ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ភាពមិនប្រក្រតីរបស់ក្រុមហ៊ុន​ ដានី ដេង នាំជ្រូកពីថៃ លើសលិខិតអនុញ្ញាត.!!!
Sat,06 February 2021 (Time 12:26 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 654នាក់)


ខេត្តឧត្តរមានជ័យ៖ បែកធ្លាយភាពមិនប្រក្រតីរឿង ក្រុមហ៊ុន ដានីដេង នាំសត្វជ្រូករស់ ពីប្រទេសថៃ ចេញតាមច្រកទ្វាអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ លើសលិខិតអនុញ្ញាត របស់ក្រសួងកសិកម្ម។ ប្រសិនជាការមាននាំសត្វជ្រូកលើសមែននោះ សង្ស័យថា ក្រុមហ៊ុន ដានីដេង បានឃុបឃិតគ្នាជាមួយជំនាញ ក្នុងការបន្លំមិនបង់ពន្ធ ដែលនាំឲ្យបាត់បង់ ចំណូលចូលរដ្ឋ យ៉ាងច្រើន។ យោងតាមប្រភពបានឲ្យដឹងថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុនន ដានីដេង បានធ្វើការដឹកជញ្ជូនសត្វជ្រូករស់ចេញ ពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅតាមបណ្ដាខេត្ត ជាច្រើនគ្រឿងផងដែរ។ ជុំវិញករណីនេះ លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន ដានីដេង ដែលធ្វើអាជីកម្ម ដឹកជ្រូកពីប្រទេសថៃ រាល់ថ្ងៃនេះ គ្រប់គ្រង ដោយលោកស្រី ឈ្មោះហៅថា (ចែធំ) រស់នៅសង្កាត់អូរស្មាច់ ដែលជាភរិយា របស់លោកឧត្តមសេនីយ៍ត្រី មួយរូប។ សូមរំលឹកថា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ដានីដេង ត្រូវបាននាយកដ្ឋានពេទ្យសត្វសង្ស័យថារថយន្តដឹកជ្រូកខាងលើដឹកលើសចំនួន ក៏បានសហការជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ធ្វើការឃាត់រថយន្ត ក្រុមហ៊ុនដឹកសត្វជ្រូក ដោយរកឃើញថា ក្រុមហ៊ុននេះ ដឹកជ្រូកលើសលិខិតអនុញ្ញាត ចំនួន២០ក្បាល។ ទាក់ទងទៅនឹងការរិះគន់នេះ សារព័ត៌មានយើង នៅពុំទាន់ទទួលបានការបំភ្លឺ ពីក្រុមហ៊ុន ដានី ដេង នៅឡើយទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយ ប៉ែតប៉ុស្ដិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1363 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6675 នាក់
ខែនេះ :
22513 នាក់
3 ខែនេះ :
77132 នាក់
សរុប :
1661059 នាក់