ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន យាងចុះសាកសួរសុខទុក្ខ ប្រជានុរាស្ត្រ នៅស្រុកសូត្រនិគម ខេត្តសៀមរាប...
Sun,11 April 2021 (Time 10:55 AM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 609នាក់)


ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រដែលកំពុងប្រឈោមនឹងបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ព្រមទាំងក្រុមការងារ រួមគ្នាជាមួយលោកអភិបាលស្រុកសូត្រនិគម បានរៀបចំនូវអំណោយដើម្បីចូលរួមរំលែកទុក្ខលំបាករបស់ប្រជារាស្រ្ត ចំនួន ៥០ គ្រួសារដែលអញ្ជើញមកពីឃុំចំនួន៥ក្នុងស្រុកសូត្រនិគម។ ក្នុងនោះផងដែរ មួយគ្រួសារនិមួយៗទទួលបានអង្ករ២០គីឡូក្រាម,ត្រីខ១យួរ,មីកញ្ចប់១កេះ,ទឹកត្រី១យួរ,ប៊ីចេង,ស្ករសរ,សារ៉ុង,ក្រម៉ា,ម៉ាស់,ទឹកអាកុល,រួមនិងថវិការមួយចំនួន។ ព្រះអំណោយដ៏ថ្លៃថ្លានាពេលនេះ សរបញ្ជាក់អោយឃើញនូវព្រះទ័យទុកដាក់របស់អ្នកអង្គម្ចាស់ មានចំពោះប្រជារាស្ត្រ ជាពិសេស ប្រជានុរាស្ត្ររស់នៅតាមទីជនបទដែលកំពុងជួបការលំបាកនូវជីវភាពខ្វះខាតដោយសារវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជម្ងឺររាតត្បាតជាសកល កូវីដ-១៩។ នាពេលនេះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន បានមានបន្ទូលផ្តាំផ្ញើ សូមអោយប្រជាពលរដ្ឋរក្សាអនាម័យ ពាក់ម៉ាស់ លាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាកុល អោយបានញឹកញាប់ដើម្បីការពារកុំអោយឆ្លងជំងឺរកូវីដ-១៩ ក្នុងសហគមន៍ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល (៣កុំ.៣ការពារ) ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទាំងអស់គ្នា។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានាពេលននោះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន មានព្រះទ័យសោមនស្សរីករាយក្រៃលែងចំពោះសកម្មភាពដែលប្រកបដោយទឹកចិត្តមនុស្សធម៌ចូលរួមក្នុងការចែករំលែក នូវទុក្ខលំបាករបស់ប្រជានុរាស្ត្រហើយអ្នកអង្គម្ចាស់ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់លោកអភិបាលស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីឧត្តមប្រយោជន៍របស់ប្រជារាស្ត្រ ជាពិសេសសូមថ្លែងអំណរអរគុណចំពោះក្រុមការងារសប្បុរសធម៌ ដឹកនាំដោយលោក លី រដ្ឋា និងភរិយា ដែលតែងតែចូលរួមចែករំលែកធនធានដល់បងប្អូនប្រជានុរាស្ត្រខ្មែរ ដែលក្រីក្រ និងបាននាំព្រះរាជបន្ទូលសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះនរោត្ដម មុនីនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ ដល់ព្រះជានុរាស្ត្រ ដែលជាកូនជាចៅ របស់ព្រះអង្គ ដែលជានិច្ចកាលព្រះអង្គទាំងទ្វេរតែងតែយកព្រះរាជហឬទ័យទុកដាក់ចំពោះកូនចៅរបស់ព្រះអង្គគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ប្រជានុរាស្ត្រទាំងអស់ ក៏ដូចជាលោកអភិបាលស្រុក និងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានបានក្រាបថ្វាយបង្គំដោយទឹកចិត្តត្រេកអរសប្បាយរីករាយ ចំពោះអ្នកអង្គម្ចាស់យកព្រះទ័យទុកដាក់លើប្រជារាស្ត្រដែលលំបាកទីទាល់ក្រព្រមទាំងបានសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូនតាមបីបាច់ឃុំគ្រងថែរក្សា សូមអោយអ្នកអង្គម្ចាស់មានព្រះសុខភាពល្អបរិបូរណ៍ កម្លាំងពលាំងមាំមួន ព្រះជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1661 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6973 នាក់
ខែនេះ :
22811 នាក់
3 ខែនេះ :
77430 នាក់
សរុប :
1661357 នាក់