ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០៥០
លោកអគ្គនាយក ជួង វណ្ណអាង ចាងហ្វាងការផ្សាយ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ( www.poipetpostnews.com ) whatsapp 092190098_ 0886606773 / Facebook ប៉ោយប៉ែតប៉ុស្តិ៍ / Page គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / YouTube គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ / 📢 សេចក្តីជូនដំណឹងៈ គេហទំព័រ ប៉ោយប៉ែតប៉ុស្តិ៍ ត្រូវការជ្រើសរើសភ្នាក់ងារបន្ថែម ២៥ រាជធានី.ខេត្ត.ក្រុង.បើបងប្អូនមានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកការិយាល័យនិពន្ធ តាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែTell.092190098_ 0886606773) ដែលមានទីតាំងស្នាក់ការ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សូមអរគុណ៕
(មានវីដេអូ) ខ្ទេចខ្ទីអស់ហើយ.! តូបអាជីវករលក់ដូរនៅក្នុងបរិវេណកាស៊ីណូ បង្កឡើងដោយភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់ នៅក្រុងប៉ោយប៉ែត.!!!
Mon,05 April 2021 (Time 01:25 PM)
ដោយ ៖ គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ (ចំនួនអ្នកអាន: 539នាក់)


ក្រុងប៉ោយប៉ែត៖ ភ្លៀងកក់ខែមួយមេធំ លាយឡំនិងខ្យល់កន្រ្តាក់ បណ្តាលអោយ តូបអាជីវករ លក់ដូរនៅក្បែរផ្សារប៉ារ៉ាមិច ( PARA MAX ) ទល់មុខផ្សាររាត្រី បាញ់ទឹក និង ផ្សារដើមស្រល់ ដួលរលំតូបខ្ទេចខ្ទីទំនិញពួកគាត់អស់ស្ទើរទាំងស្រុង និងបង្កអោយបងប្អូនអាជីវករ រងរបួសធ្ងន់ស្រាលជាច្រើននាក់ តែមិនបណ្តាលអោយមានមនុស្សស្លាប់នោះទេ។ ដែលហេតុបាតុភូតគ្រោះធម្មជាតិនេះ កើតឡើងនៅវេលាម៉ោង ៤ ល្ងាច ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីភ្លៀងរាំង ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងនៃគណអភិបាលខេត្តបន្ទាយមានជ័យ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ភ្លាមៗនោះ ឯកឧត្តម បានដឹកនាំកម្លាំង សាលារដ្ឋបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានចុះពិនិត្យដល់ទីតាំងដែលរងគ្រោះដោយសារឥទ្ធិពលភ្លៀងធំលាយឡំខ្យល់កន្រ្តាក់ដែលបានបោកបាក់តូបក្នុងផ្សារស្ទើររាបស្មើដី។ សូមបញ្ជាក់ថា៖ បាតុភូតគ្រោះធម្មជាតិ "ភ្លៀងធ្លាក់មួយមេធំ លាយឡំនងខ្យល់កន្រ្តាក់ បណ្ដាលអោយបាក់រោង និង តូប ផ្សារ នាល្ងាចនេះ បានបណ្តាលអោយមនុស្សចំនួន ៥ នាក់ រងរបួសធ្ងន់ស្រាល តែមិនបណ្តាលអោយមាននរណាបាត់បង់ជីវិតនោះទេ៕ ដោយ: លោក ភូ សោភ័ណ ប្រធានរដ្ឋបាល គេហទំព័រ ប៉ោយប៉ែត ប៉ុស្តិ៍ www.poipetpostnews.com

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត.!!! (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះអញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅ ខេត្តសៀមរាប (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុង ប្រជុំដាក់ផែនការ ការពាររក្សា សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងដាក់ទិសដៅបន្តរក្សាសន្តិសុខសណ្ដាប់ធ្នាប់  ជូនបងប្អូន ដែររស់នៅក្នុងក្រុងប៉ោយប៉ែត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ.. (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ការរៀបចំសំណង់ និងការតុបតែងផ្សេងៗនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមបង្ហាញសម្រស់ហើយ (ប៉ោយប៉ែតប៉ុស្តិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឪពុកអ្នកម្តាយ លោក សុខ វុទ្ធី និងភរិយា គឺ អ្នកស្រី តាំង សុខមុំ ព្រមទាំងក្រុមការងារបានបន្តនាំយក សម្ភារៈសិក្សា និងថវិកា ចែកជូនដល់សិស្សានុសិស្ស ៤៥៨ នាក់ (ប៉ោយប៉ែតប៉ុស្តិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1362 នាក់
ម្សិលមិញ :
1328 នាក់
សប្តាហ៍នេះ :
6674 នាក់
ខែនេះ :
22512 នាក់
3 ខែនេះ :
77131 នាក់
សរុប :
1661058 នាក់