ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ដែលគេសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មលើនារីវ័យជំទង់ម្នាក់នៅក្នុងបន្ទប់ជួល នាយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន និងបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីសួរនាំ។ សេចក្ដីរាយការណ៍បានអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ ផេង បញ្ញា អាយុ១៧ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុ។ សមត្ថកិច្ចបានបញ្ជាក់ថា៖ ករណីនេះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ រីឯជនសង្ស័យមានឈ្មោះ ទូច សុជាតិ ហៅអាដំរី អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់បណ្តាញព័ត៌មានថា ជនសង្ស័យរូបនេះ បានចាប់រំលោភជនរងគ្រោះ ហើយខឹងជនរងគ្រោះប្រាប់ឪពុកម្តាយ រួចហើយក៏ចាក់សម្លាប់ចោលតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួច ខណៈដែលសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ ជនសង្ស័យប្រើល្បិចមកមើលសាកសព ដែល ក៏ត្រូវបានសមត្ថកិច្ចសង្ស័យក៏ធ្វើការឃាត់ខ្លួនយកទៅសួរនាំ។ គួរជម្រាបថា ដើមឆ្នាំ២០២១នេះ ខេត្តកណ្ដាលកើតឡើងករណីព្រហ្មទណ្ឌច្រើនករណី តួយ៉ាងដូចជាករណីបាញ់បោះសេរី ករណីយកកាំភ្លើងវាយក្បាលបុគ្គលិកខ្លួន ករណីបាញ់រះគំរាមសម្ថកិច្ច ករណីផ្សេងៗទៀត ខណៈសមត្ថកិច្ចក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានតាមប្រម៉ាញ់ បង្ក្រាបបានគ្រប់មុខសញ្ញាទាំងអស់៕ ដោយ: លោក សេង រត្ន័ និពន្ធនាយករង គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចង្អុរបង្ហាញ ដល់កម្លាំងក្រោមឱវាទ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្កាត់ផ្សារកណ្តាល.!!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
លោក ផឹង សុខេន (ហៅ ភន) និងលោកស្រី លាភ គន្ធា បុត្រាបុត្រី បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន ៣៥០០ ដុល្លារ បូករួមនិងថវិកាបានមកពីសប្បុរសជននានា ២ លានរៀល សម្រេចស្តារផ្លូវមួយខ្សែប្រវែង ១២ គីឡូម៉ែត្រ ក្នុងភូមិកៅបី និង ភូមិអូរស្រឡៅ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
សម្ដេចក្រឡាហោម ស ខេង បើកពិធីប្រកាសផ្សព្វផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី... (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ល្បីរាប់ឆ្នាំហើយលោក ចន្ថា មេឈ្មួញខាងរកស៊ីបទល្មើសឈើខុសច្បាប់ អាជ្ញាធរមានសម្ថតកិច្ចមិនហ៊ានធ្វើការបង្រ្កាប ព្រោះខ្លាចបាត់ប្រាក់ចំណូលរបស់ខ្លួននិងបក្សពួក.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា