ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
បនល្បែងស៊ីសងខុសច្បាប់មួយកន្លែងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅជិតផ្សារសាមគ្គី ស្រុកត្រពាំងប្រាសាទ តែសមត្ថកិច្ចមិនទាន់បង្ក្រាប សង្ស័យខ្លាចបាត់ឆ្នាំងបាយហើយ.!!!
Wed,08 December 2021 (Time 10:44 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 591នាក់)


ខេត្តឧត្ដរមានជ័យ៖ ទីតាំងល្បែងស៊ីសងបាញ់អាប៉ោង និង បៀ ខុសច្បាប់មួយកន្លែងដំណើរការបើកលេងយ៉ាងគឃ្លើនជារៀងរាល់ថ្ងៃ ស្ថិតនៅ ជិតផ្សារសាមគ្គី ភូមិត្រពាំងប្រាសាទ ឃុំ ត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាប។ ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានឲ្យថា៖ ទីតាំងបនលេងល្បែងស៊ីសងខុសច្បាប់នៅភូមិឃុំខាងលើនេះពួកគាត់សង្ស័យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួននៅក្នុងទឹកដីស្រុកត្រពាំងប្រាសាទ ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងមួយកន្លែងនេះហើយមើលទៅ បានជាបើកដំណើរការលេងយ៉ាងគឃ្លើនជារៀងរាល់ថ្ងៃរាល់យប់បានយ៉ាងរលូនបែបនេះ ដែលកំពុងធ្វើឲ្យពួកគាត់រស់នៅមានការភ័យខ្លាចអំពីភាពអសន្តិសុខដូចជា អំពើលួចឆក់ប្លន់ អំពើហិង្សា និងជាពិសេសនោះ គឺខ្លាចឆ្លងជម្ងឺ កូវីដ ១៩ ដែលកំពុងតែឆ្លងរាលដាលយ៉ាងកក្រើក ពាសពេញក្នុងស្រុក ទូទាំងប្រទេស។ បងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកត្រពាំងប្រាសាទ បាននាំគ្នាសំណូមពរទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ ជាពិសេស លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត សូមមេត្តាមានវិធានការចាត់កម្លាំង ចុះត្រួតពិនិត្យទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែងបើកលេងនៅខាងលើនេះ ដើម្បីធ្វើការបង្រ្កាបតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពផងទាន៕ ដោយ: លោក សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1082 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6394 នាក់
ខែនេះ :
22232 នាក់
3 ខែនេះ :
76851 នាក់
សរុប :
1660778 នាក់