ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម ទិញម៉ូតូ ជាច្រើនគ្រឿង នៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនបាន.!!!
Fri,26 March 2021 (Time 05:32 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 636នាក់)


ក្រុងប៉ោយប៉ែត៖ កន្លងមកប្រជាពលរដ្ឋតែងតែបាត់ម៉ូតូ ជាញឹកញាប់នៅក្រុងប៉ោយប៉ែត ដោយសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីផងដែរ។ ថ្ងៃនេះ {គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍} សូមនាំប្រិយមិត្តងាកមកចាប់អារម្មណ៍ នៃការបង្ហាញមុខជនសង្ស័យចំនួន០៣នាក់ថ្មីទៀត ដែលក្នុងនោះ២នាក់ជាអ្នកលួចកាច់កម៉ូតូ យកទៅលក់ និងម្នាក់ទៀត ជាអ្នកទិញទទួលផលចោរកម្ម យកលក់បន្តនៅក្រុងប៉ោយប៉ែត ឬចែកចាយទៅតាមបណ្តាខេត្តនានា.?។ ខណៈនេះត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយបានទទួលពាក្យបណ្ដឹង ពីជនរងគ្រោះឈ្មោះ WlLLY ( វីល លី ) ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ម្នាក់ បានបាត់ម៉ូតូមួយគ្រឿង ម៉ាក់ឃ្លីក (ពណ៌ស-លាយខ្មៅ) ផលិតឆ្នាំ២០០៦ គ្មានស្លាកលេខ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានអ្នកបកប្រែជំនួសអោយ ដែលប្រើប្រាស់លេខទូរស័ព្ទTell.០៩៧៨៧៩៥១៨២/០៩៦៣៤៩៥៩៥៩។ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ភ្លាមៗនោះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់តាំងកម្លាំង និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ផងដែរនោះ លោកបានដាក់កម្លាំងចុះធ្វើការស៊ើបអង្កេត ទើបឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ ជាបន្តបន្ទាន់ រួមនិងវត្ថុតាង ម៉ូតូ ៤១.ម៉ូតូកង់បី ០៧ គ្រឿង.ស្លាកលេខម៉ូតូ០២សន្លឹក.ស្លាកលេខរថយន្ត០៦សន្លឹក.គ្រឿងបន្លាសម៉ូតូមួយចំនួនធំ.ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ កែវ កុសល ភេទប្រុស អាយុ ១៨ ឆ្នាំ ជាអ្នកលួចកាច់កម៉ូតូ។ ទី២- ឈ្មោះ ពេញ វាសនា ភេទប្រុស អាយុ ២៥ ឆ្នាំ ជាអ្នកលួចកាច់កម៉ូតូ។ ទី៣- ឈ្មោះ ឡាយ សាន ភេទប្រុស ៤៩ ឆ្នាំ មុខរបរលាងរថយន្ត ស្ថិតនៅភូមិក្បាលស្ពាន២ ជាអ្នកទិញទទួលផលចោរកម្ម។ សូមបញ្ជាក់ផងដែរថា៖ ម៉ូតូ០១គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថ ប្រគល់ជូនអោយទៅម្ចាស់ដើម្បីវិញហើយ។ នៅឡើយម៉ូតូ ៤០ គ្រឿង និងម៉ូតូកង់បី ០៧ គ្រឿង កំពុងស្វែងរកម្ចាស់ដើមមកទទួលវិញ។ បច្ចុប្បន្ន៖ ជនសង្ស័យទាំងអ្នកលួចនិងអ្នកទិញទទួលផលចោរកម្មសរុមានចនួន០៣នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនទៅបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី ក្រោយពីធ្វើបទសម្ភាសន៍សន្និសីទកាសែត នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមអនុវត្តពីលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការងខេត្តបន្ទាយមានជ័យ.លោកវរសេនីយ៍ទោ អ៊ុំ សាខន.និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត រួមនិងកម្លាំងអង្គភាគអាវុធហត្ថចំណោះអោយនៃខេត្តបន្ទាយមានជ័យផងដែរ។ ឆ្លៀតក្នុងឱកាសនោះ កងកម្លាំងអាវុធហត្ថក្រុង/ខត្ត ក៏សូមអំពាវនាវសារមួយនេះ តាមរយៈក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័នដែលបានធ្វើការផ្សព្វផ្សាយផ្ទាល់ និងនៅក្នុងគេហទំព័រ ក្នុងរឿងករណីខាងលើ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃនេះ អោយបានជ្រាបថា៖ បងប្អូនប្រជាពលរដ្ឋណា ដែលបានបាត់ម៉ូតូ រឺ ( ម៉ូតូកង់បី ) នាពេលកន្លងមក សូមបងប្អូន យកឯកសាមកផ្ទៀងផ្ទាត់ ក្រែងមានម៉ូតូដែលពុកម៉ែបងប្អូនបាត់ សូមអរគុណ៕ ដោយ: លោក ជួង វិសិដ្ឋ និពន្ធនាយក គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1923 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7235 នាក់
ខែនេះ :
23073 នាក់
3 ខែនេះ :
77692 នាក់
សរុប :
1661619 នាក់