ក្រុងប៉ោយប៉ែត៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៨និង៤៥នាទីព្រឹក មានករណីឣគ្គីភ័យមួយបាន កើតឡើងនៅចំណុចភោជ្ជនីដ្ឋានកុងទីន័រ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ បើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ អ្នកទទួលមើលការខុសត្រូវមាន ឈ្មោះ ហេង ស្រេង ភេទប្រុស ឣាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរប មេការ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា៖ មូលហេតុនៃ អគ្គីភ័យឆាបឆេះ គឺដោយផ្ទុះសេខ្សែរភ្លើង ។ លោកអធិការបន្តអោយដឹងទៀតថា៖ ការខូចខាតទ្រព្យសម្បត្តិរួមមាន៖ ១.ម៉ាស៊ីនត្រជាក់ ១គ្រឿង ២.អាំភ្លី ១ឈុត ៣.សាឡុង១ឈុត ៤.កង្ហា ២គ្រឿង។ អគ្គីភ័យឆាបឆេះភោជនជននីដ្ឋានកុងទីន័រខាងលើនេះផងដែរ មានការចុះជួយអន្តរាគមន៏ ពីកងកម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងផ្នែកសឹករងក្រុងប៉ោយប៉ែត កម្លាំងអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត កម្លាំងអាជ្ញាធរសង្កាត់និងក្រុង រួមនិងកម្លាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងកម្លាំងប្រជាការពារភូមិផងដែរ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់អោយសារព័ត៌មាន (គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍) យ៉ាងច្បាស់ថា៖ ក្នុងករណីអគ្គីភ័យឆាបឆេះនេះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ស៊ីតែនរួមមាន៖ ១.រថយន្តពន្លត់អគ្គីភ័យ អធិការ ក្រុង ប៉ោយប៉ែត ១គ្រឿង ប្រើទឹកអស់ ០១ស៊ីតែន។ ២.រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនកាស៊ីណូត្រូពីកាណា ១គ្រឿង ប្រើទឹកអស់ ០១ស៊ីតែន។ ៣.រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនកាស៊ីណូស្តាវីហ្គាស់ ១គ្រឿង ប្រើទឹកអស់ ០១ស៊ីតែន។ ៤.រថយន្តពន្លត់អគ្គីភ័យ ក្រុមហ៊ុនកាស៊ីណូអានកូ ១គ្រឿង ប្រើទឹកអស់ ០១ស៊ីតែន។ លោកបានបន្ថែមថា៖ ក្នុងករណីនេះ កំលំាងបានចេញចុះអន្តរាគមន៏បានទាន់ពេលវេលាផងដែរ ដោយមិនមានរងការខូចខាត ទ្រព្យសម្បត្តិប្រជាពលរដ្ឋធ្ងន់ធ្ងឡើយ៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា