ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ​​...
Fri,22 January 2021 (Time 05:17 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 459នាក់)


នៅពឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកណ:អធិបតីភាពក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»។ គួរបញ្ជាក់ផងដែរថា៖ អគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ស្ថិតនៅតាមបណ្តោយវិថី៥៩៨ ដែលគេនិយមហៅថាវិថី «ជា សុផារ៉ា» ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើយោងតាមរបាយការណ៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសាងសង់ឡើងលើផ្ទៃដីជិត( ៤ ហិកតា) អគារទីស្តីការនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ ជាន់ ទំហំ ៥៩,៥០ម៉ែត្រ គុណ ២៣,២០ម៉ែត្រ, អគាររដ្ឋបាល ២ ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ ខ្នង កម្ពស់ ៣ ជាន់, ព្រមទាំងបំពាក់សម្ភារការិយាល័យ សម្ភារ: សង្ហារឹម និងជណ្តើរយន្ត, សាងសង់អគារដាក់គ្រឿងចក្រ ៥ ខ្នង, ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ ខ្នង, សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្តាញផ្លូវ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន ២២២ គ្រឿង សម្រាប់ផ្តល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែល បានចំណាយថវិកាសរុបជាង ២៦ លានដុល្លារអាមេរិក។ អគារនេះបានរៀបចំបំពាក់ប្រព័ន្ធសូឡា ទាញយកថាមពលប្រើប្រាស់ពីពន្លឺព្រះអាទិត្យនៅលើដំបូលអគារផ្ទាល់ទាំងអស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីប្រចាំថ្ងៃ និងរួមចំណែកសន្សំសំចៃថវិកាជាតិ ជាមួយការគិតគូរដល់ការចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលបៃតង។ ដោយឡែកអគារវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» មានចំនួន ១ ខ្នង កម្ពស់ ៤ ជាន់ មានបន្ទប់សិក្សាចំនួន ២៤ បន្ទប់ ការិយាល័យរដ្ឋបាលចំនួន ៣ បន្ទប់ មន្ទីរពិសោធន៍ចំនួន ១ បន្ទប់ បណ្ណាល័យចំនួន ១ បន្ទប់ និងបានបំពាក់ទៅដោយសម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដោយបានចំណាយថវិកា ២.៥លានដុល្លារអាមេរិក។ ការបង្កើតវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្រាប់បណ្តុះបណ្តាលបុគ្គលិក-មន្រ្តីរាជការ សិក្ខាកាម និង សិស្ស-និស្សិត ដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើជំនាញបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលនឹងធានាថា «កូនខ្មែរអាច មានសមត្ថភាពកសាងផ្លូវ-ស្ពានរបស់ខ្លួន ប្រកបដោយគុណភាព នាពេលអនាគត»។ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាមានមោទនភាព និងរីករាយចំពោះសមិទ្ធផលអគារថ្មី នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មី នាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះ ជាពិធីដំបូងក្នុងឆ្នាំថ្មី២០២១ ហើយនេះអាចចាត់ទុកថា ជាការបើកសមយុទ្ធថ្មីនៃការរៀបចំកម្មវិធីជាប្រក្រតីឡើងវីញតាមបែបកន្លងថ្មី ដែលមានការអនុវត្តគម្លាតសង្គម ពាក់ម៉ាស និងអនាម័យលាងដៃនិងអាល់កុលជាប្រចាំ។ នៅក្នុងឱកាសថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ ប្រកាសបើកអោយដំណើរការនូវផ្លូវធ្វើដំណើរនៃផ្នែកមួយចំនួនខ្លះ នៅការដ្ឋានសាងសង់ផ្លូវ និងស្ពានអាកាសចោមចៅ ដែលក្នុងនោះ មានការបើកអោយដំណើតស្ពានចោមចៅជាង ២០០ ម៉ែត្រ , និងបើកអោយដំណើរនូវផ្លូវក្រោមដី ពីផ្លូវជាតិលេខ៤ ទៅផ្លូវចោមចៅ ដើម្បីសម្រួលអោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើតឆ្លងកាត់កាន់តែងាយស្រួល និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ក្រោយពីក្រសួងសាធារណការ និងដឹកជញ្ជូន បានមកនៅទីតាំងថ្មីនេះ ដូចច្នេះទីតាំងក្រសួងចាស់ត្រូវបានប្រគល់ទៅអោយក្រសួងរ៉ែ និងថាមពល។ ហើយចំពោះទីតាំងរ៉ែនិងថាមពល ត្រូវអោយទៅគណៈកម្មាធិការជាតិ គ្រប់គ្រប់គ្រោះមហន្តរាយ។ ជាមួយគ្នានោះផងដែរ ដោយក្រសួងរៀបចំដែនដី ត្រូវមានទីតាំងថ្មី ដែលត្រូវសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី២៤ ខែមករា ២០២១ ខាងមុខនោះ ដូចច្នេះទីតាំងក្រសួងរៀបចំដែនដី ត្រូវអោយទៅក្រសួងអភិវឌ្ឍន៍ជនបទ រីឯទីតាំងក្រសួងអភិវភិវឌ្ឃន៍ជនបទ ត្រូវអោយទៅមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ។ ទាក់ទងនឹងបញ្ហាវ៉ាក់សាំងកូវីដ១៩ វីញ សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា៖ ពាក់ព័ន្ធវ៉ាក់សាំងកូវីដ១៩ ដោយបង្ហាញពីមូលហេតុដែលនាំឱ្យសម្តេចសម្រេចចិត្តទទួលវ៉ាក់សាំងពីប្រទេសចិននាពេលនេះ ទោះបីអង្គការសុខភាពពិភពលោកមិនទាន់ប្រកាសជាផ្លូវការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំលុងពេលកម្ពុជាកំពុងរងការយាយីដោយជំងឺកូវីដ-១៩ នេះ គឺមិនអាចរង់ចាំទៀតទេ គឺត្រូវតែស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងស្ម័គ្រចិត្ត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀយថា សម្តេច បានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌា រួចហើយ ដើម្បីស្នើសុំវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានពិចារណាសរសេរលិខិតស្នើសុំវ៉ាក់សាំងពីកូរ៉េខាងត្បូងផងដែរ។ សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងពិចារណា និងសិក្សាលើវ៉ាក់សាំងរបស់ប្រទេសអង់គ្លេសផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម នឹងមកដល់កម្ពុជាដំបូងនៅខែកុម្ភៈ ហើយសម្តេចនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង។ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ការចាក់វ៉ាក់សាំង គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដូច្នេះ នរណាចង់ចាក់ ក៏ចាក់ បើមិនចង់ចាក់ ក៏មិនបង្ខំឡើយ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញកាត់ខ្សែបូ ដាក់អោយប្រើប្រាស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះចាប់ពីពេលនេះតទៅ និងបានអញ្ជើញពិនិត្យមើលទីតាំងអគារថ្មី និងសមិទ្ធផលថ្មីៗមួយចំនួនទៀត របស់ក្រសួង ក្នុងបរិយាកាសរីករាយផងដែរ៕ ដោយ: លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1596 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6504 នាក់
ខែនេះ :
19725 នាក់
3 ខែនេះ :
71623 នាក់
សរុប :
1559792 នាក់