នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៤៩ នាក់ថ្មីថែមទៀត ក្នុងនោះ ៤៨ នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយមានកុមារពីរនាក់ ដែលបានឆ្លងកូវីដពីសហគមន៍ផងដែរ និងអ្នកដំណើរមកពីបរទេសម្នាក់ផងដែរ។ ព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះរាលដាល ឆ្លងកូវីដ-១៩ កើនឡើងដល់ ៥៤៩ នាក់។ ព្រោះតែ ស្ថានភាពកាន់តែធ្ងន់ធ្ងរ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាអោយក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវបិទជាបណ្តោះអាសន្ន ដោយទុកមនុស្សតិចតួចបំផុតនៅប្រចាំការ។ រីឯផ្នែកឯកជន សម្តេចតេជោស្នើអោយកាត់បន្ថយបុគ្គលិក ឫផ្លាស់ប្តូរវេនគ្នា ដើម្បីបញ្ចៀសការកកកុញ។ សម្តេចតេជោ ក៏សូមអំពាវនាវអោយផ្អាកការជួបជុំ និងការរៀបចំពិធីអាពាហ៍ពិពាហ៍ ដើម្បីបញ្ចៀសស្ថានភាពធ្ងន់ធ្ងរដែលពិបាកស្មាន។ខេត្តក្រុង៤ ត្រូវដាក់ជាគោលដៅបង្កើនការប្រុងប្រយ័ត្ន បន្ទាប់មានផ្ទុះរាលដាលធ្ងន់ធ្ងរ មានដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តព្រៃវែង។ គិតមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២៩២១ មានអ្នកឆ្លងសរុប= ១០៦០ នាក់។ អ្នកជាសះស្បើយ= ៥៣៨ នាក់(+២១)។ អ្នកកំពុងព្យាបាល= ៥២១ នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា