ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ក្រុមបាតុករមីយ៉ាន់ម៉ា ស្លាប់យ៉ាងតិច ៣៩ នាក់ បន្ទាប់ពីរោងចក្រគ្រប់គ្រងដោយជនជាតិចិន ត្រូវបានដុតបំផ្លាញ.!!!
Wed,17 March 2021 (Time 12:05 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 667នាក់)


ប្រទេសមីយ៉ាន់ម៉ា៖ បើយោងតាមសារព័ត៌មានរ៉យទ័រ បានចុះផ្សាយថា៖ កាលពីថ្ងៃអាទិត្យកន្លងមកនេះ ក្រុមអ្នកតស៊ូមតិបាននិយាយថាកងកម្លាំងសន្តិសុខបានសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋប្រហារយ៉ាងតិច ២២ នាក់ នៅក្នុងតំបន់ឧស្សាហកម្មជាយក្រុង Hlaingthaya នៃប្រទេស មីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្រដែលគ្រប់គ្រងដោយចិនត្រូវបានដុតបំផ្លាញ។ ក្រុមបាតុករ ១៦ នាក់ ផ្សេងទៀត បានសម្លាប់ នៅកន្លែងផ្សេងទៀត រួមទាំងនគរបាលម្នាក់ផងដែរ ដែលសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ(AAPP) ​និយាយថា នោះជាថ្ងៃបង្ហូរឈាមច្រើនបំផុតចាប់តាំងពីរដ្ឋប្រហារគិយពីថ្ងៃទី១ ខែកុម្ភៈ ប្រឆាំងនឹងមេដឹកនាំជាប់ឆ្នោតលោកស្រី Aung San Suu Kyi ។ ស្ថានទូតចិនបាននិយាយថា បុគ្គលិកចិនជាច្រើននាក់បានរងរបួស និងជាប់នៅក្នុងការវាយប្រហារដោយការដុតបំផ្លាញ ដោយជនមិនស្គាល់អត្តសញ្ញាណនៅលើរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅឯតំបន់ Hlaingthaya ហើយខ្លួនបានអំពាវនាវអោយប្រទេស មីយ៉ាន់ម៉ា ការពារទ្រព្យសម្បត្តិ និងពលរដ្ឋចិន។ ប្រទេស ចិន ត្រូវបានគេមើលឃើញថា កំពុងគាំទ្ររបបយោធាដែលបានកាន់អំណាច។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា នៅពេលផ្សែងហុយចេញពីតំបន់ឧស្សាហកម្ម កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាទាំងនោះ ស្ថិតនៅជាយក្រុង ដែលជាកន្លែងសម្រាប់ប្រជាជនចំណាកស្រុកមកពីទូទាំងប្រទេស។ អ្នកថតរូបម្នាក់នៅកន្លែងកើតហេតុដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា៖ វាពិតជារន្ធត់ណាស់មនុស្សត្រូវបានគេបាញ់នៅនឹងមុខខ្ញុំ រូបភាពនោះមិនអាចចេញពីការចងចំារបស់ខ្ញុំ បានឡើយ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានប្រកាសថាច្បាប់អាជ្ញាសឹក ត្រូវបានដាក់នៅក្នុងតំបន់ Hlaingthaya និងសង្កាត់មួយផ្សេងទៀតនៃទីក្រុងយ៉ាំងហ្គោន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាអតីតរដ្ឋធានីរបស់ប្រទេសមីយ៉ាន់ម៉ា។ ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយកងទ័ពបាននិយាយថា កម្លាំងសន្តិសុខបានធ្វើសកម្មភាពបន្ទាប់ពីរោងចក្រកាត់ដេរចំនួន ៤ និងរោងចក្រផលិតជីមួយ ត្រូវបានឆាបឆេះ ហើយមនុស្សប្រហែល ២.០០០ នាក់ បានបញ្ឈប់រថយន្តពន្លត់អគ្គិភ័យមិនអោយចូលទៅពន្លត់អគ្គិភ័យឡើយ៕ ដកស្រង់អត្ថបទដោយ: គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1337 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6649 នាក់
ខែនេះ :
22487 នាក់
3 ខែនេះ :
77106 នាក់
សរុប :
1661033 នាក់