ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098 / 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092 190 098 - 088 66 06 773 ) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
នាយករដ្ឋមន្រ្តីអង់គ្លេស នឹងបើកកិច្ចប្រជុំសំខាន់ជាមួយប្រធាន FA និង PL ចំពោះបញ្ហាពានថ្មី Super League.!!!
Tue,20 April 2021 (Time 06:20 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 614នាក់)


ក្រុងឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នឹងធ្វើការបើកកិច្ចប្រជុំដ៏សំខាន់មួយ ជាមួយប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស FA (Football Association) រួមជាមួយ Premier League និងតំណាងអ្នកគាំទ្រក្នុងការពិភាក្សាចំពោះបញ្ហានៃការបង្កើតពានថ្មីមួយទៀតប្រចាំទ្វីបអឺរ៉ុប ដែលមានឈ្មោះថា European Super League ដែលមាន ៦ក្រុមធំៗលេងក្នុងលីគបច្ចុប្បន្នបានព្រមព្រៀងចូលរួមហើយនោះ។ ក្រុមទាំង ១២ ដែលបានប្រកាសជំហរថានឹងចូលរួមហើយនោះ បានកំពុងតែប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងសម្រាប់ការចូលរួមពាន European Super League ដោយលីគថ្មីនេះ ក៏មានក្លិបអេស្ប៉ាញ Real Madrid ដែលស្ថិតក្រោមគ្រប់គ្រងរបស់លោក Florentino Perez ប្រធានស្ថានិកដោយមិនមានការគាំទ្រពីមហាជនឡើយ។ មានផលប៉ះពាល់ជាច្រើន ដែលអាចឈានទៅរកភាពអយុត្តិធម៌មួយសម្រាប់បាល់ទាត់ ខណៈលោក Perez បានលើកឡើងថា «ការបង្កើតពានរង្វាន់ថ្មីនេះ ជាការជួយវិស័យបាល់ទាត់ទៅវិញទេ»។ នេះយោងតាមការដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។ ក្លិបធំៗទាំង ៦ ដែលលេងនៅលីគកំពូលអង់គ្លេស Premier League មានដូចជា Arsenal, Manchester United, Manchester City, Liverpool, Chelsea, Tottenham Hotspur បានប្រកាលចូលរួមរួចរាល់ហើយ ខណៈមានក្លិប ៦ ផ្សេងទៀតដូចជា Atletico Madrid, Real Madrid និង Barcelona របស់អេស្ប៉ាញ និងក្លិប AC Milan, Juventus និង Inter Milan ក៏បានបង្ហាញការចូលរួមដូចៗគ្នាដែរ បើទោះបីជាមិនមានការគាំទ្រពីសំណាក់មហាជនជាច្រើន រួមទាំងស្ថាប័ន UEFA និង FIFA បានប្រកាសមិនទទួលស្គាល់ក៏ដោយ៕ ដោយ: គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំប្រតិភូខេត្តទទួលស្វាគមន៍បដិសណ្ឋារកិច្ច ជួបជាមួយ​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស​ និងប្រតិភូ​ នៃព្រះរាជាណាចក្រថៃនៅច្រកទ្វារអន្តរជាតិ(ណងអៀង-ស្ទឹងបត់).!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video រឿងកាន់តែតានតឹងហើយលោក ផែង វណ្ណៈ អេឺយ.! អង្គភាពសារព័ត៌មានជាច្រើនរួមនិងគេហទំព័រ«ដើមរាំង» នាំគ្នាប្រកាស ថ្កោលទោសចំពោះរូបលោក តើឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់វិធានការយ៉ាងណាទៅលើលោក ផែង វណ្ណៈ ដែលកំពុងបំពានសិទ្ធិទៅលើអ្នកសារព័ត៌មានពេញមួយស្រុកខ្មែរ.??? (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ក្មេង២នាក់លង់ទឹកនៅវាលស្រែស្លា.ប់ បង្កអោយឪពុកម្តាយនិងអ្នកភូមិភ័យស្លន់ស្លោចុះជួយសង្គ្រោះ .. (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

Video ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដើមចេញពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមខ្លួនជំរុញ និងលើកកម្ពស់ទំនាក់ទំនងរាល់ការងារពាក់ព័ន្ធរវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
65 នាក់
ម្សិលមិញ :
256 នាក់
សប្តាហ៍នេះ :
5651 នាក់
ខែនេះ :
21113 នាក់
3 ខែនេះ :
49555 នាក់
សរុប :
1313166 នាក់