ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
ថ្នាក់ដឹកនាំចម្រុះនៃខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះពិនិត្យយ៉ាងយកចិត្តទុកដាក់លើផ្លូវដែលបានបិទខ្ទប់ការចេញ-ចូល នៅក្រុងប៉ោយប៉ែត!!!
Sun,25 April 2021 (Time 08:04 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 612នាក់)


ក្រុងប៉ោយប៉ែត៖ ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបន្តចុះពិនិត្យយ៉ាងយកចិត្តទុកដាក់លើផ្លូវដែលបានបិទខ្ទប់ការចេញ-ចូល នៅក្រុងប៉ោយប៉ែត។ ការចុះពិនិត្យនេះ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនិងចូលរួមពី កម្លាំងចម្រុះ និងមន្ត្រីមន្ទីរជំនាញដែលកំពុងខិតខំបិទខ្ទប់ការចេញ-ចូល យ៉ាងម៉ត់ចត់ ដែលសហការជាមួយកម្លាំងទាំង ៣.ប្រភេទ និង មន្ត្រីជំនាញ ដោយអនុវត្តតាមសេចក្តីសម្រេចលេខ (១០៩ សសរ) របស់រដ្ឋបាលខេត្ត ស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្តោះអាសន្នលើទីតាំងមួយចំនួនក្នុងក្រុងប៉ោយប៉ែត ចាប់ពីចំណុចផ្លូវខាងកើតវត្តស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ឡើងមកផ្លូវជាតិលេខ៥ បន្តទៅផ្លូវជាតិលេខ៥៨ ឆ្ពោះទៅផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីវេលាម៉ោងសូន្យនៃថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២១ រហូតថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ឋភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជម្ងឺនេះមិនអោយឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាន ឧបត្ថម្ភ ថវិកា ដល់កងកម្លាំង ដែលចុះបំពេញបេសកកម្ម និងឈរជើងនៅទីនោះ ទាំងថ្ងៃ ទាំងយប់ សម្រាប់លើកទឹកចិត្ត ផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋ សុំការយោគយល់ ចំពោះករណី បិទការធ្វើចរាចរណ៍ ចេញ-ចូល ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត នេះ ព្រោះការធ្វើឡើងនេះ គឺ ជាការទប់ស្កាត់ ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ដើម្បី ការពារ បងប្អូនប្រជាពលរដ្ឋ សង្គមជាតិ និងសូមចូលរួមអនុត្តវិធានការ (៣កុំ.៣ការពារ)អោយបានខ្ជាប់ខ្ជួន៕ ពីខ្ញុំ ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1714 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
7026 នាក់
ខែនេះ :
22864 នាក់
3 ខែនេះ :
77483 នាក់
សរុប :
1661410 នាក់