ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ទំនាស់ដីធ្លីរាំរ៉ៃជិត២០ឆ្នាំ ចំនុចអូរស្វារអិលនឹងឈានដល់ការចាប់ដៃគ្នាចុះវាស់វែងកំណត់ព្រំដីបញ្ចប់ទំនាស់ហើយ
Fri,29 January 2021 (Time 10:33 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 566នាក់)


ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមនយោបាយឈ្នះៗ របស់សម្តេចតេជោហ៊ុន សែន ទំនាស់ដីធ្លី៦៦ហិកតា ស្ថិតនៅចំណុចអូរស្វារអិល ដ៍រ៉ាំរ៉ៃ ក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ោយខេត្តបន្ទាយមានជ័យ។ ដែលមានទំនាស់ជិត ២០ឆ្នាំ បានឈានដល់ចាប់ដៃគ្នា ចុះវាស់វែងកំណត់ព្រំដីបញ្ចប់ទំនាស់ ដោយសន្តិវិធីក្រោមការចុះសម្របសម្រួល ពីសំណាក់គណៈកម្មាការដោះស្រាយទំនាស់ដីធ្លី ថ្នាក់ខេត្ត ដែលដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ កិច្ចសម្របសម្រួលរហូតឈានដល់ការបញ្ចប់នេះធ្វើឡើងនៅលើទីតាំងដីទំនាស់ខាងលើ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីគ្រប់ភាគីទាំងសងខាងនៃ១៤គ្រួសារ និង ៥១គ្រួសារ និងដោយយោងលិខិតជូនដំណឹង របស់ក្រសួុងមហាផ្ទៃចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ករណីសុំចាត់វិធានការរដ្ឋបាល ចំពោះក្រុមអនាធិបតេយ្យ ចូលកាន់កាប់វាស់វែង និងបែងចែក លក់ដូរដីធ្លី និង សាងសង់ផ្ទៈ ខ្ទម រោង លើកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ នៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ មុនឈានដល់ការស្រុះស្រួលគ្នា បញ្ចប់ទំនាស់គឺលោក ង៉ោ ម៉េងជ្រួន បានលើកពីនីតិវីធី នៃការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺផ្តោតទៅលើការសម្របសម្រួលគ្នា លើមូលដ្ឋានច្បាប់ ហើយជាពិសេសអោយឈ្នះៗ តាមគោលនយោបាយ របស់សម្តេចតេជោ ហ៊ុន សែន ដល់ភាគីទាំងពីរអនុវត្ត និង បានលើកឡើងសំណូមពរ ទៅវិញទៅមក រហូតភាគីទាំងពីរ បានឯកភាពគ្នា ដោយព្រមរុះរើសំណង់ដោយខ្លួនឯង ហើយទៅធ្វើលើដីដែលបានបែងចែកគ្នា។ ចំពោះទីតាំងថ្មី គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ហើយអាជ្ញាធរ និងចេញដីការសម្រេច អោយបងប្អូនកាន់កាប់ដោយស្របច្បាប់។ លោក ង៉ោ ម៉េងជ្រួន បានបន្ថែមទៀតថា៖ក្រោយពីការ សម្របសម្រួលគ្នាចប់ របស់ភាគីទាំងពីរ លោកបានដាក់វិធានការច្បាប់ ចាប់ឃាត់ខ្លួនបញ្ជូនខ្លួនទៅអធិការ បន្តទៅតុលាការ សម្រាប់អ្នកថ្មីណាដែលចូលមកសាងសង់ថ្មី ឬមកធ្វើអ្វីក្រៅពីកិច្ចព្រមព្រៀង ។ បន្ទាប់ពីកិច្ចសម្របសម្រួលដោះស្រាយនេះបានបញ្ចប់ អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចេញសេចក្តីជូនដំណឹង ជាសាធារណៈអោយរុះរើសំណង់ ទៅតាមការឯកភាព និងស្រុះស្រួលគ្នា ក្នុងរយះពេល១៥ថ្ងៃ។ តែបើសិនមិនអនុវត្តតាម កិច្ចសន្យា ដែលមានអាជ្ញាធរ នោះទេ និង អនុវត្តដោយបង្ខំតាមនីតិវិធីច្បាប់ ដល់ក្រៅភាគីពាក់ព័ន្ធ។ សូមបញ្ជក់ថាយោងលិខិតជូនដំណឹង របស់ក្រសួុងមហាផ្ទៃ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ករណីសុំចាត់វិធានការរដ្ឋបាល ចំពោះក្រុមអនាធិបតេយ្យ ចូលកាន់កាប់វាស់វែងបែងចែកនិងលក់ដូរដីធ្លី និងសង់ផ្ទៈ ខ្ទម រោង លើកម្មសិទ្ធិឯកជន របស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានប័ណ្ណសម្គាល់សិទ្ធកាន់កាប់ អចលនវត្ថុនៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ ជាចុងក្រោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋ នៅចំនុចខាងលើ មេត្តារក្សាអនាម័យ ក្នុងក្រុមគ្រួុសារ និងត្រូវលាងដៃ និងអាល់កុល រឺ ជែល ព្រមទាំងពាក់ម៉ាស់ ជាប្រចាំ និង ចូលរួុមទប់ស្កាត់ នៃការរីករាលដាលជម្ងឺ កូវីដ 19 ឆ្លងចូលដល់សហគមន៍ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1756 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7068 នាក់
ខែនេះ :
22906 នាក់
3 ខែនេះ :
77525 នាក់
សរុប :
1661452 នាក់