ខេត្តសៀមរាប៖ បើតាមប្រភពពីប្រជាពលរដ្ឋបានផ្តល់ព័ត៌មានមកថា កាលពីថ្ងែ២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុច(ភ្នំអំពិល)ស្ថិតក្នុងភូមិ លាបចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប មានគ្រឿងចក្រអេស្កាវ៉ាទ័រចំនួន១៤គ្រឿង និងអាបុលខ្នាតយក្ស ៣ គ្រឿង កំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃជាប់ជើង(ភ្នំអំពិល)រាប់រយហិកតា និងឈូសឆាយដំឡូងប្រជាពលរដ្ឋចោលអស់រាប់សិបហិកតា ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ប្រជាពលរដ្ឋបានបញ្ជាក់ថាថៅកែដីគឺឈ្មោះ យឹម សារីន។ អង្គភាពសារព័ត៌យើងក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក៏បានចុះទៅដល់ទីតាំងខាងលើ និងផ្តិតយករូបភាពផ្ទាល់ ហើយក៏បានទូរស័ព្ទសុំការអនុញ្ញាតផ្ដល់បទសម្ភាសន៍ពីមន្ត្រីជំនាញពាក់ព័ន្ធ ជុំវិញរឿងការប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រនិងអាប៊ុលខ្នាតយក្សទាំងអស់នោះ ដែលមានវិសាលភាពផ្ទៃដីប្រមាណរាប់រយហិកតា នៅចំនុចខាងលើ។ ពេលនោះក៏បានទូរស័ព្ទសុំបទសម្ភាសន៍ គោរពសួរ លោក ឡុង រដ្ឋារក្ស អភិបាលនៃគណៈអភិបាលស្រុកអង្គរធំ លោកបានមានប្រសាសន៍ប្រាប់អង្គភាពសារព័ត៌មានថា លោកពុំបានដឹងទេ តែបើគេធ្វើ គឺធ្វើទៅលើតែដីដែលអាស្រ័យផលតែប៉ុណ្ណោះ! ពាក់ព័ន្ធនឹងគ្រឿងចក្រជាច្រើនគ្រឿងនេះលោកបានប្រាប់ថា លោកពុំដឹងទេបើចង់ដឹង សួរទៅកាន់រដ្ឋបាលព្រៃឈើទៅ ព្រោះរដ្ឋបាលព្រៃឈើ និងរដ្ឋបាលស្រុកមិនបានធ្វើការទំនាក់ទំនងគ្នាទេ ព្រោះបើដីគម្របព្រៃឈើគឺគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។ ពេលបងប្អូនអ្នកព័ត៌មានយក៏ទំនាក់ទំនងទៅ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកគ្រាន់តែប្រាប់ថា(គីឡូយក្ស) នៅម៉ោង ០៤ ជាងល្ងាចកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ហើយលោកបានបន្ថែមទៀតថា លោកឮគេថាមាន ស ជ ណ តែ ស ជ ណ នោះ ដល់ពេលនេះលោកពុំទាន់បានឃើញ ឬក៏បានទទួលដល់ដៃលោកនោះទេ។ ចំណែកឯលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកបានឆ្លើយថា ដី គេមាន ស.ជ.ណ ហើយម្ចាស់ដីគឺឈ្មោះ កៅ គឹមហួន។ ចំណែកលោក យឹម សារីន ដែរស្គាល់ថាជានាក់មើលខុសត្រូវនៅដីនោះវិញ បានអះអាងបញ្ជាក់ទៅកាន់មនុស្សជំនិតរបស់លោក ហើយមនុស្សជំនិតរបស់លោក ក៏បានប្រាប់ថា ដី(ភ្នំអំពិល)ដែលកំពុងតែសាងសង់រមណីយដ្ឋានមានកញ្ចុះជាច្រើន នៅទីនោះ គឺជារបស់លោក ដែរមានជំរាលពី(ភ្នំអំពិល)ទៅទិសខាងលិច និងទិសខាងត្បូង ក៏ជារបស់លោកដែរ ចំណែកដីដែលគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយនោះ គឺជារបស់ថ្នាក់លើ ក៏ប៉ុន្តែមិនបានប្រាប់ថ្នាក់លើមានឈ្មោះអ្វីនោះទេ។ ពេលឮដូច្នោះខាងសារព័ត៌មានយើងខ្ញុំក៏បានទំនាក់ទំនងទៅឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅវេលាម៉ោង០៤ជាង ល្ងាចថ្ងៃដដែរ ឯកឧត្តមមានប្រសាសន៍តាមកិច្ចសម្ភាសន៍តាមទូរស័ព្ទថា ខ្ញុំ លឺថាមានសេចក្តីជូនដំណឹងពីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម (តែមិនទាន់ច្បាស់) ថាដីនោះទុកអោយក្រុមហ៊ុនធ្វើអនុប្រយោគ ហើយនឹងត្រៀមកាត់ឆ្វៀល (តែមិនទាន់កាត់ឆ្វៀលទេ) ចំពោះដែលថាដីនោះមានដីកាដកហូតពីរដ្ឋបាលខេត្តសៀមរាប ខ្ញុំនឹងឆែកមើលសិន ឯចំពោះគ្រឿងចក្រជាច្រើនគ្រឿងចូលវ៉ៃព្រៃនិងឈូសឆាយដីនោះយើងកំពុងចាត់ការអោយក្រុមការងារចុះទៅពិនិត្យមើល។ ជុំវិញករណីរឿងរ៉ាវគ្រឿងចក្រដ៍ច្រើនគ្រឿង និងវិសាលភាពដីដ៏ធំមហិមាបែបនេះ អង្គភាពយើងខ្ញុំនៅមិនទាន់ដឹងថាតើឈ្មោះ កៅ គឹមហួន ដែលលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានអះអាងថាជាម្ចាស់ដីនោះ នៅមិនទាន់ដឹងថា លោក កៅ គឹមហួន មានតួនាទីជាអ្វី ហើយនៅឯណានោះទេ? ហើយក៏នៅមិនទាន់ដឹងថា តើ លោក កៅ គឹម ហួន មានអំណាចធំប៉ុណ្ណា ទើបហ៊ានប្រើគ្រឿងចក្រ ១៧ គ្រឿង ឈូសឆាយដីព្រៃរាប់រយហិកតាបានយ៉ាងរលូន ដោយមិនរំខានដល់ជំនាញដូច្នេះនោះទេ???(នៅមានតវគ្គបន្ត)៕ ដោយ: លោក អាង ស៊ីគង់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា