ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានដឹកនាំស្ថាប័នពាក់ព័ន្ធចម្រុះ ចុះវាស់វែង និងដោះស្រាយទំនាស់ដីធ្លី រវាងពលរដ្ឋជាច្រើនគ្រួសារ និង លោក ហង្ស ម៉ៅ ដោយពលរដ្ឋបានចោទប្រកាន់ថា លោក ហង្ស ម៉ៅ បានរំលោភយកដីរបស់ពួកគាត់ និង កាយផ្តាច់ផ្លូវសាធារណ:មួយកន្លែង យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន កាលពីពេលថ្មីៗនេះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការចុះផ្សាយ។ សូមបញ្ជាក់ថា៖ ការចុះវាស់វែង និង ដោះ ស្រាយបញ្ហានេះ បានធ្វើឡើងបន្ទាប់ពី មានការស្នើសុំរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ធ្វើលិខិតគោរពចូល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សំណើស្នើសុំ ឯកឧត្តមអភិបាល បង្កើតគណៈកម្មការចុះពិនិត្យ និង វាស់វែង ប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុលេខ បជ០០៤៦១៨,បជ ០០៤៦១៩,បជ ០០៤៦២១,បជ ០០៤៦២២,បជ ០០៤៦២៤,បជ ០០៤២៦,បជ ០០៤២៧,បជ ០០៤២៨,បជ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ របស់មន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ដែលស្ថិតចំណុចអូរស្វារអិល ក្នុងភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយលោក ហង្ស ម៉ៅ បានកាយផ្តាច់ផ្លូវសាធារណៈ នកងរំលោភបំពានមកលើដីកម្មសិទ្ធរបស់ពួកគាត់ជាច្រើនគ្រួសារ។ បន្ទាប់ពីឯកឧត្តម ង៉ោ ម៉េងជ្រួន ដឹកនាំមន្រ្តីក្រោមឱវាទ ធ្វើការវាស់វែងតាំងពីព្រឹករហូតដល់ម៉ោង១១ថ្ងៃត្រង់ គេសង្កេតឃើញថា ខាងភាគីលោក ហង្ស ម៉ៅ បានយល់ព្រមអោយបើកផ្លូវឡើងវិញហើយ ដោយបានអះអាងថា បើដីគាត់បានធ្វើចូលផ្លូវប៉ុន្មានម៉ែត្រ គឺគាត់យល់ព្រមប្រគល់អោយគ្រប់ចំនួនវិញទាំងអស់។ ក្នុងនោះផងដែរ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍អោយដឹងថា៖ បន្ទាប់ពីធ្វើការវាស់វែងចេញលទ្ធផលល្អប្រសើដោយមានវត្ថមាន លោក ហង្ស ម៉ៅ បានយល់ព្រមបើកផ្លូវ គឺឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអាជ្ញាធរចុះជួយខេត្តបន្ទាយមានជ័យ បានឧបត្ថម្ភ កសាងផ្លូវមួយខ្សែនេះ ជាបេតុង ប្រវែង (៥០០ម៉ែត្រ) សំរាប់ផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ជាពិសេសសំរាប់ កម្មករ កម្មការនី ធ្វើដំណើរទៅធ្វើការនៅរោងចក្រអូរនាងផងដែរ។ ឯកឧត្តម ង៉ោ ម៉េងជ្រួន បានបន្តថា៖ដោយឡែកចំពោះបញ្ហាដែលពលរដ្ឋចោទថា លោក ហង្ស ម៉ៅ រំលោភយកដីពួកគាត់គឺទុកសិន រង់ចាំប្រមូលឯកសារ និង ផ្ទៀងផ្ទាត់រួចសិន លុះដឹងលទ្ធផល ទើបដោះស្រាយបន្ត៕ ដោយ: គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា