ខេត្តឧត្ដរមានជ័យ៖ កណ្ដុងឆែកណ្ដែបបនល្បែងស៊ីសងអាប៉ោងនិងសង្វៀនបញ្ជល់មាន់ភ្នាល់ដាក់លុយរាប់ពាន់ដុល្លារក្នុងមួយគូរៗ ស្ថិតនៅក្នុងចំណតរថយន្តអូរស្មាច់ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង តែមិនអាជ្ញាធរសមត្ថកិចពាកព័ន្ធក្នុងខេត្តមួយចំនួនតូច មិនហ៊ានបង្រ្កាប ថែមទាំងអះអាងថា មានច្បាប់បើកពលរដ្ឋខ្មែរចូលលេងយ៉ាងគឃ្លើនទៅវិញ។ ជាក់ស្តែង៖ នៅរសៀលថ្ងៃទី៦ ខែខែធ្នូ ឆ្នាំ២០២១នេះ គេសង្កេតឃើញមានទីតាំងល្បែងសុីសងមួយកន្លែងកំពុងបើកដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយស្របច្បាប់ រឺឯអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការបង្ការ ទប់ស្កាត់ និង បង្ក្រាបទេ នេះសបញ្ជាក់អោយឃើញថា មន្ត្រីគ្រប់ដល្ពៅក្នុងមូលដ្ឋានមួយចំនួនតូចនោះកំពុងប្រឆាំងនិងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានចេញ ស,ជ,ណ អោយអនុវត្តន៍ហើយ ព្រោះតែការពារឆ្នាំងបាយរបស់ខ្លួន។ គួរំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណអោយបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ រាល់ល្បែងសុីសងគឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងវិញទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតអោយចូលលេងល្បែងកាសុីណូនោះទេ គឺឱ្យតែភ្ញៀវបរទេស ចូលលេងតែប៉ុណ្ណោះ?។ ពាកព័ន្វរឿងបើកល្បែងសុីសងអាប៉ោនិងបញ្ជល់មាន់ខុសច្បាប់ឱ្យខ្មែរចូលលេងយ៉ាងពពាក់ ពពូនខាងលើ ក្រុមការងារយើងបានរាយការណ៍ទៅលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យកាលពីកន្លែងទៅលោកថា៖ បនល្បែងស៊ីសងអាប៉ោងនិងបញ្ជល់មាន់ភ្នាល់ដាក់រាប់ពាន់ដុល្លារជ្រកក្រោមចំណត់រថយន្តអូរស្មាច់ គឺមានច្បាប់និងមានអាជ្ញាប័ណ្ណផ្ដល់ឱ្យបើកអាជីវកម្មពីកាស៊ីណូទៀតផង។ ដូច្នេះ ប្រជាពលរដ្ឋសូមអំពាវនាវមកដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែងនេះផងទាន! ដើម្បីគោរពតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ព្រោះថាបើមានល្បែងសុីសងខុសច្បាប់ទាំងនេះគឺតែងតែកើតមានឡើងនូវអំពើហិង្សាក្នុងគ្រួសារបែកបាក់ប្រពន្ធកូន លក់អស់ទ្រព្យសម្បត្តិដ៍មានតម្លៃយកទៅបញ្ចាំ ឫលក់លេងល្បែងអស់ និងអាចឈានដល់អំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម។ល។ ដោយៈ លោក សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា