ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត សហការជាមួយមន្ត្រីជំនាញ បាន ចុះណែនាំ និង ព្រមាន ចាត់វិធានការទៅតាមនីតិវិធីច្បាប់ ចំពោះអាជីវករ រូបណា ហ៊ានបន្តឆ្លៀតឱកាស លក់តម្លើងថ្លៃ នៅព្រឹក ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ លោក សាន វិជ្ជាសារ៉ាវុធ ដឹកនាំមន្ត្រីជំនាញ " ការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប់ការក្លែងបន្លំ ( ក.ប.ប. ) សាខាខេត្តបន្ទាយមានជ័យ សហការជាមួយ មន្ត្រីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ លោក ហឿន វិរៈ អភិបាលរងក្រុងប៉ោយប៉ែត បាន ចុះត្រួតពិនិត្យ តម្លៃផលិតផលទំនិញជាគ្រឿងឧបភោគបរិភោគសំខាន់ៗ ចាំបាច់មួយចំនួន នៅផ្សារអគ្គ និងផ្សារត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងសកម្មភាពនោះ អាជ្ញាធរក្រុង ប៉ោយប៉ែត និង មន្ត្រីជំនាញ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប. ) សាខា ខេត្តបន្ទាយមានជ័យ ក៏បានធ្វើការពន្យល់ណែនាំទៅដល់អាជីវករកុំអោយតម្លើងថ្លៃទំនិញប្រើប្រាស់ចាំបាច់មួយចំនួន ដែលបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់ Lock Down ក្រុងប៉ោយប៉ែត និងធ្វើការព្រមានទៅដល់អាជីវករណាដែលនៅតែឆ្លៀតឱកាសលក់តម្លើងថ្លៃ និងចាត់វិធានការទៅតាមនីតិវិធីច្បាប់ ៕ ដោយ: លោក ភូ សោភ័ណ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា