ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើចុះសួរសុខទុក្ខ និង សំណេះសំណាលជាមួយលោកតាលោកយាយវ័យចំណាស់ចំនួន៤០០នាក់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។ ពិធីនេះមានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការមកពី ក្រសួង មន្ទីរពាក់ពន្ធនានា និងកម្លាំងប្រដាប់អាវុធជាច្រើនរូប។ លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានថ្លែងថា នៅក្រុងសិរិសោភ័ណមានពលរដ្ឋចាស់ជរាចំនួន៧៣៤នាក់ បច្ចុប្បន្នអាជ្ញាធរបានបង្កើតឲ្យមានសមាគមចាស់ជរា ដើម្បីជួយសម្រួលដល់ទុក្ខលំបាកពួកគាត់ ពិសេសគឺចាស់ជរាក្រីក្រ និងគ្មានទីពឹង។ថ្ងៃនេះលោកតាលោកយាយមកចូលរួមកម្មវិធីមានចំនួន៤០០នាក់។ក្នុងម្នាក់ទទួលបាន ភួយ១ ក្រម៉ា១ អាវរងារ១ ឃីត១កញ្ចប់ ថវិការ២ម៉ឺនរៀល។ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អំពាវនាវដល់អាជ្ញាធរនិងមន្ទីរជំនាញត្រូវបន្តស្តារហេដ្ឋារចនាសម្ពន្ធ័ឡើងវិញ សាលារៀន ប្រឡាយ ប្រពន្ធ័ស្រោចស្រព ផ្លូវ ស្ពាន បន្ទាប់ពីមានជំនន់២ឆ្នាំជាប់គ្នា។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អាជ្ញាធរត្រូវយកចិត្តទុក្ខដាក់ជួយដល់ពលរដ្ឋក្រីក្រដែលជួបការលំបាកពិតប្រាកដ និងចាស់ជរាគ្មានទីពឹង ទាំងសន្តិសុខសណ្តាប់ធ្នាប់ សេវាសុខាភិបាលនិងសេវាសាធារណ:។ ឯកឧត្តមក៏បានអំពាវនាវដល់លោកតា លោកយាយ ត្រូវទៅផ្ទៀងផ្ទាត់មើលបញ្ជីឈ្មោះបោះឆ្នោត និងកុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា៕ ដោយ: លោក វ័ន ប៊ុនរើន ជំនួយការ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា