ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ខ្លាំងមែន.! សង្វៀនបញ្ជល់មាន់ បៀរ អាប៉ោង យូគី របស់លោក ងួន សុវណ្ណា"អតិតមេបញ្ជាការនគរបាលព្រំដែនគោក លេខ៦២៣" បើកដំណើរការបានយ៉ាងរលូន សង្ស័យអាជ្ញាធរសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានទទួលផលហើយមើលទៅ.!!!
Thu,09 December 2021 (Time 10:50 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 496នាក់)


ខេត្តរតនគិរី៖ បើយោងប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងសង្វៀនបញ្ជល់មាន់ បៀរ អាប៉ោង និងយូគី ដ៏ធំមួយកន្លែងនៅចំណុចរោងស្តុបដំឡូង ដែលមានព័ទ្ធរបងកំពស់៣ម៉ែត្រ ជុំវិញទីតាំង ក្បែរ ប៉ុស្តិ៍នគរបាលរដ្ឋបាលទីងចាក់ និងសាលាឃុំទីងចាក់ ឋិតក្នុងភូមិថ្មី ឃុំទីងចាក់ ស្រុកបកែវ ខេត្តរតនគិរី បើកដំណើរការវិញហើយ ខណៈលោក ជួប វណ្ណារ័ក្ស អធិការស្រុកបកែវ ធ្វើពុធជាដេកលក់ ទើបមិនធ្វើការបង្ក្រាប ពលរដ្ឋសង្ស័យថា អាចនិងត្រូវថ្នាំសណ្តំ ដុល្លារពាន់ $.$.$ ហើយមើលទៅ។ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា៖ ទីតាំងនោះបានបិទដំណើរការមួយរយៈហើយ តែឥឡូវមានការជួបជុំប្រមូលផ្តុំឡើងវិញកាន់តែច្រើនមុន ដែលគេស្គាល់ម្ចាស់សង្វៀនឈ្មោះ ងួន សុវណ្ណា ហៅ(អូនធំ) អតិតមេបញ្ជាការនគរបាលព្រំដែនគោកលេខ ៦២៣ និងមេការសង្វៀនឈ្មោះ មករា មកជំនួសលោក ពិន តន តែមិនទាន់ឃើញអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំក្នុងមូលដ្ឋាន ធ្វើការចុះមកបង្ក្រាបនៅឡើយទេ។ ហេតុដូច្នេះ ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ អាជ្ញាធរមានសមត្ថកិច្ច អាចនិងបើកភ្លើងខៀវអោយហើយ ទើបបានជាមិនបង្ក្រាប ធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច កើតមាន អំពើបទល្មើសក្នុង ភូមិ.ឃុំ ពួកគាត់ជាខ្លាំងផងដែរ មានដូចជា៖ អំពើចោរកម្ម លួច ឆក់ប្លន់ ហិង្សាក្នុងគ្រួសារ ជួញដូរគ្រឿងញៀន ជាដើម។ល។ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរី សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា៖ លោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថ និង លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និង ឯកឧត្តម ញ៉ែម សំអឿន ដែលទើបតែឡើងកាន់មុខតំណែង ជាអភិបាលខេត្តរតនគិរីថ្មី ប្រាកដជាមានចំណាត់ការ បង្ក្រាប ទៅលើទីតាំងល្បែងស៉ីសងខុសច្បាប់ខាងលើជាក់ជាមិនខាន។ ពាក់ព័ន្ធបនល្បែងស៊ីសងខាងលើ សារព័ត៌មានយើងខ្ញុំចុះផ្សាយរិះគន់ទៅនេះក្នុងន័យស្ថាបនា កែតម្រូវតែប៉ុណ្ណោះ ហើយអង្គភាពយើងខ្ញុំរង់ចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ សូមអរព្រះ និង សូមអរគុណ!៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
924 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6236 នាក់
ខែនេះ :
22074 នាក់
3 ខែនេះ :
76693 នាក់
សរុប :
1660620 នាក់