពៅ ជំទប់ទី១ ឃុំអូរស្រឡៅ និង សមត្ថកិច្ចមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សូមសំណូមពរទៅដល់សប្បុរសជនក្នុងស្រុក និងនៅក្រៅស្រុក សុំជួយឧបត្ថម្ភជាថវិកា ឬជាថ្មម៉ិច បានយកមកកសាងស្ថាបនាស្តារផ្លូវមួយខ្សែដែលមានប្រវែង១២ គីឡូម៉ែត្រ ខាងលើនេះ អោយប្រែក្លាយជាផ្លូវក្រាលថ្មម៉ិច ទើបផ្លូវនេះមានភាពរឹងមាំ និងមិនងាយរងការខូចខាត៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា