លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិជាំ និងលោក កែវ សារ៉ាត់ គយនិងរដ្ឋាករ ឃុបឃិតជាមួយក្រុមឈ្មួញឧក្រិដ្ឋកម្មព្រៃឈើ បើកដៃអោយមេឈ្មួញដឹកធ្យូងឆ្លងដែនទៅប្រទេសថៃ យ៉ាងគឃ្លើន.!!!
ខេត្តឧត្ដរមានជ័យ៖ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្គេតឃើញថា បទល្មើសព្រៃឈើនៅតែកើតមានឡើងជាលំដាប់ ដោយមានការបើកភ្លើងខៀវពីសំណាក់មន្រ្តីជំនាញឃុបឃិតជាមួយក្រុមមេឈ្មួញប្រព្រឹត្តបទល្មើសឈើខុសច្បាប់ និងសហការណ៍ជាមួយលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិជាំ និងលោក កែវ សារ៉ាត់ គយនិងរដ្ឋាករ បណ្តោយអោយធ្យូងដឹកឆ្លងដែនទៅប្រទេសថៃយ៉ាងរលូន ដោយមិនមានការទប់ស្កាត់និងបង្រ្កាបឡើយ ដោយសារក្រុមឈ្មួញខុសច្បាប់ទាំងនោះ បានសែនសំណែនជូនអស់លោកគ្រប់ស្ថាប័ន ពីក្រោមរហូតដល់មាត់ច្រកទ្វារអន្តរជាតិជាំអស់ហើយ។
ជាក់ស្ដែងជារៀងរាល់ថ្ងៃ ឃើញមានក្រុមមេឈ្មួញតូចធំ កំពុងតែមមាញឹកដើរប្រមូលធ្យូងតាមភូមិឃុំស្រុកមួយចំនួន ក្នុងខេត្តឧត្ដរមានជ័យ រួចសម្រុកដឹកធ្យូងនាំឆ្លងដែនតាមច្រកទ្វាអត្តរជាតិជាំ នៃស្រុកអន្លង់វែង ឆ្ពោះទៅប្រទេសថៃ តាមរថយន្តកាមរីតទ្រុង និងរថយន្តសុាំយ៉ុង រាប់សិបគ្រឿងក្នុងមួយៗថ្ងៃ យ៉ាងអនាធិបតេយ្យដោយមិនគិតពីការបាត់បង់ធនធានធម្មជាតិ ផលអនុផលព្រៃឈើឡើយ។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ និងចោទជាសំនួរសួរថា៖ តើមន្រ្តីជំនាញក្នុងមូលដ្ឋាន និងលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអត្តរជាតិជាំ និងលោក កែវ សារ៉ាត់ គយនិងរដ្ឋករ បានអនុវត្តតាមប្រសាសន៍ថ្នាក់គ្រប់ជាន់ថ្នាក់នៃព្រះរាជាណាចក្រកម្ពុជា តាមច្បាប់ដែលដាក់ចែងអោយអនុវត្តត្រឹមត្រូវដែរឬទេ.? ឫមួយក៏អស់លោកបានតំណែងតួនាទីជាមន្ត្រីរាជការហើយ ហ៊ានប្រើល្បិច ឆ្ពិនភ្នែក កន្ទេលធំបន្លំដេក ឃុបឃិតគ្នាជាប្រព័ន្ធ ដើម្បីកុហក់មេកើយថ្នាក់ដឹកនាំរបស់ខ្លួន ព្រោះតែលាភសក្ការៈពីក្រុមមេឈ្មួញឧក្រិដ្ឋកម្មដែលកាប់ដុតបំផ្លាញ់ព្រៃឈើ ចែក្នីគ្នាធ្វើមានបាន និងជញ្ចឹមស្រីក្មេង.? ចុះប្រសាសន៍ថ្នាក់ដឹកនាំដ៏មានតម្លៃ អស់លោកមន្ត្រីគ្រាប់ល្ពៅស្ងោរមួយចំនួនតូច យកទៅទុកនៅឯណា.? ទើបបានជាអស់លោកនៅតែ បណ្តែតបណ្តោយអោយបទល្មើសធ្យូងដឹកឆ្លងដែនចូលទៅប្រទេសថៃ បានយ៉ាងពេញបន្ទុកបែបនេះទៅវិញ.?។
បើយោងតាមការបព្ជាាក់ពីតៃកុងស៊ីឈ្នួលដឹកធ្យូង អោយក្រុមថៅកែដែលប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មព្រៃឈើ បានបង្ហើបប្រាប់អ្នកសារព័ត៍មានយើងអោយដឹងដែរថា ការដឹកជព្ជួានធ្យូង តាមរថយន្តរបស់ពួកគាត់ គឺថៅកែបានបង់លុយអោយមន្រ្តីជំនាញក្នុងមូលដ្ឋាន និងមន្រ្តីតាមច្រកទ្វារអត្តរជាតិជាំ អស់ទៅហើយ ទើបបានជាគ្មានស្ថាប័នពាក់ពន្ធ័ក្នុងខេត្ត ក៏ដូចជាតាមច្រកមិនហ៊ានធ្វើការហាមឃាត់។
នៅថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១ ក្រុមការងារយើងខ្ញុំ ក៏បានខលទៅលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអត្តរជាតិជាំ ដើម្បីសុំការបំភ្លឺ ពាក់ពន្ធ័និងករណីក្រុមឈ្មួញដឹកធ្យូងឆ្លងដែនទៅប្រទេសថៃ តែលោកថា ស្ដាប់អត់បាន ខលលើកទី២ ទទួលហើយមិនឆ្លើយតបសោះ រីឯលោក កែវ សារ៉ាត់ គយនិងរដ្ឋាករ ក៏មិនអាចសុំការទំនាក់ទំនងបកស្រាយបានដែរព្រោះខលទៅចូលគ្មានអ្នកលើក។
ជុំវិញនៃការចុះផ្សាយពាក់ព័ន្ធបទល្មើស
ឈើធ្យូងខាងលើ បើសាម៉ីខ្លួនគិតថា ការចុះផ្សាយព័ត៌មានមួយនេះមិនមានភាពសុក្រិត ក្រុមការងារយើងខ្ញុំរងចាំបកស្រាយបំភ្លឺនៅរាល់ម៉ោងធ្វើការ ទីស្នាក់ការការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែ៖ 📲Tell.092190 098 / 088 66 06 773.📞៕
ដោយៈ លោក សួន ចំណាប់ អ្នកយកព័ត៌មាន
គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍
www.poipetpostnews.com