នៅព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានក្រុមការងារចុះជួយស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំមេសរប្រចាន់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋដែលមានបញ្ហាខ្វះខាតក្នុងជីវភាពចំនួន១០០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំមេសរប្រចាន់។ អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលឯកឧត្ដមនាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រគល់ជូនប្រពលរដ្ឋទាំង១០០គ្រួសារនោះ រួមមាន៖ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, មី០១កេស, ត្រីខ០១យួរ, ម៉ាស់ ០១ប្រអប់, ជែលសម្លាប់មេរោគ២កូនដប និងថវិកា២០០០០រៀល៕ ដោយ: លោក សុខ បូរី និពន្ធនាយករង
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចង្អុរបង្ហាញ ដល់កម្លាំងក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ផ្សារកណ្តាល.!!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា បុត្រាបុត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ៣៥០០ ដុល្លារ បូករួមនិងថវិកាបានមកពីសប្បុរសជននានា ២ លានរៀល សម្រេចស្តារផ្លូវមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ក្នុងភូមិកៅបី និង ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សម្ដេចក្រឡាហោម ស ខេង បើកពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បីរាប់ឆ្នាំហើយលោក ចន្ថា មេឈ្មួញខាងរកស៊ីបទល្មើសឈើខុសច្បាប់ អាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ប្រាក់ចំណូលរបស់ខ្លួននិងបក្សពួក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា