ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២៤ និង ២៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានប្រារព្វពិធី អភិសេក រូបសំណាក់ អាចារ្យ លាក់ សិតពីស្ពាន់ និងលោហធាតុ កំពស់ ៤,៥ ម៉ែត្រ ទំងន់ប្រហែល ២,៥តោន កម្ពស់ជើងទម្រ ៥,៤៥ ម៉ែត្រ ពិធីបុណ្យនេះ ធ្វើរយៈពេលពីរថ្ងៃ នៅផ្លូវច្រមុះជ្រូក (ចំណុចផ្លូវប្រសព្វ ផ្លូវវាងក្រុងស្ទឹងសែន) ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ។ ឯកឧត្តម សុខ លូ អភិបាលខេត្កំពង់ធំ បានថ្លែងថា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន រដ្ឋបាលបាលខេត្តកំពង់ធំ បានសម្រេចអោយមានការស្ថាបនាសាងសង់សួនច្បារ និងរូបសំណាក អាចារ្យ លាក់ សិតពីស្ពាន់ និងលោហធាតុផ្សេងៗ ដែលមានកំពស់ ៤,៥ម៉ែត្រ ទំងន់ប្រហែល ២,៥តោន កម្ពស់ជើងទម្រ ៥,៤៥ម៉ែត្រ សរុបទាំងអស់ ៩,៩៥ ម៉ែត្រ រូបសំណាក អាចារ្យ លាក់ គឺជារបស់យើងទាំងអស់គ្នា កើតចេញពីយើងទាំងអស់គ្នា ហើយសមិទ្ធិផលទាំងនេះអាចកើតមានបានលុះត្រាប្រទេសជាតិមានសុខសន្តិភាព ព្រមទាំងមានការចូលរួមពីមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត សប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលបានរួមកម្លាំងសាមគ្គី។ ឯកឧត្តមក៏បាន រៀបរាប់ពីជីវប្រវត្តិរូបសំណាកអាចារ្យ លាក់ នេះ គឺធ្វើឡើង ដើម្បីរំឭកអំពីប្រវត្តិនៃការតស៊ូ ជាមេទ័ពអង់អាចក្លាហាន ហើយក៏ជាបុគ្គលមួយរូបដែលមានមន្តអាគមក្នុងការព្យាបាលជម្ងឺ និងចេះក្បាច់គុណខ្លាំងពូកែ ជាពិសេសគឺការប្រើដាវ។ ក្រោយមកនៅខែធ្នូ ឆ្នាំ១៨៦៧ លោកត្រូវបានគេសម្លាប់! វីរៈភាពតស៊ូរបស់លោកអាចារ្យ លាក់ ត្រូវបានគេចងចាំជានិច្ច ហើយសព្វថ្ងៃនេះ យើងឃើញមានភូមិមួយនៃខេត្តកំពង់ធំ ក៏មានឈ្មោះថា ភូមិអាចារ្យ លាក់ សង្កាត់អាចារ្យលាក់ ។ ទន្ទឹមនឹងនោះ ឯកឧត្តមបញ្ជាក់ទៀតថា រូបសំណាកអាចារ្យ លាក់ មានរូបរាងក្នុងរបៀបជាអ្នកតស៊ូ អ្នកចេះវិជ្ជាគុន អ្នកចេះមន្តអាគម អ្នកព្យាបាលជំងឺ។ ផ្នែកខាងមុខ ដៃទាំងសងខាង កាន់ដាវរាងកោងដកចេញពីស្រោមបានបន្តិច ក្នុងគោលបំណង បង្ហាញអំពីកេតនភណ្ឌដែលគាត់យកមកប្រើប្រាស់ក្នុងការប្រយុទ្ធតស៊ូ នឹងបង្ហាញអំពីវីរភាពនៃការតស៊ូ ឬអ្នកក្លាហាន។ ជើងខាងឆ្វេងមានភ្ជាប់ចបជីក ក្នុងគោលបំណងបង្ហាញអោយឃើញថា អាចារ្យ លាក់ គឺជាគ្រូមន្តអាគមមើលជំងឺ ចេះផ្សំថ្នាំព្យាបាល -ល-។ ផ្នែកខាងក្រោយខ្នង មានស្នា និងបំពង់ដាក់គ្រាប់ស្នា ក្នុងគោលបំណងបង្ហាញអោយឃើញថា នៅពេលលោកអាចារ្យ លាក់ ចេញប្រយុទ្ធតស៊ូជាមួយបារាំង ក្រៅពីការប្រើដាវ គឺលោកបានប្រើប្រាស់អាវុធជាស្នា ដែលផ្លែមានលាភដោយពិសពស់ ឬផ្លែឈើពុលផ្សេងៗ ជាដើម។ ឯកឧត្តមបានរំលឹកនិងសង្ឃឹមថា ក្នុងខេត្តកំពង់ធំ យើងនេះ គ្មានអ្នកណាម្នាក់ឆ្លងជម្ងឺ Covid -19 យើងគ្រប់គ្នាៗ ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ លាងដៃសាប៊ូ ចែលអាកុល ជាប្រចាំ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា