ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០៥ នាទី កម្លាំងចម្រុះក្រុងប៉ោយប៉ែត រួមមានកម្លាំងកងរាជអាវុធហត្ថ យោធា និង កម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ចំនួន០៣ នាក់ ដេញតាមមុខសញ្ញាឡានដឹកមនុស្សលួចឆ្លងដែនខុសច្បាប់ នៅចំណុចស្តារហ្គោល ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមប្រភពពីសមត្ថកិច្ច បានប្រាប់ថា ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន ១: ឈ្មោះ យឹម នៅ ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ (ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត)រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាអ្នកដឹកមនុស្ស) ។ ២: ឈ្មោះ ចាន់ ណារ៉ុង ភេទប្រុស អាយុ៤០ឆ្នាំ បុគ្គលិកកាស៊ីណូ (ម្ចាស់ផ្ទះ) រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ៣:ឈ្មោះ ដែង ជុំ ភេទប្រុស អាយុ៤៦ឆ្នាំ បុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពបន្តថា ឈ្មោះ យឹម នៅ បានធ្វើសកម្មភាពបើកបររថយន្តម៉ាកCamry ពណ៌ស ស្លាកលេខ ព្រះសីហនុ2A-1354 ដឹកមនុស្សចំនួន០៥នាក់ ស្រី០១នាក់ សង្ស័យជនជាតិថៃ លួចឆ្លងដែនទៅប្រទេសថៃ ហើយអ្នកទាំង05នាក់ បានរត់ចូលទឹកដីថៃបាត់ បន្សល់ទុកនៅ វាលីដាក់ខោអាវ ចំនួន ០២ និង ឆ្នាំងអ៊ុតខោអាវ ចំនួន០១ ។ ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនាំខ្លួនទៅបញ្ជារការដ្ឋានក្រុង ដើម្បីសួរនាំ ។ ក្នុងនោះផងដែរនៅវេលាម៉ោង១២:២៧នាទី នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានប្រាប់សារព័ត៌មាន ប៉ោយប៉ែតប៉ុស្តិ៍ យើងឲ្យដឹងថា កម្លាំងរបស់លោកពិតជាបានសហការគ្នា ជាមួយអង្គភាពផ្សេងទៀតបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ពិតប្រាកដមែន។ ដោយឡែកមនុស្សទាំងនោះ (សង្ស័យជាជនជាតិថៃ)ឃាត់ខ្លួនមិនបាន នោះទេ ដោយតំបន់នោះនៅក្បែព្រំដែនថៃពេក រត់ចូលទៅដីថៃបាត់ស្រមោល ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា រីឯជនសង្ស័យទាំង០៣នាក់ ដែលឃាត់ខ្លួនបាននោះ កំពុងសាកសួរ បន្ទាប់ពីសួរនាំចប់ និង បញ្ជូនទៅថ្នាក់លើដើម្បីចាត់ការបន្ត។ នៅរសៀលថ្ងៃដដែលនេះ អង្គភាពយើងបានទទួលព័ត៌មានមកថា ក្រោយពីសួរនាំរួចបុគ្គលិកកាសុីណូ០២នាក់ ត្រូវបានដោះលែង អោយត្រលប់ទៅផ្ទះវិញ ក្រោយរកឃើញថា មិនមានពាក់ព័ន្ធ ដោយឡែកជនសង្ស័យម្នាក់ដែលមានមុខងារជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធី៕ ដោយ: លោក ភូ សោភ័ណ ប្រធានរដ្ឋបាល គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា