ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៩ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ.ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ.ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបានដឹកនាំកម្លាំងចម្រុះដោយមានការអញ្ជើញចូលរួមរួមមាន៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត.លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ.លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងខេត្តទទួលផែនអន្តោប្រវេសន៍.លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងខេត្តទទួលបន្ទុកផែនព្រហ្មទណ្ឌ.លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការវរការពារព្រំដែនគោក៨៩១.លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធអហ្ថក្រុងប៉ោយប៉ែត.លោកវរសេនីយ៍ទោ បោន សីហា អធិការស្ដីទី ក្រុងប៉ោយប៉ែត រួមនិងកម្លាំង ប្រដាប់អាវុធមួយចំនួនទៀតផងដែរ ចុះ ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា~ថៃ និងសួរសុខទុក្ខលើកទឹកចិត្តដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលឈរជើងការពារតាមគោលដៅ ព្រមទាំងបាន ជំរុញអោយកម្លាំងទាំងអស់ ត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងពង្រឹងវិធានការអោយបានតឹងរ៉ឹងបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ពលករចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ នៅក្នុងឱកាសនោះនាព្រឹកនេះផងដែរ ប្រធានគណៈបញ្ជាករឯកភាព ខេត្តបន្ទាយមានជ័យ ក៏បានស្នើសុំ នឹងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ព្រមទាំងបានព្រមាន ចាត់វិធានការក្តៅចំពោះ បុគ្គល រឺ មេខ្យល់ ណា ដែលហ៊ានបំពានពាក់ព័ន្ធករណីលួចឆ្លងដែនខុសច្បាប់ បើស៊ើបដឹងនឹងទទួលខុសត្រូវចំពោះមុខច្បាប់៕ ដោយ: លោក ធូ លំអង អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រតិភូ អញ្ជើញស្តាប់បទបង្ហាញពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ និងយន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
កាស៊ីណូថ្មពេជ្រ"ច្រកក្អមសំណ"ជួលឲ្យថៅកែវៀតណាមបើកដៃឲ្យពលរខ្មែរចូលលេងល្បែងយ៉ាងកក្រឹកគគ្រេង.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទទួល និងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ.!!! (គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា