ក្រុងប៉ោយប៉ែត៖ លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលបន្ទុកផែនចរាចរណ៍ បានដឹកនាំកម្លាំង ចុះរៀបចំសណ្ដាប់ធ្នាប់ នៅចំណុចផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅពឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ ដែលបងប្អូនអាជីវករ មួយចំនួនតូច មានការយល់ដឹងនូវមានកម្រិត បានមកដាក់កញ្ច្រែងលក់ បន្លែ ផ្លែឈើ ត្រី សាច់ លើជញ្ចើមផ្លូវសាធារណៈ បង្កការកកស្ទះ ចរាចរណ៍ ជារៀងរាល់ថ្ងៃផងដែរ។ ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នៅព្រឹកនេះផងដែរ លោក ឈឿន ប៊ុនថា អធិការរងក្រុងប៉ោយប៉ែត បានមានមតិល្អៗ ផ្តាំផ្ញើរ ក៏ដូចជាការណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយមានការយល់ដឹង ពីបញ្ហា ការកកស្ទះចរាចរណ៍ និងហានិភ័យកើតមានដោយមិនបានដឹងជាមុន។ លោកបានបន្តថា៖ សូមបងប្អូនអាជីវករ ឈប់ដាក់កញ្ច្រែងលក់ដូរ បន្លែ ផ្លែឈើ ត្រី សាច់ នៅលើជញ្ចើមផ្លូវសាធារណៈបន្តទៀត សូមរកកន្លែងប្រកបអាជីវកម្មលក់ដូរនៅកន្លែងណា ដែលមិនប៉ះពាល់ដល់បរិស្ថានសង្គម បើបងប្អូននៅតែបន្តការលក់ដូរមានភាព រញ៉េរញ៉ៃ ទៀត ខាងកម្លាំងនៃអធិការក្រុងប៉ោយប៉ែត និងចាត់វិធានការ ទៅតាមផ្លូវច្បាប់ជាធរមាន បើសិនជាបុគ្គលណាម្នាក់ល្មើសនិងច្បាប់ដែលបានចែង របស់រាជរដ្ឋាភិបាលដែលបានដាក់អោយមន្ត្រីថ្នាក់អនុវត្ត៕ អត្ថបទដោយ: លោក ធូ លំអង អ្នកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ឃាត់ខ្លួនឃាតករដៃឆៅ ក្នុងករណី រំលោភសម្លាប់ នៅក្រុងប៉ោយប៉ែត បានហើយ នៅសៀមរាប.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខនិងនាំ ស្បៀង ចែកជូនដល់កងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង៤... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សាហាវណាស់! ស្រីស្អាតម្នាក់ ត្រូវបានបុរសម្នាក់ ចាប់អារកសម្លាប់នៅក្នុងបន្ទប់ជួល នៅក្រុងប៉ោយប៉ែត.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
រដ្ឋបាលខេត្តកំពង់ធំ ប្រារព្វពិធី អភិសេក រូបសំណាក់ អាចារ្យ លាក់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កញ្ញា តន់ ចន្ទសីម៉ា ជិះសុទ្ធតែឡានទំនើប ក្រោយឡើងកូដខ្លាំងនៅក្នុងរង្វង់សិល្ប:.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា