ខេត្តឧត្ដរមានជ័យ៖ សព្វថ្ងៃល្បែងស៊ីសងភ្នាល់ដាក់ប្រាក់គ្រប់ប្រភេទ រីកដុះដាលដូចផ្សិត ពេញទីរួមស្រុកអន្លង់វែង បែរជាលោកវរៈសេនីយ៍ឯក ស៊ឹម វណ្ណ: អធិការស្រុកអន្លង់វែង មិនហ៊ានបង្ក្រាបព្រោះខ្លាចបារមីលោកមេឆ្នោត,,,! ចឹងមានតែលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តឧត្ដរមានជ័យនោះទេ ទើបអាចបង្ក្រាបបានមើលទៅ ដើម្បីធានាបានភូមិឃុំមានសុវត្ថិភាពទាំង៩ ចំនុច។ បើយោងតាមប្រភពរិះគន់ពីសំណាកមហាជន និងសមត្ថកិច្ចតូចតាច ដែលស្អប់ខ្ពើមល្បែងស៊ីសងពាលាអាវាសែ ដែលកំពុងចរាចរណ៍យ៉ាងអនាធិបតេយ្យ ពេញស្រុកអន្លង់វែង បង្កភាពអសន្តិសុខក្នុងសង្គមនោះ បានខ្សឹបខ្សៀវគ្នានៅតាមរានកាហ្វេ យ៉ាងចាស់ដៃថា៖ សព្វថ្ងៃនេះល្បែងស៊ីសងគ្រប់ប្រភេទតាមប្រព័ន្ធអ៊ីនធើណែត និង ជាពិសេស ល្បែងកន្ទុយលេខឆ្នោតវៀតណាម-ថៃ កំពុងពេញនិយម ជ្រាបក្នុងហរទ័យ របស់ប្រជាពលរដ្ឋងមួយចំនួនតូច ដែលញៀនចាក់ចាក់ភ្នាល់ យ៉ាងងប់ងល់ វីវក់ ឈ្លក់វង្វេង ដកខ្លួនមិនរួច ដូចអ្នកកើតជំង្ងឺមហារីកអព្ចឹាង ដោយសារតែមន្រ្តីសម្ថតកិច្ចក្នុងខេត្តឧត្ដរមានជ័យ នៅបណ្ដែរបណ្ដោយ បើកភ្លើងខៀវ អោយពួកមេឆ្នោតធំៗទាំងមាន ច្បាប់និងអត់ច្បាប់បើកលេងយ៉ាងអនាធិបតេយ្យ សង្ស័យថា សម្ថតកិច្ចនិងមេឆ្នោតធំៗទាំងនេះមានការត្រូវរ៉ូវគ្នាអស់ហើយ ទើបមិនហ៊ានធ្វើការទប់ស្កាត់និងបង្រ្កាបកន្លែងមេឆ្នោតបែបនេះនោះ។ បើយើងក្រឡេកមកមើលទីរួមស្រុកអន្លង់វិញ ឃើញថា៖ ល្បែងស៊ីសងខុសច្បាប់រីកដូចផ្សិតនិងមានកន្លែងឡើងឆ្នោតវៀតណាម -ថៃ ខុសច្បាប់ជាច្រើនកន្លែងរួមមាន៖ ទី១/ ភារម្យ លក់ការហ្វេ បាយ គុយទាវ តែបង្កប់នូវល្បែងឡើងកន្ទុយលេខ វៀតណាម ជល់មាន់តាមអនឡាញ ភ្នាល់ប្រដាល់ថៃ និងឆ្នោតឡូតូ ស្រប់ច្បាប់ ក្នុងភូមិអូរជញ្ជៀន ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ទី២/រ័ត្ននៈ ជុសជុលរថយន្ត តែបង្កប់នូវល្បែងស៊ីសងកត់កន្ទុយលេខឡើងឆ្នោត វៀត ណាម ស្ថិតនៅភូមិ ឃុំខាងលើ។ ទី៣/ ចែហាក់ ស៊ីន កំពុងសម្ងំកត់កន្ទុយលេខនិងឡើងឆ្នោតវៀតណាម យ៉ាងរលូនស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំស្រុកអន្លង់វែង មិនឃើញអាជ្ញាធរមានសម្ថតកិច្ចធ្វើការបង្រ្កាបទាល់តែសោះ។ ប្រជាពលរដ្ឋដាក់ជាសំនួរសួរថា៖ ឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលរាជរដ្ឋាភិបាលបានដាកជូនដល់មន្រ្តីក្រោមឱវាទអោយអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាព។ ប្រជាពលរដ្ឋបន្តរិះគន់ទៀតថា៖ តើលោកវរៈសេនីយ៍ឯក ស៊ឹម វណ្ណ: អធិការស្រុកអន្លង់វែង បាត់ទៅណា.? បានជាមិនធ្វើការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់លោក ឬមួយក៏លោកបានទទួលលាបសការៈ និងសំណែនពីក្រុមមេឆ្នោតខុសច្បាប់ទាំងនោះ ឬដូចជាមហាជនចោទប្រកាន់មែន.?។ ប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែង សូមសំណូមពរ ទៅដល់លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគបាលខេត្តឧត្ដរមានជ័យ សូមលោក ជួយដុះក្អែលលោក ស៊ឹម វណ្ណ: អធិការស្រុកអន្លង់វែងផង និងធ្វើការចុះបង្រ្កាបក្រុមមេឆ្នោតធំៗទាំនោះផង ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចង្អុរបង្ហាញ ដល់កម្លាំងក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ផ្សារកណ្តាល.!!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា បុត្រាបុត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ៣៥០០ ដុល្លារ បូករួមនិងថវិកាបានមកពីសប្បុរសជននានា ២ លានរៀល សម្រេចស្តារផ្លូវមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ក្នុងភូមិកៅបី និង ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សម្ដេចក្រឡាហោម ស ខេង បើកពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បីរាប់ឆ្នាំហើយលោក ចន្ថា មេឈ្មួញខាងរកស៊ីបទល្មើសឈើខុសច្បាប់ អាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ប្រាក់ចំណូលរបស់ខ្លួននិងបក្សពួក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា