ខេត្តកំពង់ធំ និង ព្រះវិហារ៖ មានសេចក្ដីរាយការណ៍ពីអ្នកឃ្លាំមើលបទល្មើសព្រៃឈើមកថា មេឈ្មួញឈ្មោះ ចែហមផល្លា ហៅ(ចែផល្លា) និងប្ដី កំពុងសម្រុកដឹកជញ្ជូនឈើខុសច្បាប់បានយ៉ាងរលូន គឺដឹកឆ្លងកាត់មុខផ្នែករដ្ឋបាលព្រៃឈើរវៀង ដែលមានលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែកនៅទីនោះ តែបែជាលោកមើលមិនឃើញបទល្មើសដឹកឈើបែបនេះទៅវិញ? ចំណែកសមត្ថកិច្ចជំនាញនៅតាមដងផ្លូវប្រដាក់គ្នាដូចខ្យង ដែលស៊ីប្រាក់ខែរដ្ឋ ម្ដេចមិនបង្រ្កាប់? ឬភ្លេចតួនាទីនិងកាតព្វកិច្ច ជាអ្នកការពារបទល្មើសព្រៃឈើអស់ហើយរឺ,,,កក្តាទាំងនេះហើយដែលពលរដ្នដាក់ការសង្ស័យថា មន្រ្ដីជំនាញមួយចំនួនតូចកំពុងលក់ឧត្តមគតិរបស់ខ្លួន ងាកមកបម្រើផលប្រយោជន៍អោយមេឈ្មួញដែរកស៊ីឈើអស់ហើយ ទើបបណ្ដាលអោយព្រៃឈើ រលាយហិនហោចទាំងតូចទាំងធំ កំពុងរងគ្រោះយ៉ាងរង្គាលគួរអោយព្រួយបារម្ភ:ផងដែរ។ បច្ចុប្បន្ន: គេអ្នកឃ្លាំមើលព្រៃឈើនៅតែសង្កេតឃើញមេឈ្មួញឈ្មោះ ចែផល្លា និង ប្ដី ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ចូលទៅដល់ខេត្តកំពង់ធំ តាមរថយន្ថសាំយុង បានយ៉ាងរលូន។ រីឯប្រភពខ្លះទៀតបានអោយដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធមួយចំនួនតូចនៅលើផ្លូវជាតិលេខ៦២ នាំគ្នាអង្គុយចាំរាប់តែក្បាលឡាន យកលុយដាក់ក្នុងហោប៉ៅ និងចែកគ្នីគ្នាធ្វើមានបានតែប៉ុណ្ណោះ!មិនខ្វល់ ធ្វើការបង្ក្រាប ព្រោះជាឆ្នាំងបាយរបស់ពួកគេ។ ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ បានអោយដឹងថា បច្ចុប្បន្ននេះឈ្មួញជាច្រើននាក់កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅកាន់ខេត្តកំពង់ធំ យ៉ាងពេញបន្ទុក ហើយក្នុងចំណោមនោះ ក៏មានមេឈ្មួញឈ្មោះ ហម ផល្លា ហៅចែផល្លា និងប្តី ផងដែរ ព្រោះមានការបើកភ្លើងខៀវពីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូចអស់ហើយ។ ហេតុដូច្នេះ ប្រជាពលរដ្នស្នើរអោយលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម គួរពិនិត្យឡើងវិញ ពីបញ្ហាបទល្មើសព្រៃឈើ ព្រោះលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារផង ព្រោះលោកទាំងពីរនៅតែបណ្តោយអោយបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញទំហឹងនាពេលបច្ចុប្បន្ននេះ។ ជុំវិញនៃការចុះផ្សាយករណីខាងលើ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសាមីខ្លួនពាក់ព័ន្ធខាងលើបានទេ ដោយពុំស្គាល់លេខទូរស័ព្ទ ហើយសារព័ត៌មានយើងខ្ញុំធ្វើការចុះផ្សាយទៅនេះ រិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោនឬជាន់ពន្លិចឲ្យបុគ្គលណាម្នាក់រើសអើងឡើយ បើរសាមីខ្លួនគិតថាការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាពសុក្រឹតនិងយុត្តិធម៌សម្រាប់ខ្លួន សារព័ត៌មានយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ ឬតាមរយៈលេខទូរសព្ទចំនួនពីរខ្សែ៖☎️Tell.092190098/0886606773៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា