ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
គ្រូពេទ្យ ឡី ជឹង រងការរិះគន់ថា ធ្វើរបងរំលោភយកដី លោកយាយចំណាស់ម្នាក់នៅភូមិប្រជាធម្មលិច.!!!
Thu,04 February 2021 (Time 11:32 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 840នាក់)


ក្រុងប៉ោយប៉ែត ៖ តាមប្រភពព័ត៌មានពីលោក យាយឈ្មោះ ឡាង សារឿន អាយុ ៦៧ឆ្នាំ រស់នៅចំណុចមណ្ឌល២ ស្ថិតក្នុងភូមិប្រជាធម្មលិច បានប្រាប់អ្នកសារព័ត៌មានដឹងថា ដីរបស់គាត់មានទំហំទទឹង១៥ម៉ែត្រ គុណនិងបណ្តោយ២០ ម៉ែត្រ ជាអំណោយរបស់អង្គការ (NPA) បានចែកឲ្យគាត់តាំងឆ្នាំ២០០០ មកម្លេះ ហើយគាត់បានរស់នៅលើដីនោះរហូតមកដល់បច្ចុប្បន្ន ។ លោកយាយបន្តថា នៅពេលប្រមាណប្រហែល១ឆ្នាំមកនេះ មានបុរសម្នាក់ឈ្មោះ ឡី ជឹង ជាមន្ត្រីសុខាភិបាល នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត ២ (ដីថ្មី ) បានមកទិញដី បន្តពីគេ នៅចំណុចក្រោយដីឡូតិ៍របស់គាត់ចំនួន២ឡូតិ៍ ហើយលោក ឡី ជឹង ក៏បានធ្វើរបងថ្មពទ្ឋ័ដីរបស់គាត់ ពីក្រលាក់ ធ្វើចូលមកលើដីលោកយាយ ជិត១ម៉ែត្រ ដែលមានបណ្តោយ១៥ម៉ែត្រ ផ្នែកខាងក្រោយផ្ទះ ដោយលោកពុំមិនមានការឯកភាពពីលោកយាយ ឬពលរដ្ឋជិតខាងឲ្យបានត្រឹមត្រូវនោះទេ។ លោកយាយ ឡាង សារឿន បន្តថា នៅពេលដែលគ្រូពេទ្យឈ្មោះ ឡី ជឹង បានមកធ្វើរបងថ្មពទ្ឋ័ចូលយកដីគាត់នោះ គឺពួកគេបានរុះរើ របងស័ង្កសីចាស់គាត់ចោល ដោយមិនបានប្រាប់គាត់ឡើយ ! បន្ទាប់មក រូបគាត់បានទៅប្រាប់លោកមេណ្ឌល២ អោយមកជួយមើលដែរ តែមិនមានដំណោះស្រាយ ! បន្ទាប់មកទៀតគាត់(លោកយាយ)បានមកប្រាប់លោក សុខ សម្បត្តិ មេភូមិប្រជាធ្មលិច អោយជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌ដែរ តែនៅមិនមានដំណោះស្រាយឡើយ ។ លោកយាយបានបញ្ជាក់ថា ដោយសារតែគាត់ជាមនុស្សចាស់ និង ជាស្រ្តីមេម៉ាយផង គាត់បានហាមឃាត់គេមិនឲ្យធ្វើរបងថ្ម ដែលលយចូលមកលើដីគាត់នោះដែរ ! តែលោក ឡី ជឹងគាត់មិនព្រមស្តាប់ទាល់តែសោះ ថែមទាំងបញ្ជាអោយពួកជាងធ្វើរបងថ្មនោះ ចូលយកដីរបស់គាត់ដ៏ដែលដល់សព្វថ្ងៃនេះ។ លោកយាយបន្តថា ដោយរូបគាត់រងចាំរហូតដល់កូនស្រីគាត់ត្រឡប់មកពីធ្វើការពីប្រទេសថៃវិញនៅពេលថ្មីៗនេះ បានទៅដាក់ពាក្យបណ្តឹងនៅសាលាភូមិប្រជាធម្មលិច អោយលោកមេភូមិ (មហា សម្បត្តិ) រូបស្រស់ អោយជួយរកយុត្តិធម៌ជូនគាត់វិញផងទានប្រុស ។ ប្រជាពលរដ្ឋរស់នៅចំណុចដីថ្មីដែលជាដីអង្គការ (NPA) នៅក្រុងប៉ោយប៉ែត បាននាំគ្នានិយាចចំៗថា ដីចំណុចនេះជាទូទៅមានទំហំក្បាល១៥ម៉ែត្រ គុណនិងបណ្តោយ២០ម៉ែត្រ ហើយក៏គ្មានដីឡូណាមួយ មានរាងក្រលាក់នោះទេ គឺមានរាងដូចជាតារាងក្រឡារ៉េកចឹង។ ខុសគេតែដីលោកគ្រូពេទ្យ ឡី ជឹង ម្នាក់នេះឯង ដែលធ្វើរបងថ្ម ក្រលាក់ លយចូលមកកន្ទុយដីរបស់លោកយាយនេះតែម្តង ។ ពលរដ្ឋរងចាំមើលថា តើអស់លោកជាអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយរកយុត្តិធម៌ ជូនលោកយាយដែលរងគ្រោះម្នាក់នេះបានដែរឬយ៉ាងណា ,,,,? ជុំវិញនៃការចោទប្រកាន់លោក ឡី ជឹង ជាមន្ត្រីសុខាភិបាល ខាងលើ ខាងសារព័ត៌មានយើងខ្ញុំ មិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃថ្ងៃទី០៥ ខែកុម្ភះ ឆាំ្ន២០២១នេះ ប្រសិនបើសាម៉ីខ្លួនគិតថា ការចុះផ្សាយព័ត៌មានមួយនេះ មិនមានភាពសុក្រិត ក្រុមការងារយើង រងចាំបកស្រាយបំភ្លឺជានិច្ចនៅរាល់ម៉ោងធ្វើការទីស្នាក់ការការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖ 📲Tell.092190 098 / 088 66 06 773.📞៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1229 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6541 នាក់
ខែនេះ :
22379 នាក់
3 ខែនេះ :
76998 នាក់
សរុប :
1660925 នាក់