ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) ប្រជាពលរដ្ឋ០៩គ្រួសារ នៅក្រោយសាលាក្រុងប៉ោយប៉ែត នាំគ្នាតវ៉ា អោយលោកឧត្ដមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការងខេត្តបន្ទាយមានជ័យ បើកផ្លូវអោយប្រជាពលរដ្ឋអាស្រ័យដូចដើមវិញ ព្រោះជាផ្លូវសាធារណៈ.!!!
Sun,21 March 2021 (Time 03:01 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 649នាក់)


ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រឿងទំនាស់បិតផ្លូវដីសាធារណ: យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន រវាង លោកផ្កាយ១ អ៊ុំ សុផល ស្នងការងខេត្តបន្ទាយមានជ័យ ជាមួយនិងប្រជាពលរដ្ឋចំនួន ០៩ គ្រួសារ កំពុងតែកើនឡើងកំដៅខ្លាំង.! ខណៈដែលលោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអាវុធហត្ថមូលដ្ឋានក្រុង និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះទៅដោះស្រាយនិងសម្របសម្រួល ជូនភាគីទាំងសងខាង ស្រមតាមគោលនយោបាយ ឈ្នះ ឈ្នះ! សម្ដេចតេជោ (គឺលោក គាត ហ៊ុល សុខចិត្តចំណាយថវិការផ្ទាល់ខ្លួន សុំទិញដីនោះ ដែលមានទទឹង៤ម៉ែត្រ បណ្តោយប្រមាណ៣០ម៉ែត្រ ក្នុងតម្លៃ ១ ម៉ឺនដុល្លារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋបានអាស្រ័យធ្វើដំណើរដូចដើមវិញ ,តែ​លោ​ក​ផ្កាយ​១ អ៊ុំ​ សុផល ​ទា​ ៤ម៉ឺន ឯណោះ ទើបលោកព្រមលក់អោយ)។ ភ្លាមៗនោះ លោក គាត ហ៊ុល គ្រាន់តែលឺលោកផ្កាយ១ អ៊ំុ សុផល លក់ដី៤ម៉ែត្រ ក្នុងតម្លៃ ៤ ម៉ឺនដុល្លារ លោក គាត ហ៊ុល បានឆ្លើយប្រាប់បងប្អូនប្រជាពលរដ្ឋទាំង ០៩ គ្រួសារថា លោកគ្មានលិទ្ធភាពទិញ ដើម្បីធ្វើការដោះស្រាយក្នុងរឿងនេះទេ! លោកបន្តថា បើរឿងនេះ សម្របសម្រួលគ្នាមិនចប់ទេ លោកនិងបញ្ជូនរឿងនេះទៅ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រងចាំការដោះស្រាយនៅពេលខាងមុខចុះ,,,!!!។ សូមបញ្ជាក់ផងដែរថា៖ ដីផ្លូវសាធារណ:ដែលកំពុងមានរឿងក្តីក្តាំងតវ៉ាគ្នាខាងលើ ស្ថិតនៅខាងក្រោយសាលាក្រុងប៉ោយប៉ែត ចាប់ពីអាគារមណ្ឌលអ៊ីញាញ់ចាស់ មកដក់ផ្លូវ​សាលារៀន ដែលមានប្រវែងជាង ៣០ ម៉ែត្រ ដែលមានពលរដ្ឋចំនួន ០៩ គ្រួសារ កំពុងផ្ទុះការតវ៉ា និងអះអាងថាជាដីផ្លូវរដ្ឋចាស់,តែលោកផ្កាយ១ អ៊ុំ សុផល វិញ អះអាងថាជាដីរបស់លោក ទើបលោកធ្វើរបងសង់ពីឥដ្ឋបិតផ្លូវនោះ។ ក្រោយពីមានប្រជាពលរដ្ឋចំនួន ០៩ គ្រួសារ នាំគ្នាដាក់ពាក្យបណ្តឹង និង តវ៉ា ជាច្រើនលើក និងស្នើសុំឱ្យអាជ្ញាធរក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍រកដំណោះស្រាយជូនពួកគាត់វិញ, តែបែលោកផ្កាយ១ អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ នៅតែបន្តអោយជាងដាក់លូ និងធ្វើរបងឥដ្ឋបន្តបិតផ្លូវនោះដដែលនាពេលថ្មីៗនេះ នេះតាមការជាក់ស្ដែង។ មហាជនទូទាំងក្រុងប៉ោយប៉ែត កុំពុងរងចាំមើលថាតើ ម្ខាងថាជាដីកម្មសិទ្ធរបស់ខ្លួន ម្ខាងទៀតថាជាដីផ្លូវសាធារណៈ អ្នកណាទៅណ៎! ដែលជាអ្នកនិយាយកាពិតទៅ? ខណៈភាគីទាំងសងខាង បានអះអាងយកច្បាស់លាស់រាងៗខ្លួន! តែអ្វីដែលប្រជាពលរដ្ឋ សំអាងដោយសារប្លង់ពួកគាត់ និងប្លង់របស់លោក អ៊ុំ សុផល​ មិនស៊ីគ្នាសោះ.???។ ដោយឡែកក៏មានមតិជាច្រើនថា ទីតាំងនៅក្រោយសាលាក្រុងប៉ោយប៉ែត ដីម្ដុំនោះ កាលពី ៣០ ឆ្នាំមុន គឺជាដីស្រះរបស់រដ្ឋ។ តែបច្ចុប្បន្ន មិនដឹងនៅជាដីរដ្ឋឬយ៉ាងណាទេ? មានតែរងចាំមើល ឯកឧត្តម អ៊ុំ រាត្រី បើកវាំងននខ្មៅ អោយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ អស់មន្ទិលសង្ស័យចុះ.???៕ ដោយ៖ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1529 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6841 នាក់
ខែនេះ :
22679 នាក់
3 ខែនេះ :
77298 នាក់
សរុប :
1661225 នាក់