ខេត្តឧត្ដរមានជ័យ៖ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ កំំពុងផ្គើននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុនសែន ដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈុំ ខេង បានដាក់កូនចៅម្នាក់ឈ្មោះ មូ អោយរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ប្រភេទឈើលេខ២ និងឈើស្ពុង ចេញពីបន្ទាយកងពលតូចអន្តរាគមន៍លេង៦ ឆ្ពោះទៅចែកចាយបន្តតាមបណ្ដារ(ដេប៉ូ)មួយចំនួននៅខេត្តបន្ទាយមានជ័យ។ តាមប្រភពៈ ពីពលរដ្ឋដែលរស់នៅជិតបន្ទាយបានបង្ហើបថា រាល់យប់គេប្រទះឃើញមានមន្រ្តីយោធាមិនក្រោមពី៤ទៅ៥អ្នកនោះទេ ដែលជិះលើរថយន្តនិងមានកាំភ្លើងជាប់ដៃស្មានតែមានរឿងអីការពិតដឹកឈើទៅលក់តាមដេប៉ូសោះ.?។ ពលរដ្ឋសម្ដែងការហួសចិត្តទៅលើឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ថា មិនគួរណាបណ្ដែរបណ្ដោយអោយកូនរបស់ខ្លួនទៅរកស៊ីបទល្មើសឈើខុសច្បាប់ និងយកកាំភ្លើងក្នុងអង្គភាពមកកាងឈើតាមដងផ្លូវ ជិះឆ្វេឆ្វាចធ្វើអោយប្រជាពលមានការភ័យខ្លាចនិងតក់ស្លុតយ៉ាងខ្លាំងនោះទេ។ កាលពីយប់ថ្ងៃទី២៥ ខែ មិនា ឆ្នាំ២០២១ ក្រុមការងារយើងខ្ញុំ ក៏បានខលទៅមន្រ្តីយោធាម្នាក់ឈ្មោះ មូ ដើម្បីសួរបព្ជាក់ពីរថយន្តដឹកឈើស្ពុង ត្រៀមចេញពីបន្ទាយ រូបលោកបានបព្ជាក់ថា រថយន្តដឹកឈើនេះពិតជារបស់លោកមែន ហើយលោកបានរត់ការតាមដងផ្លូវរួចហើយ។ ចំណែកឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈុំ ខេងមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ បានបព្ជាក់តាមប្រពន្ធ័ទូរសព្ទ័នៅព្រឹកថ្ងៃទី២៦ ខែឆ្នាំដដែល ទាំងត្រដាក់ទ្រដុបថា កូនចៅរបស់លោកមិនបានដឹកឈើទេ.? មានតែដឹកគ្រែរតែប៉ុណ្ណោះ! ពេលក្រុមការងារយើងសួរចំចំណុចទើបលោកសារភាពថា កូនចៅរបស់លោកឈ្មោះ មូ ពិតជាបានដឹកឈើស្ពុងមែន។ ពាក់ព័ន្ធករណីរថយន្តកងពលតូចអន្តរាគមន៍លេខ៦ ដឹកឈើខុសច្បាប់យកទៅលក់តាមដេប៉ូ ខាងលើ សារព័ត៌មានយើងខ្ញុំចុះផ្សាយទៅនេះ រិះគន់ក្នុងន័យស្ថាបនា និងកែតម្រូវតែប៉ុណ្ណោះ មិនបានបង្អាប់បង្អោនឬជានពន្លេចបុគ្គល ឬអង្គភាពណាមួយឡើយ បើសាម៉ីខ្លួន គិតថាការចុះផ្សាយព័ត៌មានមួយនេះមិនពិត និងមិន សុក្រិត ខុសឆ្គងកន្លែងណាមួយមិនសមរម្យ អង្គភាពយើងខ្ញុំរងចាំបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ ការិយាល័យនិពន្ធ ដែលមានលេខទូរស័ព្ទចំនួនពីរខ្សែ៖Tell.092190098/0886606773 សូមអរគុណ៕ ដោយៈ លោក សួន ចំណាប់ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា