ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
សូមឯកឧត្ដម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដាក់ការស៉ើបអង្កេតទៅលើមេឈ្មួញឈ្មោះ ស្រី ដា ហៅ(យាយ អឿន)ពីរនាក់ប្តីប្រពន្ធជើងខ្លាំងខាងទិញឈើគ្រោងធ្វើផ្ទះចាស់មិនចេះអស់សោះនៅក្នុងស្រុក២នៃខេត្តព្រះវិហារផងទាន.!!!
Thu,02 December 2021 (Time 04:12 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 680នាក់)


ខេត្តព្រះវិហារ៖ ប្រភពបែកធ្លាយពីសកម្មភាពដឹកជញ្ជូនឈើគ្រឿងផ្ទះចាស់កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ដែលគេស្គាល់ម្ចាស់ឈ្មោះ ស្រី សារឿន និងប្រពន្ធឈ្មោះ ស្រី ដា ហៅ(យាយអឿន) រស់នៅខេត្តតាកែវ ខាងដឹកជញ្ជូនឈើដ៏ល្បីល្បាញរបៀបគ្រោងធ្វើជាផ្ទះចាស់ រឺកន្លេលធំបន្លំដេក ដើម្បី ស្ពិនភ្នែក មហាជននិងសមត្ថកិច្ចជំនាញ ដែលបានចុះមកទិញផ្ទះចាស់ ៣ ខ្នង ៨គុណ១៣ម៉ែត្រ ពីឈ្មោះ វង្ស វណ្ណា ប្រពន្ធឈ្មោះ ស្រុន ស្រីខេង រស់នៅក្នុងភូមិបុះធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ហើយដឹកចេញទៅខេត្តតាកែវ ដោយមានច្បាប់អនុញាតិពីអជ្ញាធរមូលដ្ឋានត្រឹមត្រូវ ។ បើយោងតាមប្រភពពីសមត្ថកិច្ចដែលអត់លិឌនៅតំបន់នោះបានខ្សិបប្រាប់អ្នកសារព័ត៌មានថា ប្ដីប្រពន្ធ ២ នាក់ ខាងលើ គឺជាឈ្មួញទិញផ្ទះចាស់ជាច្រើនឆ្នាំមកហើយនៅក្នុងស្រុកត្បែងមានជ័យ និង ស្រុកជ័យសែន នៃ ខេត្តព្រះវិហារ គឺជាប្រភេទ "កន្ទេលធំបន្លំដេក" ដោយយកឈ្មោះអ្នកធំម្នាក់ក្នុងខេត្តព្រះវិហារ មកកាងថែមទៀត រួមផ្សំទាំងចាយលុយផងដែល ទើបគ្នានអ្នកណាហ៊ានបង្ក្រាបនោះទេ។ ប្រភពបង្ហើបថែមថា កន្លងមកខាងអាវុធហត្ថបានបង្ក្រាបជាច្រើនលើកច្រើនសារ ហើយប្រគល់អោយជំនាញត្រួតពិនិត្យ តែមិនដែលបានទទួលផលនោះទេ គឺគ្រាន់បានតែតួរលេខ ហើយមានអ្នកអន្តរាគមន៍ដោះលែងទៅវិញ ខាតទាំងឈ្នួលពលកម្មថែមទៀតផង។ ប្រភពបានបន្តទៀតថា ការទិញផ្ទះចាស់ខាងលើនោះភាគច្រើនមានតែគ្រោងផ្ទះតែអត់ដំបូលសាងសង់ទុកចោល ហើយឈើដែលត្រូវជញ្ជូនឡើងឡានភាគច្រើនដំដែកគោលរួចយកទៅត្រាំទឹក បន្លំជាឈើផ្ទះចាស់ ។ ប្រភពបញ្ជាក់ថា ផ្ទះចាស់ពិតប្រាកដ អាចលក់ចេញទៅក្រៅស្រុកបាន តែលុះត្រាមានរយ:៤ទៅ៥ឆ្នាំ ហើយតាមប្រភេទឈើទៀត ទើបអាចលក់ ឬ រុះរើដឹកចេញបាន។ បើយោងប្រភពបែកធ្លាយមួយ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ អាខោនហ្វេសបុក ឈ្មោះ ចែ ដា តាកែវ បានបង្ហោះរូបឡាន និងភ្នាក់ងារអ្នកសារព័តមានម្នាក់។ លុះដល់ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា មានអាខោនដដែលបានបង្ហោះសារមួយឃ្លាបន្ថែមទៀតថា ករណីដឹកផ្ទះចាស់ អ្នកសារព័ត៌មានមកគំរាមយកលុយ៥០ម៉ឺនទាំងប្ដីនិងប្រពន្ធ អោយម្នាក់៥មុឺនរៀលអត់យក ហើយយើងដឹកផ្ទះចាស់នេះមានច្បាប់ពីភូមិឃុំស្រុកដឹងលឺ ព្រមទាំងរូបភាពជាច្រើនសន្លឹកថែមទៀតផង។ អ្នកសារព័ត៌មានខាងលើនោះ គាត់បានបញ្ជាក់ថា ពួកគាត់មានគ្នា៣នាក់ចុះទៅដល់ទីតាំងលើកឈើផ្ទះចាស់ ស្រាប់តែមានបុរសម្នាក់ គាត់បានមកសួរថា ខាងណាគេនឹង គាត់ក៏បានប្រាប់ថា អ្នកសារព័ត៌មាន ស្រាប់តែបុរសម្នាក់នោះបាននិយាយថា ថ្ងៃនេះអ្នកសារព័ត៌មាន និងសមត្ថកិច្ចបានមកយកលុយគាត់មិនក្រោមពី១០ឡាននោះទេ,,, បន្ទាប់មកបុរសម្នាក់នោះ គាត់ក៏បានហៅស្រ្តីម្នាក់មក(ស្រ្តីម្នាក់នោះមិនដឹងថាជា ឈ្មោះ ស្រី ដា ឬក៏មិនមែននោះទេ)ហើយគាត់ក៏ប្រាប់ស្រ្តីនោះអោយយកលុយមកអោយ៥ម៉ឺនរៀល(លក្ខណៈចង់សូកប៉ាន់) ប៉ុន្តែពួកគាត់ប្រាប់ថា ពួកគាត់មកនេះ មិនមែនមកចង់យកលុយ ឬក៏ការសូកប៉ាន់ពីនរណាម្នាក់នោះទេ គោលដៅដែលពួកគាត់ត្រូវទៅគឺ ស្រុកឆែប ប៉ុន្តែរមកដល់ចំណុច ភូមិបុះធំ ទីតាំដែលពួកគេលើកឈើ ពួកគាត់គ្រាន់តែ ចុះមកដើម្បីដឹង ឬក៏យកព័ត៌មានសម្រាប់ចុះផ្សាយតាមបណ្ដាញសង្គម ហើយគាត់ក៏នាំគ្នាចេញមកវិញ ។ ជុំវិញរឿងរ៉ាវខាងលើ ប្រជាពលរដ្ឋបានសូមស្នើសុំទៅដល់ មន្ត្រីជំនាញ និង អាជ្ញាធរជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ត្រូវត្រួតពិនិត្យអោយយបានម៉ត់ចត់មុននិងអនុញាតិ ជៀសវាងមានការយល់ច្រឡំ ហើយបើគាត់ដឹកឈើផ្ទះចាស់ពិតប្រាកដ ហេតុដូចម្ដេច?បានជាចែកលុយអ្នកដែលទៅជួប ដោយក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនទៅ១០ម៉ឺនរៀល។ ប្រជាពលរដ្ឋនិងមហាជនគ្រប់មជ្ឈដ្ឋឆនបានដាក់សំនួរសួថា តើផ្ទះនោះជាផ្ទះចាស់ ឬមួយក៏ជាផ្ទះគ្រោងសម្រាប់លក់អោយឈ្មួញ ឬយ៉ាងណា.?។ អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ សូមសំណូមពរទៅដល់ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ជាពិសេស ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចាត់កម្លាំង ដាក់ការស៊ើបអង្កេត រឿងប្តីប្រពន្ធពីរនាក់ជើងខ្លាំងខាងរកស៊ីទិញឈើគ្រឿងផ្ទះចាស់មិនចេះអស់មិនចេះហើយខាងលើនេះអោយបានស៊ីជម្រៅផងទាន៕ ដោយ: គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

តាមរយៈការចង្អុលបង្ហាញផ្ទាល់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រើរយៈពេលវេលាចំនួន៣ម៉ោងប៉ុណ្ណោះ ដោះស្រាយវិវាទដីធ្លី១៨ឆ្នាំជូនប្រជាពលរដ្ឋបានបញ្ចប់ហើយនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី បន្តផ្តល់អត្តសញ្ញាណប័ណ្ណ ជិត ១ម៉ឺនសន្លឹក និងសេវាអត្តសញ្ញាណកម្ម ជាង ២ម៉ឺនសេវាទៀត ជូនប្រជាពលរដ្ឋ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនាំយកអំណោយនិងថវិកាផ្ដល់ជូនស្ត្រីម្នាក់ដែលមានជំងឺប្រចាំកាយ ជាជំងដឹមហារីក សុដន់ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ទេព រដ្ឋា នាំថវិកាចំនួន ១,៥០០,០០០រៀល របស់លោកឧត្តមសេនីយ៍ទោស្នងការប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ហូ ឧត្តម មន្រ្តីប៉ុស្តិ៍នគរបាលទានកាំដែលបានទទួលមរណៈភាព (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ខ្ចីម៉ូតូជិះមួយភ្លេតយកទៅលក់ដើរលេងស៊ីចាយអស់ ត្រូវម្ចាស់ប្តឹងសមត្ថកិច្ចចាប់ខ្នោះ.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1161 នាក់
ម្សិលមិញ :
518 នាក់
សប្តាហ៍នេះ :
6069 នាក់
ខែនេះ :
19290 នាក់
3 ខែនេះ :
71188 នាក់
សរុប :
1559357 នាក់