ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះបំពេញការងារ នៅកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥
Fri,29 January 2021 (Time 11:25 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 609នាក់)


ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះបំពេញការងារក្នុងទិសទី១ (បន្ទាយមានជ័យ) នៅក្នុងទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ ។ អញ្ជើញអមដំណើររួមមាន៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។ មេបញ្ជាការរងនាយសេនាធិការ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរដល់កម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនទិសទី១ (បន្ទាយមានជ័យ) ដែលបានប្រឹងប្រែងអនុវត្តបានល្អប្រសើររាល់បទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូនកន្លងមក ពិសេសបានចូលរួមយ៉ាងសកម្មសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តតាមក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ពលករឆ្លងដែនពីថៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៅជំងឺកូវីដ-១៩ ចូលក្នុងទឹកដីកម្ពុជាកន្លងមក បានដោយជោគជ័យគួរជាទីមោទនៈ។ ក្នុងឱកាសចុះបំពេញការងារក្នុងទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ នាថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បាន ឧបត្ថម្ភ បន្ថែមនៅអគារស្នាក់នៅ សម្រាប់កងល្បាតទី៣ ចំនួន ១ខ្នង ឃ្លាំងដាក់អាវុធគ្រាប់ ១ខ្នង ថ្នាក់វរសេនាតូច រថយន្តពេទ្យចំនួន ១គ្រឿង អគារស្នាក់នៅរបស់កងល្បាតទី២ ចំនួន ១ខ្នង វិទ្យុទាក់ទងKenwoodលើតុ ចំនួន ៨គ្រឿង វិទ្យុកាន់ដៃចំនួន ២០គ្រឿង ផ្ទាំងសូឡា ៥០ផ្ទាំង អាគុយ១០ធុង ឧបត្ថម្ភថវិកាដល់ទីបញ្ជាការកងការពារ៥០៣ ចំនួន ១០ លានរៀល ឧបត្ថម្ភថវិកា ដល់កងល្បាតទាំង ៧ ចំនួន ៥០ លានរៀល ផងដែរ៕ ដោយ: លោក ស៊ុយ វុទ្ធី

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1730 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7042 នាក់
ខែនេះ :
22880 នាក់
3 ខែនេះ :
77499 នាក់
សរុប :
1661426 នាក់