ខេត្តសៀមរាប៖ ក្ដៅគគុកទៀតហើយ មេឈ្មួញឧក្រិដ្ឋជនឈ្មោះ ចាន់ ណា ល្បីល្បាញ់ខ្លាំងណាស់ ខាងបំផ្លិចបំផ្លាញ់ព្រៃឈើ និងដឹកជព្ជួានឈើខុសច្បាប់ រាប់ឆ្នាំ មិនត្រូវបានសម្ថតកិច្ច មន្រ្តីជំនាញ នាយសង្កាត់ ផ្នែកខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ធ្វើការបង្រ្កាបសោះ បើបង្រ្កាបបានតែមួយចំអិនកំពិសប៉ុនណ្ណោះ! គឺដោះលែងវិញហើយ សង្ស័យថា មន្រ្តីពាក់ព័ន្ធគ្រប់ផ្នែកក្នុងខេត្តបានទទួលផលប្រយោជន៍ពីមេឈ្មួញរូបនេះ អស់ទៅហើយបានជាការបង្រ្កាប គ្មានប្រសិទ្ធភាព និងមានការឆក់ល្វែងបែបនេះ។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានសេចក្ដីរាយការណ៍ ពីបងប្អូនមិត្តអ្នកសារព័ត៌មានមកថា៖ មេឈ្មួញឧក្រិដ្ឋជនឈ្មោះ ចាន់ ណា បានឆក់យកទូរស័ព្ទដៃពួកគាត់អោយទៅប្រពន្ធរបស់ខ្លួន ដើម្បីលុបឯក្សារ ដែលសកម្មភាពបទល្មើសឈើពួកគេដឹកជញ្ជូនឈើ នៅទីតាំងស្ដុបឈើក្នុងឃ្លាំងមួយកន្លែង ត្រង់ចំណុចខាងក្រោយបុរី សៀងណាំ១ ស្តិតនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀបរាប។ មហាជនក៏ដូចជាពលរដ្ឋ បានធ្វើការរិះគន់ ទៅលើមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច មន្រ្តីជំនាញ នាយសង្កាត់ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម និងនេសាទ ថា អសម្ថតភាព ក្នុងការ បង្ការ ទប់ស្កាត់ និងបង្រ្កាប ក្រុមឈ្មួញដែលប្រព្រឹត្តបទល្មើសខុសច្បាប់ មានតែបណ្ដែរបណ្ដោយអោយក្រុមឈ្មួញឧក្រិដ្ឋជនតូចធំ ជាពិសេសមេឈ្មួញដុះស្លែរឈ្មោះ ចាន់ ណា ធ្វើព្យុះធ្វើភ្លៀង ធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឈើខុសច្បាប់ធ្វើសារាចរណ៍ដឹកនិងស្តុបឈើបានយ៉ាងអនាធិបតេយ្យចូលមកខេត្តសៀមរាប បានយ៉ាងរលូន ដ៏ដែរ។ មហាជន និងប្រជាពលរដ្ឋកំពុងរងចាំមើលថា៖ តើ ឯកឧត្ដម ទៀ សីហា អភិបាលនៃគណះអភិបាលខេត្តសៀមរាប និងជាគណះបញ្ជាការឯកភាពខេត្ត លោកនិងចាត់វិធានការបែបណា ទៅលើមន្រ្តីក្រោមឱវាទ ដែលកំពុងតែបណ្ដែរបណ្ដោយអោយក្រុមឈ្មួញឧក្រិដ្ឋជនឈ្មោះ ចាន់ ណា ដឹកជញ្ជូនឈើខុសច្បាប់តាមតែអំពើរចិត្ត មិនក្រោតក្រែងនិងច្បាប់។ ហើយមន្រ្តីមួយចំនួនតូចមិនបាន អនុវត្តច្បាប់ ស្ដីអំពីការទប់ស្កាត់ បង្ការ និងបង្រ្កាប បទល្មើសផលអនុផលព្រៃឈើឡើយ។ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ក្រុមការងារយើងមិនអាចសុំការបកស្រាយពីមេឈ្មួញដឹកជព្ជួានឈើ ចាន់ ណា បានទេ? ដែលបានឆក់យកទូរស័ព្ទពីដៃអ្នកសារព័ត៌មានយើង យកទៅលុបឯក្សាររូបភាពសំខាន់ក្នុងនោះ។ចំណែក លោក ទា គឹម សុទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានបព្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ហេតុមន្រ្តីឈរយាមកាម តាមប៉ុស្តិ៍ តាមផ្លូវហូរហែរ បែជាបណ្ដោយអោុមេឈ្មួញសម្រុកដឹកឈើចូលបាន.!គេរិតបណ្តឹងគ្រប់ច្រក៕ ដោយៈ សួន ចំណាប់ អ្នកយកព័ត៌មាន គេហទំព័រ ប៉ោយប៉ែត ប៉ុស្ដិ៍ www.poipetpostnews.com
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)
ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)
លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)
វីដែអូ
ចំនួនអ្នកទស្សនា