ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងនៃស្នងការខេត្តសៀមរាប និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរនោះ ឥឡូវនេះ ឈានដល់ឃាត់ខ្លួនឃាតករដៃឆៅ ដែលរំលោភសម្លាប់ នារីវ័យក្មេងម្នាក់ ជាបុគ្គលិកកាស៊ីណូមួយកន្លែង ដែលនារីរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ជួល ក្បែរពេទ្យនគររាជ ស្ថិតភូមិក្បាល១ សង្កាត់និងក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរង ខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ ការចាប់ឃាត់ខ្លួនឃាតករបាន នៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩ ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិយើង ក៏បានដកហូតកាំបិតដែលជាវត្ថុតាង ដែលជនសង្ស័យសម្រាប់ធ្វើសកម្មភាពរំលោភអារកសម្លាប់ផងដែរ។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរងខេត្តបន្ទាយមានបានបញ្ជាក់អោយដឹងថា៖ ជនដៃដល់ មានឈ្មោះ រឿន ធារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ កម្ពស់ ១៦៥.ស.ម មានស្រុកកំណើត ឃុំស្វាយប៉ោ បាត់ដំបង ខេត្តបាត់ដំបង។ បច្ចុប្បន្ន៖ រស់នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកស្នងការរង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានបន្តទៀតថា៖ ខណ:នេះ ជនដៃដល់ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។ សូមរំលឹកថា៖ ស្ត្រីបុគ្គលិកកាស៉ីណូម្នាក់ ដែលឃាតកររំលោភអារកសម្លាប់ នៅក្នុងបន្ទប់ជួលខាងលើ មានឈ្មោះ ហួន ស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងករណីឃាតកម្មរលោភសម្លាប់នារីវ័យក្មេងខាងលើ គ្រាន់តែមហាជន ដែលនិយមលេងបណ្តាញ សង្គម Facebook ដឹងថា៖ សមត្ថកិច្ចជំនាញ ចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាម ក៏មានការ កោតសរសើរ អបអសាទរ ដល់កម្លាំងនគរបាលជាតិទាំងអស់ ដែលបានខិតខំ ដាក់កម្លាំងពង្រាយស្រាវជ្រាវស្វែងរកចាប់ខ្លួនជនដៃដល់បានយ៉ាងរហ័ស យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីអោយ វិញាណក្ខន្ធ ប្អូនស្រី ដែលជនរងគ្រោះ បានស្ងប់ និង ទៅកាន់សុខគតិភព ឋានសួគ៌ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ៖ លោក រឿន សុខា អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា