ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
មេឈ្មួញជើងខ្លាំងប្រចាំស្រុកអន្លង់វែងឈ្មោះចែ មុំ ពិតជាមានឥទ្ធិពលខ្លាំងក្នុងមុខជំនួញរកស៊ីបទល្មើសឈើ ហើយក៏សម្ថតកិច្ចស្រុកត្រពាំងប្រាសាទធ្លាប់បង្រ្កាបនិងធ្វើកិច្ចសន្យាអោយបញ្ឈប់បានតែមួយចំអិនកំពិស.!!!
Thu,30 December 2021 (Time 12:17 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 597នាក់)


ខេត្ដឧត្ដរមានជ័យ៖ សូមរំលឹកផងដែរកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទដឹកនាំដោយលោក អ៊ួច ម៉ៅ បានធ្វើការឃាត់រថយន្តម៉ាក ស្តារិច មួយគ្រឿង ពណ៍ទឹកប្រាក់បំពាក់ស្លាក់លេខពោធិ៍សាត់(2B 6866)ដឹកគ្រោងទ្វារ បង្អួច អត់ច្បាប់ និងបានបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យថែមទាំងធ្វើកិច្ចសន្យាបញ្ឈប់ និងមិនអោយធ្វើសកម្មភាពដឹកជញ្ជូនសិប្បកម្មអត់ច្បាប់បន្តទៀតទេ។ ដោយឡែកថ្មីៗនេះ សកម្មភាពរបស់មេឈ្មួញដុះស្លែរឈ្មោះ ចែ មុំ នៅតែអាចដឹកជញ្ជូនឈើបានយ៉ាងរលូនដដែល ដោយមានការត្រូវរ៉ូវជាមួយមន្រ្តីជំនាញគ្រប់ស្ថាប័នមួយចំនួនតូច ជាពិសេស រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ តែម្ដង ទើបមិនឃើញមានចំណាត់ការបង្ក្រាប់។ ជាក់ស្ដែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មេឈ្មួញឈ្មោះ ចែ មុំ បានយករថយន្តម៉ាក ហ្រ្វន់ធា ពីបាំង ពណ៍ទឹកប្រាក់ បំពាក់ស្លាកលេខបន្ទាយមានជ័យ(2A 5369) បានធ្វើសកម្មភាពដឹកជញ្ជូនគ្រោងទ្វារ ពេញរថយន្ត ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ តាមផ្លូវយុទ្ធសាស្រ្តតែអកុសលត្រូវបានបែកកង់នៅចំណុច ១០៥ ភូមិថ្នល់កែង ចន្លោះភូមិអូរបេង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ទៅមុខមិនរួច ទើបក្រុមសារព័ត៌មាន ថតយកសកម្មភាព និងរាយការណ៍ទៅលោក ឈិន សុធា មន្រ្តីបរិស្ថានស្រុកត្រពាំងប្រាសាទ អោយជួយអន្តរាគមន៍ និងឃាត់រថយន្តទុកដើម្បីសួរ នាំតែពេលកម្លាំងមន្រ្តីបរិស្ថានមកដល់ បែរជាមិនចាត់ការ ប្រហែលជានិយាយត្រូវរ៉ូវគ្នាជាមួយមេឈ្មួញឈ្មោះ ចែ មុំ មួយសន្ទុះធំ ក៏ជិះរថយន្តគេចទៅបាត់ស្រមោលសូន្យឈឹង។ នៅថ្ងៃ៣០ ខែឆ្នាំដដែល ក្រុមការងារយើងក៏បានខលទៅលោក ឈិន សុធា មន្រ្តីបរិស្ថានស្រុកត្រពាំងប្រាសាទ ពីទៅបីដងដែរដើម្បីសុំការបំភ្លឺពាក់ពន្ធ័និងរឿងខាងលើ តែលោកមិនលើកទូរសព្ទ័.។ ចំណែកលោកជៀល សុផល នាយសង្កាត់រដ្ឋព្រៃឈើស្រុកត្រពាំងប្រាសាទវិញ លោកថា មិនបានដឹងទេចំពោះការដឹកជញ្ជូនឈើរបស់ ចែ មុំ ព្រោះលោកនៅខេត្ត ហើយក៏មិនដឹងដឹកតាមផ្លូវណាដែរ! តើអោយសម្ដេច តេជោ រំពឹងម្ដេចបានបើមន្រ្តីទាំងនេះធ្វើផ្ទុយពីគោលការរបស់ថ្នាក់ដឹកនាំ ដាក់អោយមកបង្រ្កាបបទល្មើសបែជាឃុបឃិតជាមួយក្រុមឈ្មួញប្រព្រឹត្តបទល្មើសទៅវិញ៕ ដោយៈ លោក សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1200 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6512 នាក់
ខែនេះ :
22350 នាក់
3 ខែនេះ :
76969 នាក់
សរុប :
1660896 នាក់